06/05/2025 - 07:52

នាំ​មក​ក្ដី​រីក​រាយ​ជូន​អ្នក​ក្រ 

នគរ​បាល​ខេត្ត​បាក​លីវ បាន​រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ដើម្បី​ជួយ​ដល់​គ្រួ​សារ​ទាំង​នេះ​លំ​នឹង​ជីវ​ភាព។

ប្រ​គល់​ផ្ទះ​ដល់​គ្រួ​សារ​មា​មីង​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ។

ឆ្នាំ​២០២៥ ក្រ​សួង​នគរ​បាល​មាន​គោល​ការណ៍​រួម​ដំ​ណើរ​ជា​មួយ​នឹង​ខេត្ត​បាក​លីវ ឧបត្ថម្ភ​សាង​សង់​ផ្ទះ​៧០០​ខ្នង​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត សរុប​ទឹក​ប្រាក់​ជាង ៤២ ពាន់​លាន​ដុង។ អនុ​វត្ត​កម្ម​វិធី “ព្រួត​ដៃ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” នគរ​បាល​ខេត្ត​បាក​លីវ បាន​បង្កើត​គណៈ​ចង្អុល​ការ​និង​រៀប​ចំ​ការ​ត្រួត​ពិនិត្យ សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត។ ទន្ទឹម​នឹង​នោះ ចាត់​កម្មា​ភិបាល យុទ្ធ​ជន​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ជួយ​ប្រ​ជា​ជន​រុះ​រើ​ផ្ទះ​ចាស់​និង​ដឹក​ជញ្ជូន​សម្ភារៈ​សាង​សង់។ បច្ចុប្បន្ន កម្មា​ភិបាល​និង​យុទ្ធ​ជន​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ កំ​ពុង​សហ​ការ​ជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​ជួយ​ប្រ​ជា​ជន​សាង​សង់​ផ្ទះ ដើម្បី​ធា​នា​ការ​សាង​សង់​មាន​គុណ​ភាព​និង​សម្រេច​តាម​សម្ទុះ​ដែល​កំ​ណត់។ មក​ទល់​បច្ចុប្បន្ន មាន​ផ្ទះ​រាប់​រយ​ខ្នង​បាន​សាង​សង់​រួច​រាល់ នាំ​កម​ក្ដី​រីក​រាយ សុភ​មង្គល​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។

កម្មា​ភិបាល យុទ្ធ​ជន​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​រួម​ជា​មួយ​នឹង​កម្លាំង​ភូមិ​ភាគ​
ជួយប្រជាជនសាងសង់ផ្ទះ។

ទទួល​បាន​ផ្ទះ បង​ស្រី​លី​ធី​ស្វឹង នៅ​ទី​ប្រ​ជុំ​ជន​ភឿក​ឡុង ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ៖  “ខ្ញុំ​ប្រឹង​ធ្វើ​ការ​ខួប​ឆ្នាំ​បាន​ត្រឹម​តែ​គ្រប់​ហូប មាន​បំ​ណង​សន្សំ​ប្រាក់​ខ្លះ​ដើម្បី​ជួស​ជុល​ផ្ទះ ប៉ុន្តែ​គ្រួ​សារ​ខ្ញុំ​មិន​គ្រប់​សមត្ថ​ភាព​នោះ​ទេ។ ពេល​នេះ​បាន​ក្រ​សួង​នគរ​បាល​ឧបត្ថម្ភ​និង​បាន​បងៗ​កម្មា​ភិបាល យុទ្ធ​ជន​នគរ​បាល​ចុះ​មក​ជួយ​សង់​ផ្ទះ​ឱ្យ​រួច​រាល់​មុន​ពេល​កំ​ណត់។ មាន​ផ្ទះ​ឥដ្ឋ​រស់​នៅ​សម​រម្យ គឺ​ខ្ញុំ​រីក​រាយ​និង​ត្រេក​អរ​ខ្លាំង​ណាស់”។ ចំ​ណែក លោក​យាយ​ត្រឿង​ធី​ត្វៀក ឱ្យ​ដឹង៖ “ខ្ញុំ​មាន​អាយុ​ជាង ៧០ ឆ្នាំ ការ​រស់​នៅ​ពឹង​លើ​ប្រាក់​ឈ្នួល​របស់​ចៅ​ទៅ​ធ្វើ​ជាង​សំ​ណង់ ហេតុ​នោះ ខ្ញុំ​មិន​ដែល​ស្រ​មៃ​មាន​ផ្ទះ​ឥដ្ឋ​រស់​នៅ​នោះ​ទេ។ ឥ​ឡូវ​បាន​ក្មួយៗ​នគរ​បាល​មក​ជួយ​សង់​ផ្ទះ​ថ្មី​ល្អ​សម​រម្យ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ខ្លាំង​ណាស់។ ឥឡូវ​បាន​រស់​នៅ​ក្នុង​ផ្ទះ​ឥដ្ឋ គឺ​ជា​ក្តី​រីក​រាយ​ដ៏​ធំ​បំ​ផុត​សម្រាប់​ជីវិត​របស់​ខ្ញុំ”។

លោក​វរសេ​នីយ៍​ឯក ហូ​វៀត​ទ្រីវ នា​យក​នគរ​បាល​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ “នគរ​បាល​ខេត្ត​បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នានា​ចុះ​ទៅ​ពិនិត្យ​សង្កេត និង​ជ្រើស​រើស​គ្រួ​សារ​ណា​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន ដោយ​ធា​នា​ចំ​មុខ​សញ្ញា​ដែល​ទទួល​ផល។ ទន្ទឹម​នឹង​នោះ ជ្រើស​រើស​អ្នក​ម៉ៅ​ការ​សាង​សង់​ផ្ទះ​តាម​លក្ខ​ឋាន​៣​រឹង ៖ ធារ​រឹង ជញ្ជាំង​រឹង ដំ​បូល​រឹង; ធា​នា​គុណ​ភាព​រឹង​មាំ ស្អាត ប្រិត​សំ​ចៃ​ថវិកា។ បច្ចុប្បន្ន កម្មា​ភិបាល យុទ្ធ​ជន​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​កំ​ពុង​រួម​ដៃ​យ៉ាង​សកម្ម​ជា​មួយ​នឹង​គ្រួ​សារ​ដែល​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ដើម្បី​ធា​នា​ការ​ប្រ​គល់​ផ្ទះ ៧០០ ខ្នង​ឱ្យ​បាន​មុន​ថ្ងៃ ១៩ ខែ​ឧស​ភា ឆ្នាំ ២០២៥។ តាម​រយៈ​នោះ រួម​ចំ​ណែក​ព្រួត​ដៃ​ជា​មួយ​នឹង​ខេត្ត​បាក​លីវ សាង​សង់​សម្រេច​ផ្ទះ ១.៧៦០ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​តាម​កម្ម​វិធី “ព្រួត​ដៃ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម”៕

   យ្វី​អាញ - ត្រុង​ង្វៀង -ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ