សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយជំនួយកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និងអ្នកធ្វើការនៅខេត្តសុកត្រាំង (ចាស់) ខេត្តហូវយ៉ាង (ចាស់) ដែលបានមកបំពេញការងារនៅមជ្ឈមណ្ឌលរដ្ឋបាលនៃទីក្រុងកឹងធើ បន្ទាប់ពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល មានខ្លឹមសារដូចខាងក្រោម÷

រូបជាឧទាហរណ៍។
មាត្រា ២. មុខសញ្ញាអនុវត្ត
១. កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និងអ្នកធ្វើការដែលកំពុងបំពេញការងារនៅតាមស្ថាប័ននានារបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋ រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម អង្គភាពបម្រើបុព្វហេតុរដ្ឋ និងអ្នកធ្វើការនៅតាមសមាគមមហាជនដែលបក្ស រដ្ឋបានប្រគល់ភារកិច្ចថ្នាក់ខេត្ត នៅខេត្តសុកត្រាំង (ចាស់) ខេត្តហូវយ៉ាង (ចាស់) បានមកបំពេញការងារនៅមជ្ឈមណ្ឌលរដ្ឋបាលនៃទីក្រុងកឹងធើ បន្ទាប់ពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល តាមការចាត់តាំង បែងចែកភារកិច្ចរបស់អង្គការ។
២. ស្ថាប័ន អង្គការ បុគ្គលដែលពាក់ព័ន្ធនឹងការងារបង្កើត ផ្តល់ផ្ទេរ អនុវត្តគម្រោងថវិកា បញ្ចប់គម្រោងចំណូល-ចំណាយថវិការដ្ឋ។
មាត្រា ៣. គោលនយោបាយជំនួយ
១. ចំពោះមុខសញ្ញាដែលបានកំណត់នៅចំណុចទី១ មាត្រា ២ នៃសេចក្តីសម្រេចចិត្តនេះ ដែលមិនស្ថិតនៅក្នុងករណីដែលត្រូវបានរៀបចំផ្ទះសម្រាប់ស្នាក់នៅ យានយន្តដឹកទៅបំពេញការងារ (លើកលែងតែអង្គភាពបម្រើបុព្វហេតុរដ្ឋដែលធានាដោយខ្លួនឯងនូវការចំណាយប្រចាំថ្ងៃ និងការចំណាយវិនិយោគ អង្គភាពបម្រើបុព្វហេតុរដ្ឋដែលធានាដោយខ្លួនឯងនូវការចំណាយប្រចាំថ្ងៃ) គឺត្រូវបានគាំទ្រចំនួន ៥.០០០.០០០ ដុង/នាក់/ខែ រួមមាន៖ ឧបត្ថម្ភថ្លៃធ្វើដំណើរ ១.០០០.០០០ ដុង/នាក់/ខែ; ឧបត្ថម្ភថ្លៃអាហារ២.០០០.០០០ ដុង/នាក់/ខែ; ថ្លៃជួលផ្ទះស្នាក់នៅ ២.០០០.០០០ ដុង/នាក់/ខែ។
ក្នុងករណីដែលមុខសញ្ញាបានកំណត់នៅចំណុចទី១ មាត្រា ២ នៃសេចក្តីសម្រេចចិត្តនេះ ដែលស្ថិតនៅក្នុងករណីដែលត្រូវបានរៀបចំផ្ទះសម្រាប់ស្នាក់នៅ យានយន្តដឹកទៅបំពេញការងារ ប៉ុន្តែមិនទាន់បានរៀបចំផ្ទះសម្រាប់ស្នាក់នៅ យានយន្តដឹកទៅបំពេញការងារទេ គឺត្រូវបានជំនួយថ្លៃជួលផ្ទះស្នាក់នៅ ជំនួយថ្លៃធ្វើដំណើររហូតដល់ពេលដែលត្រូវបានរៀបចំផ្ទះសម្រាប់ស្នាក់នៅ យានយន្តដឹកទៅបំពេញការងារ។ មុខសញ្ញាដែលបានចុះបញ្ជីស្នាក់នៅ នៅខណ្ឌនិញកេវ ទីក្រុងកឹងធើ (ចាស់) ដែលសព្វថ្ងៃជាសង្កាត់៖ និញកេវ កៃខេ តឹងអាង និងអាងប៊ិញ គឺមិនបានជំនួយថ្លៃជួលផ្ទះស្នាក់នៅទេ។
២. ដោយផ្អែកលើគោលនយោបាយជំនួយដែលបានកំណត់នៅចំណុចទី១ នៃមាត្រានេះ អង្គភាពបម្រើបុព្វហេតុរដ្ឋដែលធានាដោយខ្លួនឯងនូវការចំណាយប្រចាំថ្ងៃ និងការចំណាយវិនិយោគ អង្គភាពបម្រើបុព្វហេតុរដ្ឋដែលធានាដោយខ្លួនឯងនូវការចំណាយប្រចាំថ្ងៃ គឺត្រូវធ្វើតុល្យភាពតាមលទ្ធភាពនៃប្រភពហិរញ្ញវត្ថុរបស់អង្គភាព ដើម្បីជំនួយដល់បុគ្គលិក និងអ្នកធ្វើការដែលបំពេញការងារនៅក្នុងអង្គភាព និងត្រូវតែកំណត់លម្អិតនៅក្នុងបទបញ្ញត្តិចំណាយផ្ទៃក្នុងរបស់អង្គភាព។
៣. គោលនយោបាយជំនួយត្រូវបានអនុវត្តតាមទម្រង់ម៉ៅការ និងត្រូវបានស្ថាប័ន អង្គភាពដែលទទួលមុខសញ្ញា ដែលបានកំណត់នៅចំណុចទី១ មាត្រា ២ នៃសេចក្តីសម្រេចចិត្តនេះ ទូទាត់ប្រាក់ជាទៀងទាត់ប្រចាំខែរួមជាមួយប្រាក់បៀវត្ស (ចំនួនទឹកប្រាក់ជំនួយនេះមិនត្រូវបានប្រើជាមូលដ្ឋានដើម្បីគណនាការបង់ ការទទួលប្រាក់បំណាច់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងគ្មានការធ្វើ និងមិនបានប្រើជាមូលដ្ឋានដើម្បីគណនារបបប្រាក់ឧបត្ថម្ភផ្សេងទៀត)។
រយៈពេលទទួលគោលនយោបាយជំនួយ÷ គឺ ២៤ ខែ (គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៧)៕
យោងតាម÷ baocantho.com.vn - បកប្រែ÷ សុផន