អាកាសធាតុស្អុះស្អាប់ក្នុងរដូវក្តៅ គឺជាលក្ខណៈងាយស្រួយសម្រាប់មេរោគនិងវីរុសរាតត្បាត ដែលធ្វើឱ្យកើនឡើងហានិភ័យកើតជំងឺឆ្លងផ្សេងៗ ដូចជា៖ ជំងឺគ្រុនឈាម ជំងឺពងដៃ ជើងនិងមាត់ ជំងឺរលាកស្រោមខួរក្បាល ជំងឺកញ្ជ្រឹល...។ ហេតុនេះ ត្រូវម្ចាស់ការក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវក្តៅយ៉ាងប្តូរផ្តាច់ ម៉ឺងម៉ាត់ដាច់ខាតមិនឱ្យជំងឺឆ្លងរាលដាល។

កម្មាភិបាលដំណាក់សុខាភិបាលឃុំថើយអាងហូយ ចាក់វ៉ាក់សាំងបង្ការជំងឺដល់កុមារ ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយនូវវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវក្តៅជូនប្រជាជន។
សំណេះសំណាលជាមួយយើងខ្ញុំ វេជ្ជបណ្ឌិតឯកទេស II ត្រឹងគីមញៀន នាយករងដំណាក់សុខាភិបាលឃុំថើយអាងហូយ ចែករំលែក៖ “ក្នុងរយៈពេលថ្មីៗនេះ អាកាសធាតុក្តៅនិងសំណើមប្រែប្រួលខុសប្រក្រតី អ្នកជាច្រើនមានរោគសញ្ញានៃជំងឺឆ្លង ដូចជា៖ ជំងឺគ្រុនផ្តាសាយ ជំងឺផ្លូវដង្ហើម ជំងឺកញ្ជ្រឹល ជំងឺរាក...។ តាំងពីដើមឆ្នាំមក ដំណាក់សុខាភិបាលបានកត់សម្គាល់នូវករណីជំងឺឆ្លងមួយចំនួន រួមមាន៖ ជំងឺគ្រុនឈាម ០៥ ករណី ជំងឺពងដៃ ជើង និងមាត់ ០៤ ករណី និងជំងឺកញ្ជ្រឹល ០១ ករណី”។ ដើម្បីបង្ក្រាបជំងឺឆ្លង ដំណាក់សុខាភិបាលបានខ្នះខ្នែងសហការជាមួយអង្គភាពពាក់ព័ន្ធ ជំរុញការឃោសនាផ្សព្វផ្សាយ; អនុវត្តយុទ្ធនាការកម្ចាត់ដង្កូវទឹកលើវិសាលភាពទូទាំងឃុំ ណែនាំប្រជាជនអនុវត្តវិធានការបង្ការជំងឺ និងលើកកម្ពស់ស្មារតីការពារសុខភាព ផ្តល់ព័ត៌មានគ្រប់សព្វ ច្បាស់លាស់និងទាន់ពេលវេលា ជៀសវាងមានការជ្រួយច្របល់ក្នុងប្រជាជន។ ពង្រឹងការធ្វើអនាម័យបរិស្ថាន ប្រមូលកាកសំណល់និងដោះស្រាយតំបន់ដែលមានហានិភ័យផ្ទុះជំងឺ។ បងស្រី ត្រឹងបាវញី ប្រជាជននៅភូមិភាគ ឱ្យដឹង៖ “នៅពេលដែលកម្មាភិបាលដំណាក់សុខាភិបាល ផ្សព្វផ្សាយអំពីវិធីបង្ការជំងឺសម្រាប់កុមារ ទើបខ្ញុំយល់ច្បាស់ពីវិធីបង្ការនិងជៀសវាង ដូចជា៖ ត្រូវឱ្យកុមារញ៉ាំអាហារឆ្អិន និងផឹកទឹកដាំពុះ សម្អាតផ្ទះសម្បែងនិងប្រដាប់លេងរបស់កុមារជាប្រចាំ ជាពិសេសគឺចាក់វ៉ាក់សាំងតាមកាលកំណត់ទៅតាមការណែនាំរបស់ដំណាក់សុខាភិបាល” ។
ដើម្បីម្ចាស់ការក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង ចាប់តាំងពីដើមឆ្នាំមក ដំណាក់សុខាភិបាលឃុំភឿងប៊ិញ បានបង្កើនការត្រួតពិនិត្យ ជំរុញការផ្សព្វផ្សាយអប់រំសុខភាព និងរៀបចំយុទ្ធនាការឃោសនាអំពីការអនាម័យផ្ទាល់ខ្លួន កន្លែងរស់នៅ ព្រមទាំងមានវិធានការបង្ការនិងទប់ស្កាត់ជំងឺឆ្លងក្នុងរដូវក្តៅ។ ត្រួតពិនិត្យនិងធានាការងារភស្តុភារ ថ្នាំពេទ្យ និងគឿងឧបករណ៍ពេទ្យ ដើម្បីឆ្លើយតបនឹងតម្រូវការបង្ការទប់ស្កាត់ជំងឺតាមទិសស្លោក “ ៤ នៅនឹងកន្លែង”។ ដោយអនុវត្តគ្រប់សព្វនូវវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងចំនួនករណី ឆ្លងដូចជា៖ ជំងឺគ្រុនឈាម ជំងឺពងដៃ ជើងនិងមាត់ មានការថយចុះ បើធៀបនឹងឆ្នាំ ២០២៥ រីឯជំងឺគ្រុនពោះវៀន ជំងឺរាក និងអុតស្វាយគ្មានកើតឡើង។
“ដើម្បីបង្ក្រាបទប់ស្កាត់ជំងឺឆ្លង អំឡុងពេលនេះ ដំណាក់សុខាភិបាលនឹងបន្តរៀបចំឱ្យបានល្អនូវសកម្មភាពសុខាភិបាលបង្ការ បង្កើនការងារចាក់វ៉ាក់សាំងសម្រាប់មុខសញ្ញានានាចំណុះកម្មវិធីចាក់ថ្នាំបង្ការ ជំងឺទូទៅដោយធានាសុវត្ថិភាពនិងមានប្រសិទ្ធភាព។ ព្រមទាំងសហការជិតដិតជាមួយរដ្ឋអំណាចភូមិភាគ គ្រឹះស្ថានអប់រំ គណៈ ផ្នែក និងអង្គការមហាជន ចូលរួមក្នុងការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងនៅភូមិភាគ” វេជ្ជបណ្ឌិតឯកទេស I ង្វៀងហុងទឿយ នាយកដំណាក់សុខាភិបាលឃុំភឿងប៊ិញ បានផ្តល់ព័ត៌មានដូច្នេះ៕
ថាញវ៉ាង-ត្រឹងរ៉ូន