26/06/2026 - 22:17

ថ្នាល​ប​ណ្តុះ​អក្សរ​ខ្មែរ​សម្រាប់​សិស្សា​នុសិស្ស​ក្នុង​រដូវ​វិស្សម​កាល​ 

ថ្ងៃ​ឈប់​សម្រាក​វិស្សម​កាល បរិ​វេណ​វត្ត​អង្គរ​រាជ​បុរី (វត្ត​អង្គ) សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង សូរ​កង​រំ​ពង​សំឡេង​ប្រ​កប​អក្សរ អាន​មេ​រៀន​នៃ​ប្អួន​ៗសិស្សា​នុសិស្ស​ដែល​កំ​ពុង​រៀន​អក្សរ​ខ្មែរ។ នេះ​គឺ​ជា​សកម្ម​ភាព​ដែល​បាន​វត្ត​រក្សា​យូរ​ឆ្នាំ​មក​ហើយ សំ​ដៅ​បង្ក​លក្ខណៈ​ដើម្បី​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​បាន​រៀន​សូត្រ ហ្វឹក​ហាត់ និង​អភិ​រក្ស​ភាសា អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្លួន។

មិន​ត្រឹម​តែ​ជា​កន្លែង​គោរព​ជំនឿ​សាស​នា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ វត្ត​អង្គរ​ថែម​ទាំង​ជា​អា​សយ​ដ្ឋាន​គំ​រូ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​ទៀត​ផង។ រាល់​ពេល​វិស្សម​កាល វត្ត​បាន​សហ​ការ​ជា​មួយ​សា​លា​បឋម​សិក្សា​ង្វៀង​ត្រាយ រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ដល់​សិស្ស​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៤ ដោយ​មាន​សិស្ស​រាប់​រយ​នាក់​ចូល​មក​រៀន។ ក្រៅ​ពី​ការ​រៀន​អាន រៀន​សរ​សេរ ប្អូន​ៗបាន​ស្វែង​យល់​ពី​ទំនៀម​ទម្លាប់ ប្រ​ពៃ​ណី សីល​ធម៌ និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ។

ជ្រុង​មួយ​នៃ​វត្ត​អង្គរ​ កន្លែង​ដែល​ច្រើន​ឆ្នាំ​មក​ហើយ​រក្សា​ថ្នាក់​រៀន​អក្សរ​ខ្មែរ សម្រាប់​សិស្សា​នុសិស្ស និង​សម​ណ​សិស្ស រួម​ចំ​ណែក​អភិ​រក្ស​ភា​សា និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ។

ប្អូន​គឹមហ្វី​ថា សិស្ស​ថ្នាក់​ទី ៥ សា​លា​បឋម​សិក្សា​ង្វៀង​ត្រាយ ចែក​រំលែក៖ "រាល់​ពេល​វិស្សម​កាល ប្អូន​តែង​មក​វត្ត​ដើម្បី​រៀន​អក្សរ​ខ្មែរ។ ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ ហើយ​ថែម​ទាំង​បាន​ព្រះ​សង្ឃ​បង្រៀន​ពី​ទំនៀម​ទម្លាប់ ប្រ​ពៃ​ណី និង​សីល​ធម៌​ទៀត​ផង។ ប្អូន​នឹង​ខិត​ខំ​រៀន​ឱ្យ​ពូ​កែ ដើម្បី​ថ្ងៃ​ក្រោយ​បាន​រួម​ចំណែក​អភិ​រក្ស និង​បង្រៀន​បន្ត​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ដល់​អ្នក​ជំនាន់​ក្រោយ"។ រី​ឯ​បង​ស្រី ត្រឿង ធី​ឡែ​ធ្វី ដែល​ជា​ម្តាយ ប្អូន​ត្រឿង ធី​គីម​ថ័រ ឱ្យ​ដឹង៖ ការ​ដែល​ឱ្យ​កូន​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត មិន​ត្រឹម​តែ​ជួយ​ឱ្យ​កូន​ចេះ​អាន​ ចេះ​សរ​សេរ​ភាសា​កំ​ណើត​ទេ គឺ​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ថ្ងៃ​ក្រោយ​បន្ត​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​ខ្មែរ​-បា​លី វិញ​ឡុង​ទៀត។ ក្នុង​អំ​ឡុង​ពេល​វិស្សម​កាល កូន​បាន​រៀន​សូត្រ​ក្នុង​បរិស្ថាន​ល្អ​ប្រ​សើរ ម្ល៉ោះហើយ​គ្រួ​សារ​ក៏​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត។

សិស្សា​នុសិស្ស​កំ​ពុង​យក​ចិត្ត​ទុក​ដាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​អង្គរ​ក្នុង​ឱ​កាស​វិស្សម​កាល។

ព្រះ​តេជ​ព្រះ​គុណ ឡឹម​ហូវ ទទួល​បន្ទុក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​មាន​ថេរ​ដីកា៖ ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​សិស្ស​ចេះ​ប្រើ​ប្រាស់​ភាសា និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​បាន​ស្ទាត់​ជំ​នាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែ​កប​ណ្តុះ​ស្មារតី​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ផង​ដែរ។ វត្ត​តែង​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ឱ្យ​ប្អួនៗ​បាន​រៀន​សូត្រ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ខ្ពស់​ជាង។ "អាត្មា​ភាព​សហ​ការ​ជា​មួយ​សា​លា​បឋម​សិក្សា​ង្វៀង​ត្រាយ ចាត់​តាំង​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​សម្រាប់​សិស្ស។ បច្ចុប្បន្ន វត្ត​កំ​ពុង​បើក​ថ្នាក់​អក្សរ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៤ ដែល​មាន​សិស្ស​ប្រ​មា​ណ ២៥០ នាក់។ ទន្ទឹម​នឹង​នោះ វត្ត​ក៏​បាន​សហ​ការ​បើក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​បត់​ចេក និង​ចាត់​តាំង​បើក​ថ្នាក់​មធ្យម​សិក្សា​ខ្មែរ​-បា​លី​ ឆ្នាំ​ទី ១ ដែល​មាន​សិក្ខា​កាម និង​សម​ណ​សិស្ស​ចំ​នួន ២៩ អង្គ​/រូប។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ថ្នាក់​រៀន​បាន​ទាក់​ទាញ​ប្អូន​ៗ និង​សម​ណ​សិស្ស​មក​ពី​ភូមិ​ស្រុក​ជា​ច្រើន​ក្នុង​តំ​បន់​ដែល​ចូល​រួម​រៀន​សូត្រ" ព្រះ​តេជ​ព្រះ​គុណ ឡឹម​ហូវ មាន​ថេរ​ដីកា​ដូច្នេះ។

មិន​ត្រឹម​តែ​បំ​ពេញ​បាន​ល្អ​តួ​នា​ទី​អប់​រំ​ទេ វត្ត​អង្គរ​ថែម​ទាំង​ជា​គោល​ដៅ​ទេស​ចរណ៍​វប្ប​ធម៌​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​របស់​ខេត្ត​វិញ​ឡុង​ទៀត​ផង។ មក​ដល់​ទី​នេះ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ទស្សនា​ស្ថា​បត្យ​កម្ម​ខ្មែរ​ដ៏​វិចិត្រ​ទេ គឺ​មាន​ឱ​កាស​ស្វែង​យល់​ពី​ជីវ​ភាព​វប្ប​ធម៌ ជំ​នឿ​និង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ផង។ ម្យ៉ាង​វិញ​ទៀត ការ​រក្សា​ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​អង្គរ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​ភាសា និង​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ។ នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​ផ្ទេរ​ចំ​ណេះ​ដឹង​នោះ​ទេ ថែម​ទាំង​ជា​កន្លែង​បណ្តុះ​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​ភាសា​កំ​ណើត បណ្តុះ​ក្តី​មោទនៈ​ជាតិ រួម​ចំ​ណែក​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗទៀត​ផង៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ