ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនសុកត្រាំង បានសហការជាមួយនឹងវត្តព្រៃជាប់ វត្តឈូងធំ ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ រៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលដល់សិស្សានុសិស្ស។

កម្មាភិបាលការពារព្រំដែនឡាយហ្វា កំពុងបង្រៀនអក្សរខ្មែរដល់ប្អូនៗ
សិស្សានុសិស្សតំបន់ព្រំដែនសមុទ្រ។
ថ្នាក់ទី១ មានសិស្ស៣០នាក់ រៀនរយៈពេល២ ខែ ក្នុងមួយសប្តាហ៍៣ថ្ងៃ នៅថ្ងៃចន្ទ ថ្ងៃពុធនិងថ្ងៃសុក្រ។ ថ្នាក់រៀននេះ ទទួលបន្ទុកដោយកម្មាភិបាលការពារព្រំដែនជាជនជាតិខ្មែរ ដែលមានសមត្ថភាព និងចំណេះដឹងក្នុងការបង្ហាត់បង្រៀន។ តាមរយៈថ្នាក់រៀននេះ សំដៅជួយប្អូនៗបង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរ រួមចំណែកអភិរក្សនិងពង្រីកភាសានិងអក្សរសាស្ត្ររបស់ជនជាតិខ្មែរ។
នេះគឺជាឆ្នាំទី៤ បើកបង្រៀនអក្សរខ្មែរដល់កូនចៅមាមីងជនជាតិខ្មែរលើភូមិសាស្ត្រឃុំឡាយហ្វា រៀបចំឡើងដោយប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនសុកត្រាំង។ រយៈពេល ៤ ឆ្នាំបើកថ្នាក់រៀន មានប្អូនៗសិស្សានុសិស្សជនជាតិខ្មែរចូលរៀនជាង ១៥០ នាក់។ សកម្មភាពនេះ មិនត្រឹមតែជួយប្អូនៗចេះនិយាយនិងសរសេរអក្សរខ្មែរបានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន កសាងគោលជំហរការពារព្រំដែនទូទាំងប្រជាជនរឹងមាំ៕
លីធាន-មុនី