02/07/2026 - 06:40

គ្រូ​បង្រៀន​ខ្មែរ​អស់​ពី​ចិត្ត​នឹង​អា​ជីព​ 

ដោយ​អស់​ពី​ចិត្ត​និង​មាន​ឆន្ទៈ​ប្តូរ​ផ្តា​ច់ជា​មួយ​អា​ជីព តែង​ស្វែង​រក​វិធី​សាស្រ្ត​បង្រៀន​មាន​ភាព​ច្នៃ​ប្រ​តិដ្ឋ ជួយ​ឱ្យ​សិស្ស​ឆាប់​យល់​មេ​រៀន និង​រៀន​សូ​ត្រ​មាន​ភាព​ជឿន​លឿន។ ទាំង​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​គណៈ​នា​យក​មិត្ត​រួម​អា​ជីព ពេល​និយាយ​ដល់​លោក​គ្រូ ត្រឹង​មិញ​ឌឹក គ្រូ​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​ថាម​ដូង ឃុំ​ង៉ុកតូ ​ទី​ក្រុង​កឹង​ធើ។

លោក​ត្រឹង​មិញ​ឌឹក (ខាង​ស្តាំ) គ្រូ​បង្រៀន​អស់​ពី​ចិត្ត​នឹង​អា​ជីព។

ក្នុង​នាម​ជា​កូន​ខ្មែរ កាល​ពី​កុមារ​ភាព លោក​គ្រូ ត្រឹង​មិញ​ឌឹក មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ ដោយ​មាន​បំ​ណង​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​និង​អក្សរ​សាស្រ្ត​ជាតិ និង​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ដល់​ជំ​នាន​ក្រោយ។ ដើម្បី​ញ៉ាំង​ក្តី​ស្រ​មៃ​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត គាត់​បាន​ខិត​ខំ​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ។ ក្រោយ​ពី​ខិត​ខំ​ព្យា​យាម​រៀន​សូត្រ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ឆ្នាំ ១៩៩៨ គាត់​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុកោ​សល្យ​៩+៣ ពីរ​ភា​សា​វៀត - ខ្មែរ នៅ​អនុ​មហា​វិទ្យា​ល័យ​គរុកោ​សល្យ​សុក​ត្រាំង (ចាស់) រួច​បាន​ចាត់​ធ្វើ​ជា​គ្រូ​បង្រៀន​ទទួល​បន្ទុក​រួម​នៅ​អនុ​វិទ្យា​ល័យ​ថាម​ដូង លុះ​ដល់​ឆ្នាំ ២០១១ គាត់​បាន​ប្តូរ​មក​បង្រៀន អក្សរ​ខ្មែរ​រហូត​ដល់​សព្វ​ថ្ងៃ។ ដោយ​ខិត​ខំ​ប្រឹង​ប្រែង រៀន​សូត្រ លើក​កម្ពស់​មុខ​ជំ​នាញ និង​រវៀស​រវៃ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន សម​ស្រប​នឹង​សិស្ស​ម្នាក់ៗ ហេតុ​នោះ បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ផ្នែក​អប់​រំ នា​បច្ចុប្បន្ន។ ចែក​រំលែក​អំ​ពី​មុខ​ជំ​នាញ លោក​គ្រូ​ឌឹក ឱ្យ​ដឹង៖ “ដើម្បី​បង្ក​ចំ​ណាប់​អា​រម្មណ៍​ដល់​សិស្ស​ចំ​ពោះ​វិញ្ញាសា​អក្សរ​ខ្មែរ ក្នុង​ម៉ោង​បង្រៀន​ខ្ញុំ​តែង​ប្រើ​វិធី​សាស្រ្ត​ពន្យល់​ច្បាស់ៗ ចែក​ជា​ក្រុម​ដើម្បី​ប្អូនៗ​ពិភាក្សា លត់​ដំ​បំ​ណិន​ស្តាប់ និ​យាយ​ អាន​សរ​សេរ​ និង​ឱ្យ​ប្រែ​វាក្យ​ស័ព្ទ ប្រ​យោគ​ពី​ភា​សា​វៀត​មក​ភា​សា​ខ្មែរ​ និង​ផ្ទុយ​មក​វិញ​”។ ក្រៅ​ពី​ការ​ស្រាវ​ជ្រាវ​ និង​អនុ​វត្ត​វិធី​សាស្រ្ត​បង្រៀន​ថ្មី​ លោក​គ្រូ​នៅ​ទាំង​មាន​គំនិត​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​មុខ​ជំនាញ​ ដូច​ជា​៖ គំនិត​ច្នៃ​ប្រ​តិដ្ឋ​ “វិធាន​ការ​ពង្រីក​វាក្យ​ស័ព្ទ បញ្ចេញ​មនោ​សញ្ចេតនា​ដល់​សិស្ស​រៀន​ភា​សា​ខ្មែរ​ថ្នាក់​ទី​៨ នៅ​អនុ​វិទ្យា​ល័យ​ថាម​ដូង​” តាម​រយៈ​ការ​អនុ​វត្ត​ បាន​ជួយ​ឱ្យ​សិស្ស​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សន្ទនា​ និង​ចូល​ចិត្ត​រៀន​អក្សរ​ខ្មែរ​ជាង​ទៀត​ ផ្តើម​ពី​នោះ​ លទ្ធ​ផល​រៀន​សូ​ត្រ​របស់​ប្អូន​ៗបាន​លើក​កម្ពស់​។ ក្នុង​ចំ​ណោម​សិស្ស​ដែល​លោក​គ្រូ​ចូល​រួម​ បំ​ពាក់​បំប៉ន​ បាន​ទទួល​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​សម័យ​ប្រឡង​សិស្ស​ពូ​កែ រួម​មាន៖ រង្វាន់​លេខ ៣ ថ្នាក់​ស្រុក​ចំ​នួន ១; រង្វាន់​លេខ ២ និង​រង្វាន់​លេខ ៣ ថ្នាក់​ខេត្ត​ចំ​នួន​១។

“លោក​គ្រូ​ឌឹក មាន​មុខ​ជំនាញ​ល្អ សកម្ម​ក្នុង​ការ​បង្ហាត់​បង្រៀន តែង​រៀន​សូត្រ​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អប់​រំ​នា​បច្ចុប្បន្ន។ នៅ​ក្នុង​សា​លា លោក​គ្រូ​ជា​អ្នក​បំ​ផុស គំនិត​ឱ្យ​សិស្ស​ស្រ​ឡាញ់​ចូល​ចិត្ត​រៀន​អក្សរ​ខ្មែរ ជួយ​ឱ្យ​ប្អូនៗ​ចេះ​ដឹង​និង​យល់​ច្បាស់​ជាង​ទៀត​អំ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ”  លោក​គ្រូ​ឡឹម​អាញ​បាំង នា​យក​សា​លា​បាន​ឱ្យ​ដឹង​ដូច្នេះ។

ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​គ្រូ​ឌឹក បាន​តប​ស្នង​យ៉ាង​សក្តិ​សម​ក្នុង​អំ​ឡុង​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​គ្រូ​តែង​បាន​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ ជូន​ប័ណ្ណ​សរ​សើរ កិត្តិ​នាម​និង​ជូន​រង្វាន់​ជា​ច្រើន រង្វាន់​ខាង​លើ​គឺ​ជា​កម្លាំង​ចល​ករ ដើម្បី​លោក​គ្រូ​និង​កម្មា​ភិបាល​គ្រូ​បង្រៀន​របស់​សា​លា​បន្ត​ខិត​ខំ​ប្រឹង​ប្រែង ក្នុង​ការប​ណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស រក្សា​ចំ​ណង់ ចំ​ណូល​ចិត្ត​បណ្តុះ​ក្តី​ស្រ​មៃ​អំ​ពី​ចំ​ណេះ​ដឹង រួម​ចំ​ណែក​បណ្តុះ​បណ្តា​លសិស្ស​សកម្ម ម្ចាស់​ការ​និង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​សង្គម​ក្នុង​យុគ​សម័យ​ថ្មី៕

                                   ថាញ​វ៉ាង - វិមាន​

ចែករំលែកអត្ថបទ