នៅក្នុងទីក្រុងកឹងធើ មានគ្រួសារជាច្រើនបានម្ចាស់ការរៀបចំសកម្មភាពសមស្រប ដើម្បីធានាឱ្យកូនៗ បានសម្រាក់ក្នុងរដូវវិស្សមកាលដ៏មានប្រយោជន៍និងសុវត្ថិភាព។ ទន្ទឹមនឹងនេះ សាលារៀនមួយចំនួនក៏បានចាត់តាំងកម្មវិធីបង្កើនចំណេះដឹងរដូវវិស្សមកាល ដើម្បីបង្កបរិយាកាសរៀនសូត្រនិងឆ្លងបទពិសោធន៍ដ៏ល្អប្រសើរសម្រាប់សិស្សានុសិស្ស។

ស្នាមញញឹមរបស់ប្អូនៗដែលចូលរួមក្នុងកម្មវិធីបង្កើនចំណេះដឹងរដូវវិស្សមកាលនៅសាលាបឋមសិក្សាង៉ោគ្វៀង។
ក្នុងអំឡុងពេលសម្រាកវិស្សមកាល បងស្រី ង្វៀងបាវង៉ុក (នៅសង្កាត់អាងប៊ិញ) បាននាំកូនពីរនាក់ទៅលេងផ្ទះជីដូនជីតានៅជនបទ។ ប្តីប្រព័ន្ធរបស់បងតែងប្តូរវេនគ្នាមើលថែទាំពួកគេនិងចំណាយពេលអានសៀវភៅ គូរគំនូរ មើលតុក្កតា និងបង្រៀនពួកគេអំពីបំណិនក្នុងជីវភាពតាមរយៈការចម្អិនអាហារនៅចុងសប្តាហ៍។ រដូវវិស្សមកាលនេះ គ្រួសាររបស់លោកជីគឿង និងបងស្រីកឹមទូ នៅសង្កាត់និញកេវ មានកូនស្រីពីរនាក់ (រៀនថ្នាក់ទី៦ និងទី៨) តែងរក្សាសកម្មភាព ដូចជាទៅទេសចរណ៍ ទៅលេងផ្ទះជីដូនជីតា លេងវាយសី និងដើរថ្មើជើង ដើម្បីបង្កើនសុខភាពនិងពង្រឹងភាពជិតស្និត។
នារដូវវិស្សមកាល ទៅលេងស្រុកកំណើតរបស់ជីដូនជីតា គឺជាការជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារជាច្រើន ដើម្បីកូនចៅ បានផ្លាស់ប្តូរបរិស្ថាននិងសម្រាក។ លោកង្វៀងង៉ុកអែម (នៅឃុំកើ ដ) ឱ្យដឹង អាស្រ័យការប្រឡងជម្រើសចូលថ្នាក់ទី១០ ឆ្នាំនេះយឺតជាងធម្មតា បានជាគ្រួសារផ្តល់អាទិភាពឱ្យកូន(រៀនថ្នាក់ទី៩) ផ្តោតលើការរំលឹកមេរៀនឡើងវិញ ។ បន្ទាប់ពីប្រឡងរួច ក្រុមគ្រួសារនឹងនាំកូនទៅលេងផ្ទះជីដូនជីតា សម្រាប់សប្បាយនៅរដូវវិស្សកាល។
ជាក់ស្តែង គ្រួសារនីមួយៗសុទ្ធតែមានការរៀបចំឱ្យសមស្របទៅនឹងកាលៈទេសៈ និងចំណង់ចំណូលចិត្តរបស់កុមារក្នុងរដូវវិស្សមកាល។ ទោះជា រដូវវិស្សមកាលមានរយៈពេលសម្រាកជាងពីរខែ ប៉ុន្តែឪពុកម្តាយនៅតែត្រូវទៅធ្វើការ បណ្តាលឱ្យគ្រួសារជាច្រើនប្រឈមនឹងការលំបាកការគ្រប់គ្រង និងថែទាំកូនៗ ជាពិសេស កើតមានហានិភ័យកុមារចំណាយពេលច្រើនពេកលើការលេងទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិច។ ដើម្បីបំពេញតម្រូវការរបស់ឪពុកម្តាយ សាលាបឋមសិក្សាង៉ោគ្វៀង (សង្កាត់និញកេវ) បានរៀបចំកម្មវិធីបង្កើនចំណេះដឹងរដូវវិស្សមកាលសម្រាប់សិស្សានុសិស្សចាប់ពីខែមិថុនា ដល់ចុងខែកក្កដា ឆ្នាំ២០២៦។ បច្ចុប្បន្ន កម្មវិធីនេះបានទាក់ទាញសិស្សជាង ៣០០នាក់ ទាំងក្នុងនិងក្រៅភូមិភាគ។
តាមប្រសាសន៍អ្នកស្រី ម៉ាច់ឡេសឹ្វង នាយិកាសាលាបឋមសិក្សា ង៉ោគ្វៀង កម្មវិធីនេះ បានកសាងឡើងជាមួយទិសដៅបង្កបរិយាកាសសុវត្ថិភាពសម្រាប់សិស្សានុសិស្សដើម្បីរៀនបណ្តើរ និងលេងកម្សាន្តបណ្តើរ ព្រមទាំងអភិវឌ្ឍសមត្ថភាព បំណិនជីវិត និងមានទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។ សកម្មភាពបានចាត់តាំងចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៤:០០ រសៀល ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រក្នុងសប្តាហ៍ ដោយមានអាហារថ្ងៃត្រង់ និងសម្រាកថ្ងៃត្រង់នៅក្នុងសាលា។ ប្អូនៗបានចូលរួមក្នុងសកម្មភាពជាច្រើន៖ រៀនពីបំណិនជីវិត បំណិនទំនាក់ទំនង ឆ្លងបទពិសោធន៍ធ្វើនំ ដាំដំណាំនិងចូលរួមក្លឹបភាសាអង់គ្លេស ភ្លេងតន្ត្រី គំនូរ កីឡាហាត់ប្រាណ និងហាត់សរសេរអក្សរស្អាត។
ប្អូនទីវហ្វាងមិញធី ជាសិស្សថ្នាក់ទី៤ (ឆ្នាំសិក្សា ២០២៥-២០២៦) និយាយថា ប្អូនពិតជាចូលចិត្តសកម្មភាពឆ្លងបទពិសោធន៍ ជាពិសេស បានធ្វើនំគ្រក់ ក្រោមការណែនាំរបស់លោកគ្រូអ្នកគ្រូ។ ប្អូនបានរៀនធ្វើម្ហូប និងភេសជ្ជៈជាច្រើនទៀត ដូចជានំសាំងវិច ស្ងោរស៊ុត និងធ្វើទឹកក្រូច។
អ្នកគ្រូ ប៊ូយញឺអ៊ី ជាគ្រូបង្រៀងសាលាបឋមសិក្សា ង៉ោគ្វៀង ឱ្យដឹង សកម្មភាពអនុវត្តជាក់ស្តែងបានរៀបចំឡើងក្នុងរយៈពេល ៨ សប្តាហ៍ ជួយឱ្យសិស្សានុស្សអភិវឌ្ឍបំណិនទំនាក់ទំនង ធ្វើការងារជាក្រុម ដោះស្រាយបញ្ហានិងមានស្មារតីទទួលខុសត្រូវក្នុងការជួយក្រុមគ្រួសារ។ ដោយទិសស្លោក "រៀនបណ្តើរ លេងបណ្តើរ" រដូវវិស្សមកាលនេះមិនត្រឹមតែជួយសិស្សពង្រឹងចំណេះដឹង និងហាត់ឱ្យស៊ាំនឹងកម្មវិធីសិក្សាថ្មី ថែមទាំងបង្កបរិយាកាសរស់នៅដោយសុវត្ថិភាព កាត់បន្ថយហានិភ័យនៃការគ្រោះថ្នាក់ របួសស្នាម និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងរដូវវិស្សមកាល។ នេះជាដំណោះស្រាយជាក់ស្តែងមួយជួយឱ្យអាណាព្យាបាលសិស្សស្ងប់អារម្មណ៍ដើម្បីបំពេញការងារ ព្រមទាំងផ្តល់ឱ្យសិស្សមានរដូវវិស្សមកាលដ៏រីករាយ មានអត្ថន័យ និងមានប្រយោជន៍។
យោងតាមផែនការការងារក្នុងរដូវវិស្សមកាលឆ្នាំ ២០២៦ របស់មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ផ្នែកក្រើនរំលើកដល់បណ្តាមូលដ្ឋានអប់រំត្រូវសហការជាមួយភូមិភាគដើម្បីរៀបចំសកម្មភាពក្នុងរដូវវិស្សមកាលឱ្យសម្បូរបែប ដូចជា៖ អប់រំប្រពៃណី បំណិនជីវិត ច្បាប់ សុវត្ថិភាពចរាចរណ៍ ទៅទស្សនាទីតាំងប្រវត្តិសាស្ត្រ និងទីតាំងបដិវត្តន៍ និងសកម្មភាព "តបស្នងសងគុណ"។ អប់រំសីលធម៌ក្នុងសាលារៀន បំណិននៃការប្រព្រឹត្ត ស្មារតីការពារបរិស្ថាន បង្ការនិងការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន និងបង្កើនស្មារតីគោរពច្បាប់។ ទន្ទឹមនឹងនោះ សិស្សានុសិស្សានៅទាំងបានចូលរួមសកម្មភាពសិល្បៈ កីឡា ល្បែងប្រជាប្រិយ ការស្រាវជ្រាវវិទ្យាសាស្ត្រ ហ្វឹកហាត់វិន័យកងទ័ព និងក្លឹបរដូវវិស្សមកាល។ បណ្ណាល័យ និងបន្ទប់កុំព្យូទ័រក៏បើកបម្រើការសកម្មភាពរដូវវិស្សមកាល។ ជាពិសេស អង្គភាពទាំងអស់បានផ្តោតលើការយកចិត្តទុកដាក់ដល់សិស្សដែលមានស្ថានភាពខ្វះខាត និងសិស្សពិការ។ ពង្រឹងការអបរំផ្លូវចិត្ត ជំនួយការរៀនសូត្រ ភាសាបរទេសនិងកុំព្យូទ័រ រួមចំណែកបង្កបរិយាកាសកម្សាន្តសប្បាយ រៀនសូត្រសុវត្ថិភាព និងត្រឹមត្រូវក្នុងរដូវវិស្សមកាល៕
ប៊ិចគៀង-ត្រឹងរ៉ូន