24/09/2025 - 09:02

គោល​នយោ​បាយ​វិនិ​យោគ​អភិ​វឌ្ឍ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ឡុង​ភូ 

ដោយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង ៥៦,៣% ហេតុ​នោះ​ឃុំ​ឡុង​ភូ ទីក្រុង​កឹង​ធើ កំ​ពុង​មាន​ជំ​ហាន​វិវឌ្ឍន៍​យ៉ាង​ខ្លាំង។ ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ អា​ស្រ័យ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​មជ្ឈិម​និង​ភូមិ​ភាគ ទិដ្ឋ​ភាព​ជន​បទ​និង​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ទី​នេះ​មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន។

ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ
បាន​វិនិ​យោគ​កសាង​សម្រេច​រួច​រាល់។

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ឃុំ​ឡុង​ភូ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​វិធាន​ការ​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​បង្កើត​ការ​ងារ​ធ្វើ។ តាម​រយៈ​នោះ ជួយ​ដល់​អ្នក​ក្រ​និង​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​មិន​ត្រឹម​តែ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ងាយ​ស្រួល​ជិត​ដិត​នឹង​សេវា​សង្គម​សំ​ខាន់ៗ​ទៀត​ផង ដូច​ជា ការ​ថែ​ទាំ​សុខ​ភាព អប់រំ ទឹក​ស្អាត និង​បណ្តាញ​អគ្គិសនី​ជាតិ​ជា​ដើម។ ពិ​សេស គឺ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់។ ឃុំ​បាន​ទទួល​និង​ចែក​អំ​ណោយ​ជាង ១.៣០០ ចំ​ណែក មាន​តម្លៃ​ជាង ៦៣៤ លាន​ដុង ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ។ អនុ​វត្ត​គោល​នយោ​បាយ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច និង​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ បាន​ចលនា​ជួស​ជុល​និង​សង់​ផ្ទះ​ថ្មី​បាន ៨៧​ខ្នង មាន​តម្លៃ​សរុប​ជិត ៥ ពាន់​លាន​ដុង...។

លោក​ថាច់​ភឿក​ថឹង នៅ​ភូមិ​ទឹក​ប្រៃ ២ ឃុំឡុង​ភូ ឱ្យ​ដឹង៖ “ដោយ​សារ​មាន​កម្ម​វិធី​គោល​នយោ​បាយ​វិនិ​យោគ ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​ជន​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។ ឥឡូវ សា​លា​រៀន​បាន​កសាង​សម​រម្យ សម្រេច​បទ​ដ្ឋាន ហេតុ​នោះ កូន​ខ្មែរ​សុទ្ធ​តែ​បាន​ទៅ​រៀន​សូត្រ​គ្រប់​គ្នា កម្រិត​ប្រ​ជា​បញ្ញា​បាន​លើក​កម្ពស់; បេតិ​កភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​ផង​ដែរ។ ទន្ទឹម​នឹង​នោះ រដ្ឋ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន អា​ទិភាព​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម ម្ល៉ោះ​ហើយ ជីវ​ភាព​របស់​មា​មីង​កាន់​តែ​ធូរ​ធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

លោក​ស្រី ត្រឹង​ធី​ថាញ​ហាំង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បញ្ជាក់​ឱ្យ​ដឹង៖ “ក្នុង​ពេល​ខាង​មុខ បក្ខ​ភាគ​បន្ត​ជ្រួត​ជ្រាប ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ល្អ​នូវ​ឯក​សារ​ចង្អុល​ការ​របស់​មជ្ឈិម និង​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ គោល​នយោ​បាយ ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព; ផ្គួប​បញ្ចូល​ប្រ​ភព​ទុន​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ជន​បទ​តាម​ទិស​ដៅ​ទំ​នើប; ចង្អុល​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​រៀប​ចំ​រចនា​សម្ព័ន្ធ​កសិ​កម្ម​ឡើង​វិញ​តាម​ទិស​ដៅ លើក​កម្ពស់​តម្លៃ​និង​អភិ​វឌ្ឍ​ចីរ​ភាព; ពង្រឹង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​អភិ​វឌ្ឍ​កសិ​កម្ម​និង​ជន​បទ; លើក​កម្ពស់​ជីវ​ភាព សម្ភារៈ វប្ប​ធម៌ ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ជន​បទ និង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​រឹង​មាំ សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​សុ​វត្ថិ​ភាព​សង្គម​បាន​រក្សា​លំ​នឹង​ជា​និច្ច”។

ដោយ​សារ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​រដ្ឋ ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឡុង​ភូ បាន​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់។ គ្រួ​សារ​ទាំង​អស់​សុទ្ធ​តែ​មាន​មធ្យោ​បាយ ស្តាប់​មើល មាន​អគ្គិសនី ទឹក​ស្អាត​ប្រើ​ប្រាស់ ស្រប​អនា​ម័យ ដើម្បី​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​និង​អភិវឌ្ឍ​ផលិត​កម្ម៕

              ដាលីន-វិមាន

ចែករំលែកអត្ថបទ