13/10/2025 - 09:43

ក្រុម​បង់​ធា​នា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ​ 

យោង​តាម​ធា​នា​រ៉ាប់​រង​សង្គម​វៀត​ណាម (ក្រ​សួង​ហិរញ្ញ​វត្ថុ) ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​ ២០២៤ មាន ១១ ជំ​ពូក​និង​ ១៤១ មាត្រា ក្នុង​នោះ​ បើក​ទូលាយ​ក្រុម​បង់​ធា​នា​រ៉ាប់​រង​សង្គម​ចាប់​ បង្ខំ​មាន​សុ​ពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្ក​ដា​ ឆ្នាំ​ ២០២៥ ដូច​ខាង​ក្រោម៖

រូប​ថត​ជា​ឧទា​ហរណ៍។

-អ្នក​ធ្វើ​ការ​មិន​ពេញ​ពេល​ (ពាក់​កណ្តាល​ពេល​) មាន​ប្រាក់​បៀ​វត្សរ៍​ប្រ​ចាំ​ខែ​ស្មើ​ឬ​ខ្ពស់​ជាង​ប្រាក់​បៀ​វត្សរ៍ ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​បង់​ ធា​នា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ​ទាប​បំ​ផុត​។ នេះ​ជា​ចំ​ណុច​ថ្មី​បើ​ប្រៀប​ធៀប​ទៅ​នឹង​សេចក្តី​កំ​ណត់​ជា​ធរ​មាន​ អ្នក​ធ្វើ​ការ​តាម​កិច្ច​សន្យា​ការ​ងារ​មិន​កំ​ណត់​ពេល​ ឬ​ចាប់​ពី​រយៈ​ពេល​១​ខែ​ឡើង​ទៅ​ស្ថិត​ក្នុង​ក្រុម​ចាប់​បង្ខំ​។

-អ្នក​ធ្វើ​ការ​តាម​កិច្ច​សន្យា​ (គ្មាន​ឈ្មោះ​កិច្ច​សន្យា​ការ​ងារ) ប៉ុន្តែ​មាន​ខ្លឹម​សារ​បង្ហាញ​ពី​ការ​ទូទាត់​ប្រាក់​ឈ្នួល​ ប្រាក់​ខែ​និង​ការ​គ្រប់​គ្រង ប្រតិ​បត្តិ​ការ​និង​ការ​ត្រួត​ពិ​និត្យ​របស់​ភាគី​ម្ខាង​។

-អ្នក​ប្រតិ​បត្តិ​ការ​មិន​ជំ​នាញ​នៅ​ភូមិ​ ក្រុម​ប្រ​ជា​ជន​ក្រុង​ (ចំ​ណាំ​មាន​ដែន​កំ​ណត់​របប​ចូល​និវត្តន៍​និង​មរណ​ភាព)។

-ម្ចាស់​អា​ជីវ​កម្ម​នៃ​គ្រួ​សារ​អា​ជីវ​កម្ម​ដែល​មាន​ការ​ចុះ​បញ្ជី​អា​ជីវ​កម្ម​ ចូល​រួម​តាម​សេចក្តី​កំ​ណត់​របស់​រដ្ឋា​ភិបាល​។

-អ្នក​គ្រប់​គ្រង​សហ​គ្រាស​ អ្នក​ត្រួត​ពិនិត្យ​ អ្នក​តំ​ណាង​ទុន​រដ្ឋ អ្នក​តំ​ណាង​ទុន​របស់​សហ​គ្រាស សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​ អគ្គ​នា​យក​ នា​យក​សមា​ជិក​គណៈ​ត្រួត​ពិនិត្យ​ ភ្នាក់​ងារ​ត្រួត​ពិនិត្យ​និង​មុខ​តំ​ណែង​គ្រប់​គ្រង​ផ្សេងៗ​ដែល​បាន​ជ្រើស​រើស​របស់​សហ​ករណ៍ សហ​ព័ន្ធ​សហករណ៍ មិន​ទទួល​ប្រាក់​ខែ។

-កង​កម្លាំង​សេនា​ជន​ប្រ​ចាំ​ការ​។

ក្រៅ​ពី​នោះ​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្ក​ដា​ ឆ្នាំ​ ២០២៥ អ្នក​បង់​ធា​នា​រ៉ាប់​រងសង្គម​បើក​ទូលាយ​បាន​ទទួល​ បន្ថែម​របប​ពេល​ឈឺ​ថ្កាត់​សម្រាល​កូន​ គ្រោះ​ថ្នាក់​ការ​ងារ៕

                           យោង​៖ tuoitre.vn-មុនី

ចែករំលែកអត្ថបទ