ដើម្បីគ្រប់គ្រងជំងឺឆ្លងរាលដាល ធានាសុខភាពជូនប្រជាជន មន្ទីរសុខាភិបាលខេត្តត្រាវិញ បានសហការជាមួយផ្នែកជំនាញ ចង្អុលការមូលដ្ឋានសុខាភិបាលពិនិត្យព្យាបាលជំងឺនៅលើភូមិសាស្រ្តខេត្ត ជំរុញការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនព្រួតដៃបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល។

ប្រជាជនលាងឧបករណ៍តម្កល់ទឹក ដើម្បីកម្ចាត់ដង្កូវទឹក។
លោកលីជិនអុក នាយករងមន្ទីរសុខាភិបាលខេត្តត្រាវិញ ឱ្យដឹង៖ “បច្ចុប្បន្ន ទូទាំងខេត្តមានគ្រឹះស្ថានពិនិត្យព្យាបាលជំងឺ ១២៩ កន្លែង ដោយមានគ្រែអ្នកជំងឺចំនួន ២៦,៤ គ្រែលើប្រជាជន ១០ ពាន់នាក់។ ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ជំងឺឆ្លងរាលរាល បំផុតគឺជំងឺគ្រុនឈាម ជំងឺពងបែកដៃ ជើង មាត់ និងជំងឺ Covid-១៩ ។ល។ មន្ទីរសុខាភិបាលបានសហការជាមួយមន្ទីរនានាដែលជាប់ពាក់ព័ន្ធ និងប្រធានគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងនានា បង្កើនការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលនៅលើភូមិសាស្រ្តខេត្ត។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវសកម្មភាពអនាម័យបរិស្ថាន អនាម័យបង្ការជំងឺដោយខ្លួនឯង ធានាផ្គត់ផ្គង់ទឹកស្អាត សុវត្ថិភាពចំណីអាហារ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជូនប្រជាជនអំពីការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល”។

បងស្រីហ្វិញធីឡា នៅភូមិហឿងភូវបេ ឃុំដាឡុក ណែនាំកុមារសម្អាតពាងទឹក
កម្ចាត់ដង្កូវទឹក។
បងស្រីហ្វិញធីឡា នៅភូមិហឿងភូវបេ ឃុំដាឡុក ស្រុកចូវថាញ់ ឱ្យដឹង៖ “ក្នុងរដូវភ្លៀង តែងមានមូសកើតច្រើន ដែលជាលក្ខណៈងាយកើតជំងឺគ្រុនឈាម។ គ្រួសារខ្ញុំតែងយកចិត្តទុកដាក់ដល់ការបង្ការ ទប់ស្កាត់ជំងឺដោយវិធីជម្រះស្មៅជុំវិញផ្ទះ មិនឱ្យមូសមានកន្លែងជ្រក។ ត្រួតពិនិត្យនិងកម្ចាត់ដង្កូវទឹកក្នុងពាងទឹក ដោយវិធីលាងសម្អាត បិទគម្របពាង និងឧបករណ៍តម្កល់ទឹក។ ពេលធ្វើដំណើរចេញទីសាធារណៈតែងពាក់ម៉ាស ដើម្បីបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល បំផុតគឺជំងឺ Covid-១៩”។
ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងខេត្តបានពិនិត្យព្យាបាលជំងឺជូនអ្នកជំងឺ ៤៤២.៧៥៣ លើកនាក់; ប្រទះឃើញនិងវិនិច្ឆ័យសម្បុករោគឆ្លងចំនួន ៤៨ កន្លែង ជំងឺគ្រុនឈាមចំនួន ៥១ ករណី និងជំងឺពងបែកដៃ ជើង និងមាត់ ៣២ ករណី។ល។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល បំផុតគឺក្នុងរដូវភ្លៀងដូចបច្ចុប្បន្ន ផ្នែកសុខាភិបាល បានផ្តល់អនុសាសន៍ដល់ប្រជាជនជ្រើសរើសម្ហូបអាហារ និងច្នៃម្ហូបអាហារដោយសុវត្ថិភាព ស្របអនាម័យ ហូបឆ្អិនផឹកឆ្អិន។ លាងដៃដោយសាប៊ូឱ្យបានទៀងទាត់មុននិងក្រោយពេលច្នៃម្ហូបអាហារ មុនពេលទទួលទានអាហារ និងក្រោយពីចេញពីបន្ទប់អនាម័យ។ បង្ការជំងឺគ្រុនឈាម ដោយវិធីដេកដាក់មុង កម្ចាត់ដង្កូវទឹក បិទគម្របឧបករណ៍ តម្កល់ទឹកមិនឱ្យមូសពង។ បាញ់ថ្នាំកម្ចាត់មូស នៅតំបន់ដែលមានហានិភ័យខ្ពស់ ឬតំបន់ដែលកើតមានសម្បុករោគគ្រុនឈាម៕
សើុងម៉ាល័យ-ប្រែសម្រួល៖ វិមាន