គណៈបញ្ជាការយោធាឃុំង្វៀងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងអនុវត្តល្អនូវភារកិច្ចហ្វឹកហ្វឺន ត្រៀមប្រយុទ្ធនិងកសាងកងកម្លាំងរឹងមាំ។

អនុវត្តគោលនយោបាយសមរភូមិក្រោយកងទ័ព យុទ្ធជនទាំងឡាយទទួល
អំណោយហើយចេញដំណើរទៅចូលបម្រើកងទ័ពឆ្នាំ២០២៥។
លោកឡឹមមួនហេនរើុ ប្រធានគណៈបញ្ជាការយោធាឃុំង្វៀកហ្វា ឱ្យដឹង៖ “អនុវត្តគោលនយោបាយសមរភូមិក្រោយ កងទ័ពគណៈបញ្ជាការយោធាចាត់ទុកជាភារកិច្ចមួយដ៏សំខាន់ក្នុងសកម្មភាពរបស់អង្គភាព។ ឆ្លងតាមរយៈនោះ រួមចំណែកគិតគូរជីវភាពសម្ភារៈ ស្មារតីរបស់គ្រួសារគោលនយោបាយនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនទៅលើបក្ស រដ្ឋ កងទ័ពកសាង “យុទ្ធសាស្រ្តទឹកចិត្តប្រជាជន” រឹងមាំ។ ដើម្បីអនុវត្តល្អនូវគោលនយោបាយសមរភូមិក្រោយកងទ័ព ចាប់ពីដើមឆ្នាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ បានចង្អុលការគណៈបញ្ជាការយោធាឃុំច្បាមភាពជាក់ស្ដែងនៅមូលដ្ឋាន ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំដាក់ចេញឯកសារណែនាំជាច្រើន និងម្ចាស់ការកសាងផែនការអនុវត្តការងារគោលនយោបាយសមរភូមិក្រោយកងទ័ព ច្បាមជាប់ឯកសារណែនាំរបស់ថ្នាក់លើ; ចង្អុលការផ្នែកជំនាញផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវខ្លឹមសារតាមផ្នែកការងារជាក់ស្ដែង។ គណៈបញ្ជាការយោធា បានសហការយ៉ាងហ្មត់ចត់ជាមួយនឹងគណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងការពិនិត្យបញ្ជាក់ឯកសាររបស់មុខសញ្ញានានាដែលទទួលប្រយោជន៍នយោបាយ ម្ល៉ោះហើយការងារសមរភូមិក្រោយកងទ័ពទទួលបានលទ្ធផលសំខាន់ៗជាច្រើន”។
ចាប់ពីដើមឆ្នាំ ២០២៥ មក គណៈបញ្ជាការយោធាបានរៀបចំទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារនិងពលរដ្ឋដែលត្រៀមចូលបម្រើកងទ័ព និងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមអឹកទី ឆ្នាំ ២០២៥ ។ល។ ទន្ទឹមនឹងនោះ ឃុំថែមទាំងជូនអំណោយចំនួន ៨ ចំណែកដល់គ្រួសារយោធិនចំនួន ៨ គ្រួសារដែលបញ្ចប់កាតព្វកិច្ចយោធា ហើយវិលត្រឡប់មកភូមិភាគកាលពីដើមឆ្នាំ ២០២៥ អំណោយមួយចំណែកៗតម្លៃ ៤០០.០០០ ដុង។ ចលនារៀបចំឱ្យគ្រួសារនិងពលរដ្ឋទទួលទានអាហារនៅអង្គភាព ធានាសុវត្ថិភាពនិងអនាម័យចំណីអាហារ។
យុទ្ធជន ហឿមិញហ្វាង នៅភូមិប្រាសាទកើត ឱ្យដឹង៖ “ប្អូនបានរៀនបញ្ចប់វិទ្យាល័យ ហើយសរសេរលិខិតស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅឆ្នាំ ២០២៥។ សម្រាប់ខ្ញុំ ការបានចូលក្នុងជួរកងទ័ពប្រជាជនវៀតណាមដើម្បីការពារមាតុភូមិ ជាមោទនភាពដ៏ធំបំផុតបង្ហាញពីការទទួលខុសត្រូវរបស់យុវវ័យចំពោះប្រទេសជាតិ។ យើងទាំងអស់គ្នាជាកូននៃមាតុភូមិ យើងត្រូវមានការទទួលខុសត្រូវនិងមានកាតព្វកិច្ចចំពោះមាតុភូមិ ហើយរួមចំណែកកម្លាំងមួយផ្នែកតូចតាចរបស់ខ្លួនក្នុងបុព្វហេតុការពារមាតុភូមិ។ ពេលចូលបម្រើកងទ័ព ខ្ញុំនិងមិត្តរួមកងសុទ្ធតែបានគណៈបញ្ជាការយោធាឃុំជូនអំណោយ ថ្វីដ្បិតតែអំណោយមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែក៏ជាការលើកទឹកចិត្ត យើងខ្ញុំសម្រេចល្អនិងសម្រេចឆ្នើមភារកិច្ច”៕
សើុងម៉ាល័យ - ថាច់ធី