ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេលកន្លង នគរបាលឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានអនុវត្តល្អការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគជំរុញការផ្សព្វផ្សាយ ចលនា កសាងនិងពង្រីកទូលំទូលាយនូវទម្រង់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាច្រើនដែលមានប្រសិទ្ធភាព។

នគរបាលឃុំសហការជាមួយក្រុមការពារសន្តិសុខ សណ្តាប់ធ្នាប់ឃុំ ដើរល្បាតធានាសន្តិសុខ សណ្តាប់ធ្នាប់ អំណរបក្ស អំណរនិទាឃរដូវអឹកទី ឆ្នាំ២០២៥។
វរសេនីយ៍ទោ ឡេវ៉ាន់ដុកឡឹប ប្រធាននគរបាលឃុំមីចាញ់ ឱ្យដឹង៖ “ច្បាមផែនការរបស់ថ្នាក់លើ នគរបាលឃុំម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ដាក់ឱ្យប្រើប្រាស់ឯកសារជាច្រើន ដែលចង្អុលការ អនុវត្តជោគជ័យភារកិច្ចដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ កសាងកម្លាំងនគរបាលឃុំរឹងមាំ។ រៀងរាល់ឆ្នាំ នគរបាលឃុំ តែងកសាងផែនការសហការជាមួយគណៈបញ្ជាការដ្ឋានយោធា និងអង្គការនយោបាយ-សង្គម ឃុំចូលរួមអនុវត្តចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ផ្សារភ្ជាប់នឹងកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានរឹងមាំ។ បច្ចុប្បន្ន លើភូមិសាស្ត្រឃុំ កសាងក្លឹបធានាសន្តិសុខ សណ្តាប់ធ្នាប់បានចំនួន ៨ ខ្លោងទ្វារបង្ការប្រឆាំងបទល្មើសចំនួន ២ កាមេរ៉ាសន្តិសុខចំនួន ៥ ៘ ចាប់ពីដើមឆ្នាំ ២០២៥ មក នគរបាលឃុំរៀបចំដើរល្បាតបាន ៣៩ លើក មានសមមិត្តចូលរួម ២៣៤ លើកនាក់ ឆ្លងតាមរយៈនោះ បង្ក្រាបទីតាំងលេងល្បែង ៥ កន្លែង ដោយមានមុខសញ្ញា ១០ នាក់ បានចុះកិច្ចសន្យាមិនប្រព្រឹត្តល្មើសទៀត; បង្ក្រាបយុវជន ៣ ក្រុមជុំគ្នាពេលយប់ជ្រៅ មានមុខសញ្ញា ១៥ នាក់៘”។

ផ្នែកសមត្ថកិច្ច រដ្ឋអំណាចមូលដ្ឋានជួយប្រជាជនកាប់ឆ្ការស្មៅព្រៃ ជួសជុលផ្លូវជនបទភូមិដំរីឆ្លងរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់។
លោកត្រិញវ៉ាន់វុឌ្ឍ ប្រធានគណៈកម្មការប្រជាជនភូមិដំរីឆ្លង និងជាប្រធានក្រុមសម្របសម្រួលភូមិដំរីឆ្លង ឃុំម៉ីចាញ់ ឱ្យដឹង៖ “នៅលើភូមិសាស្ត្រ មានប្រជាជន ៤៨៨ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា ៨៦% ម្ល៉ោះហើយ ការធានាសន្តិសុខ សណ្តាប់ធ្នាប់ ការសម្របសម្រួលត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជានិច្ច។ ក្រុមសម្របសម្រួលភូមិដំរីឆ្លង ត្រូវបានបង្កើតឆ្នាំ ២០២១ ដោយមានសមាជិក៧នាក់។ ចាប់ពីបង្កើតមក ក្រុមសម្របសម្រួលបានទទួលពាក្យបណ្តឹង១១ ករណី រាល់ករណីវិវាទសំខាន់គឺដីធ្លី ប្រាក់តុងទីន៘ ក្រុមបានសម្របសម្រួលជោគជ័យ ១១ ករណី សម្រេចអត្រា ១០០%។ ទន្ទឹមនឹងការសម្របសម្រួល ក្រុមថែមទាំងគួបផ្សំផ្សព្វផ្សាយច្បាប់ដល់ប្រជាជនទៀតផង”។
វរសេនីយ៍ទោ ឡេវ៉ាន់ដុកឡឹប ប្រធាននគរបាលឃុំម៉ីចាញ់ ឱ្យដឹងបន្ថែម៖ “រយៈពេលខាងមុខ នគរបាលឃុំបន្តពង្រីកទូលំទូលាយនូវទម្រង់ក្លឹបធានាសន្តិសុខសណ្តាប់ធ្នាប់; បង្កើនការផ្សព្វផ្សាយច្បាប់ដល់ប្រជាជន; បង្កើនការដើរល្បាតធានាសន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្ត្រ៘ ចាត់វិធានការម៉ឺងម៉ាត់លើករណីដែលប្រព្រឹត្តល្មើស”៕
សើុងម៉ាល័យ-លីសៀ