មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ (CLASKA) –សាកលវិទ្យាល័យត្រាវិញ បានរៀបចំពិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រឆ្នាំ ២០២៥ ដល់និស្សិត សិក្ខាកាមប្រព័ន្ធមហាវិទ្យាល័យរៀបរយធ្វើការបណ្តើររៀនបណ្តើរចំនួន ៥៥៨ នាក់។ អត្រានិស្សិតបញ្ចប់ការសិក្សាតាមពេលកំណត់សម្រេចជាង ៨៦%; ក្នុងនោះ និស្សិតជិត ២៥% សម្រេចនិទ្ទេសពូកែឡើងទៅ ដោយឡែកសិក្ខាកាមធ្វើការបណ្តើររៀនបណ្តើរ អត្រាបញ្ចប់ការសិក្សាសម្រេចនិទ្ទេសពូកែជាង៥០%។ និស្សិត សិក្ខាកាមបញ្ចប់ការសិក្សាដែលមានមុខវិជ្ជាជាច្រើន ដូច៖ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន វប្បធម៌វិទ្យា តន្រ្តីវិទ្យា គរុកោសល្យអក្សរសាស្ត្រ គរុកោសល្យភាសាខ្មែរ អប់រំបឋមសិក្សា អប់រំមត្តេយ្យ គ្រប់គ្រងសេវាទេសចរណ៍និងដំណើរទេសចរណ៍ជាដើម។

បណ្ឌិត ង្វៀងតៀងយុង ជូនលិខិតសរសើរកិត្តិនាមបរិញ្ញាថ្មីឆ្នើម។
បច្ចុប្បន្ន មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ មាននិស្សិតដែលកំពុងរៀនជាង ២.៥០០ នាក់៕
សើុងម៉ាល័យ-លីសៀ