07/06/2026 - 17:57

សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ខេត្ត​វិញ្ញ​ឡុង ទទួល​ស្វា​គមន៍​សិក្ខា​កាម​នៃ​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ ទី​ក្រុង​កឹង​ធើ 

រសៀល​ថ្ងៃ​ទី​០៦ ខែ​មិថុ​នា​ ឆ្នាំ​២០២៦ នៅ​សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ្ញ​ឡុង​ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​វិញ្ញឡុង  បាន​ចាត់​តាំង​ពិ​ធី​ទទួល​ស្វាគ​មន៍​សិក្ខា​កាម​ថ្នាក់​បក​ប្រែ​-បក​ប្រែ​ផ្ទាល់​ វគ្គ​ទី ០៥ - ២០២៥ និង​ថ្នាក់​កម្រិត​ខ្ពស់​វគ្គ​ទី ០៧ - ២០២៥ របស់​ទី​ក្រុង​កឹង​ធើ ដែល​មក​ទស្សន​កិច្ច​សិក្សា ដក​ពិ​សោធន៍ និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​នៅ​សា​លា​។

តំ​ណាង​សិក្ខា​កាម​នៃ​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ​ទទួល​សៀវ​ភៅ​ពុម្ព​ពី​សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ​ខេត្ត​វិញ​ឡុង។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ជំនួប​នេះ លោ​កថាច់​សុង​  ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ ប្រ​ធាន​ក្រុម​ប្រតិ​ភូ​ រួម​ជា​មួយ​គ្រូ​បង្រៀន​និង​សិក្ខា​កាម​នៃ​ថ្នាក់​រៀន​ទាំង​ពីរ។

ក្នុង​កិច្ច​ប្រ​ជុំ ថ្នាក់​ដឹក​នាំ​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គណៈ​ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ខេត្ត​វិញ​ឡុង ដែល​បាន​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​កក់​ក្តៅ​ មនោ​សញ្ចេត​នា​ដ៏​ល្អ​ប្រ​ពៃ ក៏​ដូច​ជា​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អង្គ​ភាព​ទាំង​ពីរ​នា​ពេល​កន្លង​មក។ សកម្ម​ភាព​ដោះ​ដូរ​និង​រៀន​សូត្រ​បទ​ពិ​សោធន៍​លើក​នេះ​ រួម​ចំណែក​ពង្រឹង​ទំ​នាក់​ទំ​នង​កិច្ច​សហ​ការ និង​កា​រដោះ​ដូរ​វិជ្ជា​ជីវៈ​រវាង​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​នៅ​ក្នុង​តំ​បន់។

ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ តំណាង​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ បាន​រាយ​ការណ៍​សង្ខេប​អំ​ពី​លទ្ធ​ផល​នៃ​ការ​ងារ​បណ្តុះ​បណ្តាល​ និង​បំ​ប៉ន​ភា​សា​ខ្មែរ​ជូន​ដល់​កម្មា​ភិ​បាល បុគ្គ​លិក និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ រហូត​មក​ទល់​បច្ចុប្បន្ន សា​លា​បាន​សហ​ការ​ចាត់​តាំង​ថ្នាក់​បណ្តុះ​បណ្តាល​និង​បំ​ប៉ន​ចំ​នួន ៣៩ ថ្នាក់ ដោយ​មាន​សិក្ខា​កាម​ចូល​រួម​ចំ​នួន ១.៧៤៨ នាក់។ ដោយ​ឡែក​ក្នុង​ឆ្នាំ ២០២៦ នេះ សា​លា​នៅ​តែ​បន្ត​សហ​ការ​ជា​មួយ​បណ្តា​មន្ទីរ គណៈ​ ផ្នែក​ និង​នគរ​បាល​ទី​ក្រុង​កឹង​ធើ ដើម្បី​បើក​ថ្នាក់​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ជា​ច្រើន​វគ្គ​បន្ថែម​ទៀត​ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ការ​ងារ​ជន​ជាតិ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

ថ្នាក់​ដឹក​នាំ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​វិញ្ញឡុង ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ សិក្ខា​កាម​នៃ​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ​ទី​ក្រុង​កឹង​ធើ ។

តាម​រយៈ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​និង​ដោះ​ដូរ​ សិក្ខា​កាម​ទាំង​ឡាយ​មាន​ឱ​កាស​ដោះ​ដូរ​បទ​ពិ​សោធន៍​ជាក់​ស្តែង លើក​កម្ពស់​ចំ​ណេះ​ដឹង​និង​ទេព​កោ​សល្យ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ រួម​ចំ​ណែក​បម្រើ​ដល់​ការ​ងារ​មុខ​ជំ​នាញ​នៅ​តាម​ស្ថា​ប័ន និង​អង្គ​ភាព​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​៕

ទីទុយ​-ដា​លី​ន​

ចែករំលែកអត្ថបទ