12/09/2023 - 09:39

ជំ​នួយ​កម្លាំង​ដល់​កសិករ​ទ្រី​តូង​អភិវឌ្ឍ​ផលិត​កម្ម​ និង​ធ្វើ​អា​ជីវ​កម្ម​

 ចាប់​ពី​ឆ្នាំ​២០១៨​មក​ទល់​ពេល​នេះ​ សមា​គម​កសិករ​ស្រុក​ទ្រី​តូង​ បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​ ឧបត្ថម្ភ​ទុន​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។ល។​ ដើម្បី​ជំ​នួយ​កម្លាំង​ដល់​កសិករ​អភិវឌ្ឍ​ផលិត​កម្ម​ និង​ធ្វើ​អា​ជីវ​កម្ម។​

គ្រួ​សារ​កសិករ​ជា​ច្រើន​ បាន​បុល​ទុន​អភិវឌ្ឍ​របរ​រម្ងាស់​ស្ករ​ត្នោត​ប្រ​ពៃ​ណី។​

លោក​ចៅ​គឹម​សន អនុប្រ​ធាន​សមា​គម​កសិករ​ស្រុក​ទ្រី​តូង​ ឱ្យ​ដឹង៖ មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជាប់​ជា​មួយ​នឹង​ប្រ​ទេស​កម្ពុជា​១៥,៥​គីឡូ​ម៉ែត្រ ហេតុ​នោះ​ទ្រីតូង​ ជា​ស្រុក​តំ​បន់​ភ្នំ​ ព្រំ​ដែន​ ជន​ជាតិ​របស់​ខេត្ត​អាង​យ៉ាង។​ ទូទាំង​ស្រុក​មាន​កសិករ​ជាង​៣៣.៤០០ គ្រួ​សារ​ ជីវ​ភាព​ភាគ​ច្រើន​នៅ​លំ​បាក​ច្រើន​ បំ​ផុត​គឺគ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ។​ ព្រោះ​ហេតុ​នោះ​ រយៈ​ពេល​កន្លង​ សមា​គម​កសិករ​ស្រុក​ បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា៖ ឧបត្ថម្ភ​ទុន​ រៀប​ចំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ផ្គត់​ផ្គង់​ សម្ភារៈ​និង​ឧបករណ៍​កសិកម្ម។ល។​ ដើម្បី​កសិករ​អភិវឌ្ឍ​ផលិត​កម្ម​ និង​ធ្វើ​អា​ជីវ​កម្ម”។​

ដោយ​សារ​បាន​បង្រៀន​វិជ្ជា​ជីវៈ និង​ឧបត្ថម្ភ​ទុន​ផលិត​កម្ម​ ទើប​កសិករ​ជា​ច្រើន​ចិញ្ចឹម​សត្វ​
មានប្រសិទ្ធភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ដោយ​កំ​ណត់​ថា​ ដើម​ទុន​គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​បំ​ផុត​ដើម្បី​កសិករ​អភិវឌ្ឍ​ផលិត​កម្ម។​ ព្រោះ​ហេតុ​នោះ​ សមាគម​កសិករ​បាន​ម្ចាស់​ការ​ សហ​ការ​ជា​មួយ​នឹង​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ រំសាយ​ថវិកា​ជិត​៧៤​ពាន់​លាន​ដុង​ ឱ្យ​កសិករ​ជាង​៩.៨៣៥​លើក​គ្រួ​សារ​បុល។​ សមា​គម​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ចំ​នួន​ ១២ និង​ចែក​ឱ្យ​បុល​ជិត​២,៧​ពាន់​លាន​ដុង​ ពី​ប្រ​ភព​មូល​និធិ​ឧបត្ថម្ភ​កសិករ​ឱ្យ​កសិករ​ចំ​នួន​៧៧​គ្រួ​សារ​បុល​សម្រាប់​អនុវត្ត​គម្រោង​លើក​ចម្ការ​ ដាំ​ឈើ​ហូប​ផ្លែ​ និង​ចង​សម្ព័ន្ធ​ផលិត​កម្ម​ ទម្រង់​ចិញ្ចឹម​សត្វ​ជា​ដើម។​ ក្រៅ​ពី​នោះ​ ស្រុក​បាន​សមាគម​កសិករ​ខេត្ត​ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ “ឧបត្ថម្ភ​គោ​ស្រុក​បន្ត​ពូជ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រីក្រ” នៅ​ឃុំ​អូ​ឡឹម​ចំ​នួន​២៤​គ្រួ​សារ​ គិត​ជា​ថវិកា​៣៥៧,៦​លាន​ដុង។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​កសិករ​មាន​លក្ខណៈ​អភិវឌ្ឍ​ផលិត​កម្ម​ កសាង​និង​បើក​ទូលាយ​នូវ​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​កសិករ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ តួយ៉ាង​ដូច​ គ្រួ​សារ​បង​ស្រី​ នាង​គង់​ នៅ​ឃុំ​អូឡឹម។​ បង​ស្រី​ ឱ្យ​ដឹង​៖ គ្រួ​សារ​គាត់​គ្មាន​ដី​ស្រែ​បង្ក​បង្កើន​ផល​ទេ​ ប្ដី​គាត់​ដើរ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជីវិត។​ ចំ​ណែក​ បង​ស្រី​គាត់​លក់​បបរ​នៅ​ក្នុង​ភូមិ​ស្រុក​ ប្រាក់​ចំ​ណូល​មិន​លំ​នឹង​។ល។​ ដល់​ឆ្នាំ​២០១៩ គ្រួ​សារ​គាត់​បាន​ទទួល​គោ​បន្ត​ពូជ​ពី​គម្រោង​ “ឧបត្ថម្ភ​គោ​ស្រុក​បន្ត​ពូជ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ”។​ “ផ្តើម​ពី​គោ​ពូជ​១​ក្បាល​ដែល​បាន​ឧបត្ថម្ភ​មក​ទល់​ពេល​នេះ​ គ្រួ​សារ​ខ្ញុំ​មាន​គោ​៥​ក្បាល។​ អា​ស្រ័យ​មាន​គោ​ ទើប​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ”- បង​ស្រី​នាងគង់​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

រយៈ​ពេល​កន្លង​ សមា​គម​កសិករ​ស្រុក​ទ្រី​តូង​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​កសិករ​ផង​ដែរ។​ ឆ្លង​តាម​រយៈ​នោះ​ ចាប់​ពី​ឆ្នាំ​២០១៨ មក​ទល់​ពេល​នេះ​ សមាគម​បាន​សហ​ការ​ជា​មួយ​នឹង​ផ្នែក​ជាប់​ពាក់​ព័ន្ធ​បើក​ វគ្គ​បង្រៀន​វិជ្ជា​ជីវៈ​ចិញ្ចឹម​គោ​ ជ្រូក​ បសុសត្វ​ សំ​ណង់​ បច្ចេក​ទេស​ដាំ​ដុះ​បាន​៦៤​វគ្គ​ មាន​អ្នក​ចូល​រួម​៣.៣១៥​លើក​នាក់។​ ឆ្លង​តាម​រយៈ​នោះ​ សមា​គម​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពលករ​៣.៣១៥​នាក់ ហើយ​មាន​ពលករ​រក​បាន​ការ​ងារ​ធ្វើ​ចំ​នួន​២.៨៤៤​នាក់។​ សមា​គម​ក៏​បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​ឯក​ទេស អា​ជីវ​កម្ម​ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជាង​២០០វគ្គ​ អំ​ពី​ជំ​រុញ​កសិកម្ម​ រុក្ខ​កម្ម​ នេ​សាទ​កម្ម​ ឧស្សា​ហកម្ម​ជូន​សមាជិក​និង​កសិករ​ជាង​៨.៣៥០លើក​នាក់។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ បង្កើត​បាន​នូវ​ផលិត​ផល​កសិកម្ម​ជា​ច្រើន​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ បង្កើត​បាន​ការ​ងារ​ធ្វើ​បន្ថែម​ កែ​លម្អ​និង​លើក​កម្ពស់​ជីវ​ភាព​សមាជិក​ កសិករ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក៕​

  ហា​ត្រេវ-វិមាន​

Chia sẻ bài viết