21/10/2019 - 16:19

ស្រុក​ហ្គក្វាវ ខិត​ខំ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​

លោក​វ៉វ៉ាន់​ត្រា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវខេត្ត​គៀង​យ៉ាង​ អំ​ណះអំ​ណាង​៖ដោយ​សារ​ការ​កសាង​ ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ តែ​ងបាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ ទើប​ស្ថាន​ភាព​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​រយៈ​ពេល​កន្លង​បាន​លំ​នឹង​ជា​និច្ច​។​

 ដោយ​កម្មា​ភិបាល​ភូមិ​ភាគ​ផ្សព្វ​ផ្សា​យ​ជា​ប្រ​ចាំ​ ហេតុ​នោះ​ជន​រួម​ជា​តិ​ភាគ​តិ​ច

​តែ​ងពាក់​មួក​សុវត្ថិ​ភាព​ពេល​បើ​ក​បរ​។​

 ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ថា​ញ់ថា​ញឃុំ​ថា​ញ់ហឹង​។​

ឆ្លងតាម​រយៈ​នោះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ តែ​ងផ្តុំ​កម្លាំង​លើ​កកម្ពស់​គុណ​ភាព​ និង​ពង្រីក​បរិមាណ​កម្មា​ភិបាល​ជា​ជន​ជា​តិ​ភាគ​តិ​ច​។​ អា​ណត្តិ​កាល​កន្លង​ពង្រីក​បក្ខជន​ថ្មី​បាន​២​៥​៥​រូប​ បង្កើន​ចំ​នួន​បក្ខជន​ជា​ជន​ជា​តិ​ភាគ​តិ​ច​ទូទាំង​ស្រុក​សរុប​៧​៨​៧​រូប​ ក្នុង​នោះ​ (ជន​រួម​ជា​តិ​ខ្មែរ​៧​៤​៦​រូប​ ជន​ជា​តិ​ចិន​៣​៩​រូប​ ជន​ជា​តិ​តៃ១​រូប​ និង​ ជន​ជា​តិ​មឿង១​រូប​) ស្រូប​អត្រា​២​១​,៥​១​% បើ​ប្រៀប​នឹង​ចំ​នួន​បក្ខជន​ក្នុង​ទូទាំង​ស្រុក​។​ មាន​សមាជិក​សម្ព័ន្ធ​យុវជន​ដែល​ជា​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​៩​.៧​១​៩​នាក់​ នៅ​តាម​អង្គ​ការ​នយោ​បាយ​-សង្គម​នានា​ ស្រូប​អត្រា​២​៥​,៨​៨​% បើ​ប្រៀប​នឹង​សមាជិក​សម្ព័ន្ធ​យុវជន​ក្នុង​ទូទាំង​ស្រុក​ (កើន​១​,១​២​%បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៤​)។​ មាន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ជា​ជន​ជា​តិ​ភាគ​តិច​ចំ​នួន​១​០​រូប​ កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​ស្ថាប័ន​បក្ស​ អង្គ​ការ​មហា​ជន​ថ្នាក់​ស្រុក​ និង​នៅ​តាម​ការ​ិយាល័យ​នានា​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ ស្រូប​អត្រា​១​១​,៣​៦​% បើ​ប្រៀប​នឹង​ចំ​នួន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ដែល​មាន​នាបច្ចុ​ប្បន្ន​។​ នៅ​ថ្នាក់​ឃុំ​មាន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ជា​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​៣​៦​/១​២​៦​រូប​ ស្រូប​អត្រា​២​៨​,៥​៧​%។​ សមាជិក​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ស្រុក​ មាន​ជន​ជា​តិ​ភាគ​តិច​ចំ​នួន​៥​/៣​៤​រូប​ ស្រូប​អត្រា​១​៤​,៧​០​% សមាជិក​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ មាន​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​៦​២​/៣​២​២​រូប​ ស្រូប​អត្រា​១​៩​,២​៥​៥​%។​ ក្នុង​អា​ណត្តិ​កាល​កន្លង​ មាន​សម​មិត្ត​ជា​ជន​ជា​តិ​ភាគ​តិ​ច​១​៨​រូប​ (ថ្នាក់​ឃុំ​១​៦​រូប​ ថ្នាក់​ស្រុក​២​រូប​) បាន​បោះ​ឆ្នោត​ចូល​ក្នុង​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្រូប​អត្រា​១​៨​,១​៨​%។​ កង​កម្លាំង​កម្មា​ភិបាល​ជា​ជន​ជា​តិ​ភាគ​តិ​ច​ បាន​លើ​កកម្ពស់​កម្រិត​វិ​ជ្ជា​ឥត​ឈប់​ឈរ​ ដើម្បី​សម្រេច​បាន​ល្អ​នូវ​ភារកិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ លោក​លីមិញ​ថាំង អនុ​ប្រ​ធាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ "នេះ​ជា​កម្លាំង​ដ៏​សំ​ខាន់​ដែល​រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិ​ទ្ធ​ភាព​នូវ​កម្ម​វិ​ធី​ គម្រោង​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ ផ្សព្វ​ផ្សា​យ​ការ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​នៅ​ភូមិ​ភាគ​។​ ពីព្រោះ​កង​ជួរ​កម្មា​ភិបាល​ជន​ជា​តិ​ភាគ​តិ​ច​យល់​ពីប្រ​ពៃណី​ ទំ​នៀមទម្លាប់​ ភាសា​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ ម្ល៉ោះ​ហើយ​ពេល​ផ្សព្វ​ផ្សា​យ​ ពន្យល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ងាយ​យល់​"។​

អា​ស្រ័យ​ហេតុ​នោះ​ ការ​អនុ​វត្ត​ការ​ងារ​ពង្រឹង​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​មាន​ប្រ​សិ​ទ្ធ​ភាព​។​ មាន​ទម្រង់​និង​ដំណោះ​ស្រាយ​ជា​ច្រើន​ ព្រម​ៗ​គ្នា​របស់​គណៈ​ ផ្នែក​ រណសិរ្ស​ អង្គ​ការ​មហា​ជន​ សហកា​រជា​មួយ​នឹង​ឃុំ​ ទី​ប្រ​ជុំ​ជន​នានា​ បាន​ផ្សព្វ​ផ្សា​យ​យ៉ាង​ទូលំ​ទូលាយ​លើ​វិ​ស័យ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ដូច​ជា​ទម្រង់​៖ "ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ិយ​ភាព​ក្នុង​ជន​រួម​ជា​តិ​ភាគ​តិ​ច​" "គណៈ​កម្ម​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្រុម​ប្រ​ជា​ការ​ពារ" "កង​ប្រ​ជា​ការ​ពារ​ចល័ត​" "លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការ​ណ៍​" "ខ្លោង​ទ្វារ​សន្តិ​សុខ​" "ឧគ្ឃោ​សនា​ស័ព្ទ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​" "កំ​ពង់​ចម្លង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​"។​ល។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​លើ​កកម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ បង្ការ​ទប់ស្កាត់​បទ​ល្មើស​មាន​ប្រ​សិ​ទ្ធ​ភាព​ក្នុង​មហា​ជន​៕

                                  ហាថា​ញ់-វិ​មាន

Chia sẻ bài viết