09/06/2025 - 15:14

ចិញ្ចឹម​ក្ដី​ស្រ​មៃ​ជូន​សិស្ស​ក្រី​ក្រ​ទៅ​កាន់​សា​លា​រៀន 

គម្រោង “រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ទៅ​សា​លា​រៀន” របស់​នគរ​បាល​ខេត្ត​បាក​លីវ បាន​រីក​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ រួម​ចំ​ណែក​ក្នុង​ការ​ថែ​ទាំ ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ បាន​ទៅ​កាន់​សា​លា​រៀន។

សាខា​សម្ព័ន្ធ​យុវ​ជន​ផ្នែក​សន្ដិ​សុខ​សើុប​អង្កេត​នៃ​នគរ​បាល​ខេត្ត​បាក​លីវ រួម​ជា​មួយ​នឹង​
សប្បុ​រស​ជន​ទៅ​ប្រ​គល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្អូន​ហ្វិញ​ថាញ​ខា។

កន្លង​រយៈ​ពេល ៧ ឆ្នាំ​អនុវត្ត​គម្រោង “រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ទៅ​សា​លា​រៀន” គណៈ​កម្ម​ការ​យុវ​ជន​នគរ​បាល​ខេត្ត​បាក​លីវ រួម​ជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​នៅ​តាម​មូល​ដ្ឋាន បាន​ទទួល​គាំ​ពារ​កុមារ​ជាង ២០ នាក់ សរុប​ទឹក​ប្រាក់​ឧបត្ថម្ភ រៀង​រាល់​ខែ​ជាង ១១ លាន​ដុង។ ចលនា​សាង​សង់​ផ្ទះ​បាន ២ ខ្នង សួន​លេង​កម្សាន្ត​សម្រាប់​កុមារ​២​កន្លែង; ជូន​អា​ហា​រូប​ករណ៍​ជាង ២០០ ចំ​ណែក អំ​ណោយ​១.០០០ ចំ​ណែក សៀវ​ភៅ​សរ​សេរ ១០.០០០ ក្បាល កង់ ២០ គ្រឿង ។ល។ ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក សរុប​ថវិកា​ជាង ៦០០ លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ បាន​ជួយ​ទាន់​ពេល​ដល់​ប្អូនៗ​ជម្នះ​ការ​លំ​បាក​បន្ដិច​ម្ដងៗ ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ។ អនុ​សេនីយ៍​ឯក​បម្រុង ត្រឿង​ធី​ហាញ​ង៉ូង ប្រ​ធាន​គណៈ​កម្ម​ការ​យុវ​ជន​នៃនគរ​បាល​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ “គម្រោង “រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ទៅ​សា​លា​រៀន” បាន​លើក​ទឹក​ចិត្ត ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​សង្វាតរៀន​សូត្រ បាន​ទៅ​កាន់​សា​លា​រៀន។ បច្ចុប្បន្ន គណៈ​កម្ម​ការ​យុវ​ជន​នគរ​បាល​ខេត្ត​នឹង​បន្ត​ពិនិត្យ ដើម្បី​ក្ដាប់​បន្ថែម​សិស្ស​ណា​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ ទន្ទឹម​នឹង​នោះ អំ​ពាវ​នាវ​និង​ចលនា​សប្បុ​រស​ជន​ព្រួត​ដៃ​ជំ​នួយ​ឧបត្ថម្ភ​ប្អូនៗ​បន្ត​ការ​សិក្សា​និង​មាន​អនា​គត​ភ្លឺ​ស្វាង”។

សាខា​សម្ព័ន្ធ​យុវ​ជន​ផ្នែក​សន្ដិ​សុខ​សេដ្ឋ​កិច្ច សហ​ការ​ជា​មួយ​នឹង​សប្បុ​រស​ជន​ជូន​អា​ហា​រូប​ករណ៍​
ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក។

ចាប់​ពី​ដើម​ឆ្នាំ ២០២៥ មក​ទល់​បច្ចុប្បន្ន គណៈ​កម្ម​ការ​យុវ​ជន​នគរ​បាល​ខេត្ត​បាក​លីវ បាន​ប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌ ១ ខ្នង សួន​លេង​កម្សាន្ត​សម្រាប់​កុមារ ១ កន្លែង អា​ហា​រូប​ករណ៍​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ជាង ៧០ ចំ​ណែក ស​រុប​ថវិកា​ជាង ១៥០ លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ បាន​ពង្រីក​ការ​ទទួល​ខុស​ត្រូវ​ជា​មួយ​សង្គម តួនា​ទី​ឈាន​មុខ ស្ម័គ្រ​ចិត្ត​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ខេត្ត ក្នុង​ការ​ជួយ​កុមារ​និង​ក្មេង​ជំ​ទង់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​កែ​លម្អ​ជីវ​ភាព បាន​ទៅ​កាន់​សា​លា​រៀន​សូត្រ លេង​កម្សាន្ត​មាន​ប្រ​យោជន៍ និង​កាត់​បន្ថយ​ហា​និភ័យ​កុមារ​បោះ​បង់​ការ​រៀន​សូត្រ​និង​ល្មើស​ច្បាប់។ ប្អូន​ហ្វិញ​ថាញ​ខា សិស្ស​រៀន​ថ្នាក់​ទី ៨ សា​លា​អនុវិ​ទ្យា​ល័យ​ហ្វា​ប៊ិញ កំ​ព្រា​ម្ដាយ រៀង​រាល់​ថ្ងៃ​បន្ទាប់​ពី​រៀន ប្អូន​ខា​ទៅ​លក់​ឆ្នោត​ដើម្បី​រក​ប្រាក់​សម្រាប់​ចំ​ណាយ​លើ​ការ​រស់​នៅ​និង​ការ​សិក្សា។ ឃើញ​ដូច្នោះ សា​ខា​សម្ព័ន្ធ​យុវ​ជន​ផ្នែក​សន្ដិ​សុខ​សើុប​អង្កេត​នគរ​បាល​ខេត្ត​បាក​លីវ បាន​ទទួល​គាំ​ពារ​និង​ជំ​នួយ​ប្អូន​ហ្វិញ​ថាញ​ខា ចំ​នួន​ទឹក​ប្រាក់ ៥០០.​០០០ ដុង/​ខែ។ ប្អូន​ហ្វិញ​ថាញ​ខា ឱ្យ​ដឹង៖ “បាន​ការ​ឧបត្ថម្ភ​ពី​ពូ​មីង​នគរ​បាល ក្មួយ​ត្រេក​អរ​ខ្លាំង​ណាស់ ពី​ព្រោះ​ក្មួយ​មាន​ឱកាស​ទៅ​រៀន​បន្ត ដើម្បី​អនា​គត​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​ដល់​សង្គម។ ក្រៅ​ពី​ការ​ឧបត្ថម្ភ​រៀង​រាល់​ខែ ពូមីង​នគរ​បាល​ថែម​ទាំង​ជូន​សម្លៀក​បំ​ពាក់ សៀវ​ភៅ​ពុម្ព សៀវ​ភៅ​សរ​សេរ​ជា​ដើម ជួយ​គ្រួ​សារ​ក្មួយ​សម្រាល​ពី​ការ​លំ​បាក​ក្នុង​ការ​រស់​នៅ​និង​ជួយ​ឱ្យ​ក្មួយ​កាន់​តែ​មាន​ទំ​នុក​ចិត្ត​និង​មាន​ជំ​ហាន​រឹង​ប៉ឹង​ទៅ​កាន់​សា​លា​រៀន”។

គម្រោង “រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ទៅ​សា​លា​រៀន” បង្ហាញ​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ រួម​ជា​មួយ​សហ​គមន៍ រួម​កម្លាំង​កាយ​ចិត្ត​ចិញ្ចឹម​ក្ដី​ស្រ​មៃ​ជូន​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​បាន​ទៅ​កាន់​សា​លា​រៀន ស្រប​ទៅ​នឹង​គោល​លំ​នាំ “មិន​ទុក​ឱ្យ​កុមារ​ណា​ម្នាក់​នៅ​ខាង​ក្រោយ” របស់​នគរ​បាល​ខេត្ត​បាក​លីវ៕

យ្វី​អាញ - ត្រុង​ធឹក - ប្រែសម្រួល៖ ថាច់ធី

ចែករំលែកអត្ថបទ