17/06/2025 - 08:39

បំប៉ន​បំ​ណិន​ផ្នែក​ទន់ 

ទន្ទឹម​នឹង​ចំ​ណេះ​ដឹង បំ​ណិន​ផ្នែក​ទន់ ត្រូវ​បាន​ចាត់​ទុក​ជា “គន្លឹះ” ជួយ​សិស្ស និស្សិត​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​លើ​ទី​ផ្សារ​ការ​ងារ​នា​ពេល​បច្ចុប្បន្ន។ អា​ស្រ័យ​ហេតុ​នោះ ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​ចំ​ណេះ​ដឹង​មុខ​ជំ​នាញ​ដល់​សិស្ស និស្សិត រាល់​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ សា​លា​វិជ្ជា​ជីវៈ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ កាន់​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អប់រំ​បំ​ណិន​ផ្នែក​ទន់ សំ​ដៅ​ជួយ​ដល់​យុវ​វ័យ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​ក្តី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ចូល​ប្រ​ឡូក​ក្នុង​បរិ​ស្ថាន​ការ​ងារ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។

និស្សិត​ចូល​រួម​វគ្គ​បំ​ប៉ន​បំ​ណិន​ផ្តើម​អា​ជីព​នវា​នុវត្តន៍​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ដែល​សម្ព័ន្ធ​យុវ​ជន - សមា​គម​និស្សិត​មហា​វិទ្យា​ល័យ​បច្ចេក​ទេស - បច្ចេក​វិទ្យា​កឹង​ធើ​រៀប​ចំ​ឡើង។
រូប​ថត៖ សហ​ការី​

និស្សិត​ចូល​រួម​វគ្គ​បំ​ប៉ន​បំ​ណិន​ផ្តើម​អា​ជីព​នវា​នុវត្តន៍​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ដែល​សម្ព័ន្ធ​យុវ​ជន - សមា​គម​និស្សិត​មហា​វិទ្យា​ល័យ​បច្ចេក​ទេស - បច្ចេក​វិទ្យា​កឹង​ធើ​រៀប​ចំ​ឡើង។ រូប​ថត៖ សហ​ការី​ស

ម្ព័ន្ធ​យុវ​ជន - សមា​គម​និស្សិត​មហា​វិទ្យា​ល័យ​បច្ចេក​ទេស - បច្ចេក​វិទ្យា​កឹង​ធើ បាន​រៀប​ចំ​ហ្វឹក​ហាត់ ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ដល់​និស្សិត​ជាង ២៥០ នាក់។ យុវ​ជន​ទាំង​អស់​ត្រូវ​បាន​ហ្វឹក​ហាត់ បំ​ប៉ន​ចំ​ណេះ​ដឹង បំ​ណិន​កត់​សម្គាល់​ល្បិច​បោក​ប្រាស់​តាម​រយៈ​បណ្ដាញ​សង្គម និង​ដំ​ណោះ​ស្រាយ បង្ការ​ជៀស​វាង​ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ខ្លួន​ឯង; ផ្តល់​ព័ត៌​មាន​អំពី​ស្ថាន​ភាព​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ទម្រង់​មួយ​ចំ​នួន​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចូល​រួម​ការ​ពារ​បរិ​ស្ថាន។ និស្សិត​ង្វៀង​ហ្វា​ហ៊ើប ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន ខ្នះ​ខ្នែង​ចូល​រួម​គម្រោង​និង​កិច្ច​ការ​ផ្សេងៗ​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​អនា​គត​នៅ​ពេល​បញ្ចប់​ការ​សិក្សា។ ហ្វា​ហ៊ើប ឱ្យ​ដឹង៖ ការ​ចូល​រួម​សម្ព័ន្ធ​យុវ​ជន-សមា​គម មិន​ត្រឹម​តែ​ផ្ដល់​ជា​ប្រ​យោជន៍​ដល់​សហ​គមន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱកាស​ដើម្បី​ហាត់​ពត់​ខ្លួន​ឯង រៀន​សូត្រ​បន្ថែម​នូវ​ចំ​ណេះ​ដឹង​ជា​ច្រើន​និង​បំ​ណិន​ផ្នែក​ទន់​ទៀត​ផង៘ ឆ្លង​តាម​រយៈ​នៃ​សកម្ម​ភាព​ដំ​ណាក់​កាល ២០២២​-២០២៤ សា​លា​មាន​បុគ្គល ៥២៧ នាក់ សម្រេច​កិត្តិ​នាម “និស្សិត​ល្អ ៥ យ៉ាង” (សីល​ធម៌​ល្អ រៀន​សូត្រ​ល្អ បំ​ណិន​ល្អ កាយ​សម្ប​ទា​ល្អ​និង​សមា​ហរណ​កម្ម​ល្អ)។

សម្ព័ន្ធ​យុវ​ជន​មហា​វិទ្យា​ល័យ​តីដូ ក៏​បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន លើក​កម្ពស់​បំ​ណិន​ផ្នែក​ទន់​ដល់​និស្សិត​ផង​ដែរ។ តួ​យ៉ាង​ក្នុង​ខែ​ឧសភា សម្ព័ន្ធ​យុវ​ជន​សា​លា​សហ​ការ​ជា​មួយ​សមា​គម​និស្សិត សា​លា​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ប្រ​ធាន​បទ “រក្សា​ទុក​ឯក​សារ​ល្អ - ដាក់​ជូន​ចុះ​ហត្ថ​លេខា​ត្រូវ - សមា​គម​ដំ​ណើរ​ការ​រលូន” ជួយ​ឱ្យ​និស្សិត​ក្តាប់​ច្បាស់​ជំ​នាញ​ខាង​រដ្ឋ​បាល​ជា​មូល​ដ្ឋាន​ដូច៖ ពង្រាង​ឯក​សារ ដាក់​ជូន​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ បែប​បទ រក្សា​ទុក​សំ​ណុំ​ឯក​សារ។ នេះ​គឺ​ជា​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​ជា​សម្ពាយ​ដើម្បី​និស្សិត ឆ្លើយ​តប​តាម​សំ​ណូម​ពរ​វិជ្ជា​ជីវៈ​ទៅ​ថ្ងៃ​អនា​គត។

នៅ​មហា​វិទ្យា​ល័យ​ណាម​កឹង​ធើ កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ក៏​បាន​រៀប​ចំ​សួន​កម្សាន្ត​ជា​ច្រើន ជួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​រៀន​សូត្រ ហាត់​ពត់​ដូច៖ ពិធី​ប្រ​ឡង “គំ​និត​ផ្តើម​អា​ជីព” ពិធី​ប្រ​ឡង​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​សម្រាប់​និស្សិត ព្រម​ទាំង​ការ​បង្កើត​ក្លឹប​វិធី​សាស្ត្រ​រៀន​សូត្រ និង​បំ​ណិន​ផ្នែក​ទន់​ជា​ច្រើន សំ​ដៅ​ឆ្លើយ​តប​តាម​សំ​ណូម​ពរ​រៀន​សូត្រ​និង​ហាត់​ពត់​របស់​និស្សិត។ សម្ព័ន្ធ​យុវ​ជន​សា​លា​សហ​ការ​ឧទ្ទេស​នាម​អា​ជីវ​កម្ម ដើម្បី​និស្សិត​អនុវត្ត​ហាត់​ការ​ក្នុង​ដំ​ណាក់​កាល​បណ្តុះ​បណ្តាល​និង​ស្វែង​រក​ឱកាស​ការ​ងារ​ធ្វើ​សម្រាប់​និស្សិត។ ការ​គួប​ផ្សំ​សម​ស្រប​រវាង​ទ្រឹស្តី​និង​អនុវត្ត​ជាក់​ស្តែង​រវាង​សា​លា​រៀន និង​អា​ជីវ​កម្ម ជួយ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជាក់​ស្តែង​ដល់​និស្សិត ផ្តើម​ពី​នោះ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​លើ​ទីផ្សារ​ការ​ងារ៕

     ក្វឹក​ថាយ- លី​សៀ

ចែករំលែកអត្ថបទ