20/01/2020 - 07:54

ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

រយៈ​ពេល​កន្លង​ គ្រប់​ភូមិ​ភាគ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង​ បាន​អនុវត្ត​ល្អ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។​ 

ចាប់​តាំង​ពី​ដំ​ណាក់​សុខា​ភិបាល​ហ្វាអា​ង​ ស្រុក​ភុងហ៊ីបសម្រេច​បទ​ដ្ឋាន​ ប្រ​ជា​ជន​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​កាន់​តែ​ច្រើន​។​ 

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ ការ​ងារ​ថែ​ទាំ​ ការ​ពារ​និង​លើក​កម្ពស់​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​ខេត្ត​ហូវ​យ៉ាង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ សម្ភារៈ​ពេទ្យ​ ប្រ​ព័ន្ធ​ពិនិត្យ​ព្យា​បាល​ជំងឺ​ត្រូវ​បាន​វិនិ​យោគ​បង្កើន​កម្រិត​។​ គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​មាន​ភាព​ល្អ​ប្រ​សើរ​ ដោយ​កង​ជួរ​បុគ្គ​លិក​ពេទ្យ​ត្រូវ​បាន​ពង្រឹង​ឥត​ឈប់​ឈរ​។​ ដំ​ណាក់​សុខា​ភិបាល​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​តែងមាន​វេជ្ជ​បណ្ឌិត​។​ 

សព្វ​ថ្ងៃ​ទូទាំង​ខេត្ត​ហូវ​យ៉ាង​ មាន​មូល​ដ្ឋាន​សុខា​ភិបាល​ចំ​នួន​៩​៤​កន្លែង​ មាន​វេជ្ជ​បណ្ឌិត​ចំ​នួន​៥​២​៧​នាក់​ (ជន​ជាតិ​ខ្មែរ​២​២​នាក់​) គ្រូ​ពេទ្យ​ចំ​នួន​៥​៣​៩​នាក់​ (ជន​ជាតិ​ខ្មែរ​២​៧​នាក់​) គិលានុបដ្ឋាកចំ​នួន​៦​៣​៦​នាក់​ (ជន​ជាតិ​ខ្មែរ​២​៤​នាក់​) មាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​ចំ​នួន​៧​៦​​ស្រូបអត្រា​១​០​០​% ចំ​នួន​គ្រួ​សារ​ប្រើ​ប្រាស់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​អត្រា​៦២%។​ ចាប់​តាំង​ពី​ឆ្នាំ​២​០​១​៤​មក​ទល់​សព្វ​ថ្ងៃ​ ខេត្ត​បាន​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​តំ​បន់​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ចំ​នួន​៤​៩​.០​៤​១​លើក​នាក់​ សរុប​ថវិកា​ជាង​២​២​ពាន់​លាន​ដុង​។​ 

មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹង​ប៊ិ​ញ បង​ស្រី​យ័ញ​ធីថៀង នៅ​ភូមិ​តឹង​ ក្វើយ​កិញ ឃុំ​តឹង​ប៊ិញ ស្រុក​ពុង​ហ៊ីប ឱ្យ​ដឹង​៖ "ចាប់​តាំង​ពី​ដង​ផ្លូវ​បើ​ហ្គង បាន​ចាក់​បេតុង​ ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​ ខ្ញុំ​បើក​ម៉ូតូ​ទៅ​កាន់​ដំ​ណាក់​សុខា​ភិបាល​ ដើម្បី​ពិនិត្យ​ជំងឺ​មិន​បង់​ប្រាក់​អ្វី​ឡើយ​។​ បង​ស្រី​ថាច់​កីម​កឿង​ អ្នក​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​បង​ថៀន​ដែរ​ បាន​រ៉ាយ​រ៉ាប់​៖ "ប៉ុន្មាន​ថ្ងៃ​នេះ​ កូន​ប្រ​សា​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ បុគ្គ​លិក​ពេទ្យ​ក្នុង​ភូមិ​បាន​ណែនាំ​ឱ្យ​ឧស្សា​ហ៍​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ពិនិត្យ​គភ៌ ដ្បិត​នៅ​ទី​នេះ​មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​"។​ រីឯ​នៅ​ឃុំ​ហ្វា​លឺវ ក្រុង​វីថា​ញ់ លោក​ង្វៀន​ង៉ុក​ឡើយ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ បាន​វាយ​តម្លៃ​៖ "អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ជា​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​បាន​ទទួល​ការ​ថែ​ទាំ​សុខ​ភាព​គ្រប់​សព្វ​"។​ 

លោក​គី​ហ៊ីវ​ថា​ញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​បន្ថែ​ម​៖ ក្រៅ​ពី​ការ​ងារ​ធ្វើ​ឱ្យ​សម្រេច​បទ​ដ្ឋាន​នៅ​គ្រប់​ដំ​ណាក់​សុខា​ភិបាល​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ គ្រប់​ដំ​ណាក់​សុខា​ភិបាល​នៅ​តំ​បន់​ជនរួម​ជាតិ​ភាគ​តិច​ នៅ​ទាំង​កសាង​បាន​កង​ជួរ​សហកា​រីសុខា​ភិបាលជា​ជន​ជាតិ​ភាគ​តិច​ទៀ​ត​ផង​។​ ផ្តើម​ពី​នោះ​ ការ​ងារ​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​ "ហូប​ឆ្អិន​ ផឹក​ឆ្អិន​" កាប់​ឆ្ការ​ព្រៃ​ស៊ុម​ទ្រុម​ជា​ដើម​ ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។​ ការ​ឧស្សាហ៍​ច្បាម​ភូមិ​សាស្រ្ត​របស់​កង​ជួរ​សហការី​សុខា​ភិបាល​ បាន​ជួយ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ពី​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​៕

                                                              ហា​ថាញ់ - ថាច់​ធី

Chia sẻ bài viết