27/05/2024 - 16:38

វិធាន​ការ​លើ​ក​កម្ពស់​គុណ​ភាព​សិស្ស​ពូកែ​

អនុវិទ្យា​ល័យ​-វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បង្រៀន​និង​រៀន​។​ អា​ស្រ័យ​ហេតុ​នោះ​ គុណ​ភាព​ជា​ទូទៅ​ត្រូវ​បាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ចំ​នួន​សិស្ស​ពូកែ​កាន់​តែច្រើន​ឡើង​។​

សិស្ស​អនុវិទ្យា​ល័យ​-វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ថ្កូវ​ ឈ្នះ​រង្វាន់​លេខ​មួយ​
ក្នុងការប្រឡង “វោហារកោសល្យភាសាខ្មែរ”។

អនុវិទ្យា​ល័យ​-វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ថ្កូវ​ មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​៥១​នាក់ ក្នុង​នោះ​ នា​យក​ម្នាក់ នា​យក​រង​២នាក់ គ្រូ​បង្រៀន​៣៥​នាក់ បុគ្គ​លិក​១៣​នាក់។​ បច្ចុប្បន្ន​ មូល​ដ្ឋាន​សម្ភារៈ​របស់​សាលា​មាន​បន្ទប់​រៀន​ចំ​នួន​២៤; បន្ទប់​កុំ​ព្យូទ័រ​ចំ​នួន​២; បន្ទប់​ឧប​ករណ៍១; និង​បន្ទប់​អនុវត្ត​ជីវៈ​វិទ្យា​ គីមី​វិទ្យា​ រូប​វិទ្យា​ បច្ចេក​វិទ្យា​ ចំ​នួន​៤; សាល​ប្រ​ជុំ​១ បន្ទប់​គណៈ​កម្ម​ការ​នា​យក​ចំ​នួន​៣; ការិ​យាល័យ​ - គណ​នេយ្យ​ -ហិរញ្ញិក១ បន្ទប់​គ្រូ​បង្រៀន​១ បន្ទប់​សហ​ជីព​១ បន្ទប់​សម្ព័ន្ធ​យុវ​ជន​សាលា​១​និង​បណ្ណា​ល័យ​១។​ គុណ​ភាព​អប់រំ​របស់​សាលា​តែង​លំ​នឹង​ហើយ​ត្រូវ​បាន​លើក​កម្ពស់​ជារៀង​រាល់​ឆ្នាំ។​ រយៈ​ពេល​កន្លង​ អត្រា​សិស្ស​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ និង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​គឺជាប់​១០០% អត្រា​សិស្ស​ថ្នាក់​ទី៩ របស់​សាលា​ជាប់​ជម្រើស​ចូល​ថ្នាក់​ទី​១០​សាលា​ជន​ជាតិ​អន្តេ​វា​សិក​សម្រេច​ជាង​៦០%; អត្រា​ប្អូន​ៗ​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​រៀង​រាល់​ឆ្នាំ​សម្រេច​ពី​៨០%​ឡើង​ទៅ។​

ឆ្នាំ​សិក្សា​២០២២​-២០២៣ និង​ដើម​ឆ្នាំ​២០២៤ សិស្ស​បាន​ចូល​រួម​ប្រ​ឡង​និង​ទទួល​បាន​រង្វាន់​ខ្ពស់​ៗ​ជា​ច្រើន​ក្នុង​ពិធី​ប្រ​ឡង​ថ្នាក់​ស្រុក​និង​ខេត្ត។​ ជាក់​ស្តែង​ដូច​៖ សិស្ស​ពូកែ​ថ្នាក់​ស្រុក​គឺ ថ្នាក់​ទី​៨ មាន​៨​រង្វាន់​ ថ្នាក់​ទី​៩ មាន​៣២​រង្វាន់; សិស្ស​ពូកែ​ថ្នាក់​ខេត្ត​គឺ ថ្នាក់​ទី៩ មាន​១៣​រង្វាន់​ និង​ថ្នាក់​ទី១១ មាន​២២​រង្វាន់​; ២រង្វាន់​លេខ​ពីរ; ២​រង្វាន់​លេខ​បី; និង​២​រង្វាន់​លើក​ទឹក​ចិត្ត​អូឡាំ​ពិក​គីមី​វិទ្យា​ រៀប​ចំ​ដោយ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​; ១​រង្វាន់​លេខ​មួយ​; ១រង្វាន់​លើក​ទឹក​ចិត្ត​ថ្នាក់​ខេត្ត​ក្នុង​ពិធី​ប្រ​ឡង​ “អូឡាំ​ពិក​ភាសា​បរ​ទេស​” ឆ្នាំ​២០២៣; ១រង្វាន់​លេខ​ពីរ ២​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ពិធី​ប្រ​ឡង​ “គំ​និត​ច្នៃ​ប្រ​តិដ្ឋ​បៃ​តង”។​

លោក​គ្រូ​ យ៉េប​ចន្ថា នា​យក​អនុវិទ្យា​ល័យ​- វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ថ្កូវ​ ឱ្យ​ដឹង៖ “ដើម្បី​លើក​កម្ពស់​គុណ​ភាព​សិស្ស​ពូកែ​ សាលា​តែង​រៀប​ចំ​បណ្តុះ​ថ្នាល​សិស្ស​និង​អនុវត្ត​បង្រៀន​បំ​ប៉ន​សិស្ស​ពូកែ​ បែង​ចែក​ការ​ងារ​ឱ្យ​គ្រូ​បង្រៀន​ដែល​ទទួល​បន្ទុក​មុខ​វិជ្ជា​នីមួយ​ៗ​ ចុះ​ឈ្មោះ​ភាគ​កម្រិត​សិស្ស​ពូកែ​គ្រប់​កម្រិត​នូវ​រាល់​មុខ​វិជ្ជា​ តាំង​ពី​ដើម​ឆ្នាំ​សិក្សា​ ហើយ​បញ្ចូល​ភាគ​កម្រិត​ទាំង​នេះ​ទៅ​ក្នុង​ផែន​ការ​របស់​សាលា។​ សាលា​កសាង​ផែន​ការ​បង្រៀន​បំ​ប៉ន​សិស្ស​ពូកែ​តាំង​ពី​ដើម​ឆ្នាំ​។​ ក្រុម​មុខ​វិជ្ជា​និង​គ្រូ​បង្រៀន​ម្នាក់ៗ​ យោង​តាម​ផែន​ការ​របស់​សា​លា រួច​បង្កើត​ផែន​ការ​បង្រៀន​បំ​ប៉ន​សម្រាប់​ការ​ប្រ​ឡង​សិស្ស​ពូកែ​ ដើម្បី​សាលា​អនុម័តិ​និង​អនុវត្ត។​ ពិសេស​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ត្រូវ​យោង​តាម​ផែន​ការ​ និង​ភាគ​កម្រិត​សិស្ស​ពូកែ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​បណ្តុះ​ថ្នាល សំ​ដៅ​ធានា​ក្រុម​ជម្រើស​នៃ​មុខ​វិជ្ជា​នីមួយ​ៗ​តាម​ការ​កំ​ណត់។​ រៀប​ចំ​ឱ្យ​សិស្ស​ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​លើ​មុខ​វិជ្ជា​រៀន​បំ​ប៉ន​សម្រាប់​សិស្ស​ពូកែ​ គ្រូ​បង្រៀន​ក៏​ចុះ​ឈ្មោះ​បង្រៀន​បំ​ប៉ន។​ កំ​ណត់​កាល​បរិច្ឆេទ​និង​រៀប​ចំ​ទីតាំង​បង្រៀន​បំ​ប៉ន​ ធា​នា​ភាព​ងាយ​ស្រួល​បំ​ផុត​សម្រាប់​ការ​បំ​ប៉ន”៕​

                             សើុង​ម៉ាល័យ​-លីសៀ

Chia sẻ bài viết