29/03/2021 - 15:51

មាន​ភាព​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​ផ្តើម​ពីការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​

រយៈ​ពេល​៥ឆ្នាំ​កន្លង​ អា​ស្រ័យ​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​កាម៉ាវ។​

 ​ ផ្លូវ​គមនាគមន៍​ជន​បទ​តំ​បន់​ជន​ជាតិ​ខ្មែរ​ នៅ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ។​

អ្នក​មីង​ហឺវធីហ៊ីវ នៅ​ភូមិ​កើយ​តឺ ស្រុក​ត្រឹង​វុំង​ថើយ​ បាន​ឱ្យ​ដឹង​៖ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​កំ​ពុង​មាន​ការ​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ រដ្ឋ​បាន​វិនិ​យោគ​កសាង​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​សម្រេច​រួច​រាល់​ ម្ល៉ោះ​ហើយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ លក់​ដូរ​របស់​ប្រ​ជា​ជន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។​ បច្ចុ​ប្បន្ន​ នៅ​ភូមិ​កឿយ​តឺ មាន​ម៉ូតូ​និង​ទូរ​ទស្សន៍​ស្ទើរ​តែ​គ្រប់​ផ្ទះ​។​ មិន​ត្រឹម​តែប៉ុណ្ណឹង​ទេ ឥឡូ​វបើ​មាមីង​ចង់​ភ្ជួរ​រាស់ឬ​ច្រូតកាត់​គឺ​មាន​ម៉ាស៊ី​ន​រត់ទៅ​ដល់​ស្រែ​តែម្ដង​។​ មិន​ដូច​ពីដើម​រង់​ចាំ​ច្រើន​ថ្ងៃ​ឡើយ​!

នោះ​គឺ​ការ​ផ្លាស់​ប្តូរ​ខាង​ក្រៅ​ រីឯ​លោក​ង្វៀង​វ៉ាន់​ទ្វឹក អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ បាន​លើក​ឡើង​៖ “ ជន​រួមជាតិ​ខ្មែរ​និង​ជន​ជាតិ​ភាគ​តិ​ច​ឯទៀត​នៅ​កាម៉ាវ ជាច្រើន​ឆ្នាំ​កន្លង​បាន​ចេះ​ក្តោប​ក្តាប់​និង​រៀប​ចំ​ការ​ផលិត​ទៅ​តាម​តម្រូវ​ការ​ទីផ្សា​រ ចេះ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ទៅ​ក្នុង​ការ​ផលិត​ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។​ អា​ស្រ័យ​ហេតុ​នោះ​ គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិ​ច​នៅ​កាម៉ាវបាន​ថយ​ចុះ​យ៉ាង​ខ្លាំង​នាពេល​កន្លង​។​ កាល​ពីឆ្នាំ​ ២០១៦ កាម៉ាវ​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រជាង​​ ៣.៥០០ គ្រួ​សារ​ដល់​ឆ្នាំ ​២០១៩ នៅ​ត្រឹម​ ១.២៦០ គ្រួ​សារ​។​ ហើយ​នៅ​ឆ្នាំ​ ២០២០ កា​ម៉ាវ​នៅ​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រតែ ៨៨៤ គ្រួ​សារ​ប៉ុណ្ណោះ​។​ លទ្ធ​ផល​នេះ​ បាន​មក​អា​ស្រ័យ​រដ្ឋ​អំ​ណាច​គ្រប់​ជាន់​ថ្នាក់​បាន​ផ្សព្វ​ផ្សា​យអនុ​វត្ត​និង​ផ្គួបបញ្ចូល​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ជាមួយ​គោល​នយោ​បាយ​ជាច្រើន​ទៀត​ ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​និង​ប្រ​សិទ្ធ​ភាព​” ។​

រយៈ​ពេល​៥ឆ្នាំ​កន្លង​ ២០១៦-២០២០ ខេត្ត​កាម៉ាវបាន​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​គោល​នយោ​បាយ​ជា​ច្រើន​ ពិសេស​គឺ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ ក្នុង​នោះ​មាន​គម្រោង​ និង​កម្ម​វិធី​ជា​ច្រើន​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​។​ តួយ៉ាង​ដូច​៖ អនុ​គម្រោង ​២ (ចំ​ណុះ​កម្ម​វិធី​ ១៣៥) កា​ម៉ាវ​បាន​ផ្សព្វ​ផ្សា​យ អនុ​វត្ត​ជាង ​២៦០ គម្រោង​ ទម្រង់​ចិញ្ចឹម​ពពែ​ ជ្រូក​ ទា មាន់​ជីវសាស្រ្ត​ក្តាម។​ល។​  ដល់​ជន​ជាតិ​ភាគ​តិច​ជាង ​២.២០០ គ្រួ​សារ​។​ ជាមួយ​ដើម​ទុន​សរុប​ជាង​ ២២,៥ ពាន់​លាន​ដុង​។​ ក្រៅ​ពី​ការ​ផ្តល់​ទុន​ ផ្នែក​សម​ត្ថ​កិច្ច​ខេត្ត​នៅ​ទាំង​រៀប​ចំ​ឱ្យ​គ្រួ​សារ​ដែល​ចូល​រួម​ទម្រង់​ទៅ​សិក្សា​បទ​ពិសោធន៍ រៀប​ចំ​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​។​ល។​ ដូច្នេះ​គម្រោង​ដែល​បាន​អនុវត្ត​ត្រូវ​បាន​វាយ​តម្លៃ​ថា​សម​ស្រប​ទៅ​នឹង​លក្ខណៈ​ និង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ បាន​ប្រ​ជាជន​គាំ​ទ្រ។​

ទន្ទឹម​នឹង​នោះ​ ផ្ដើម​ពីកម្ម​វិធី​ ១៣៥ អនុ​វត្ត​អនុ​គម្រោង​ ៣ អំ​ពី​ការ​លើក​កម្ពស់​សម​ត្ថ​ភាព​សហគមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​កាម៉ាវ បាន​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​ បំ​ប៉ន់​ចំ​ណេះ​ដឹង​ដល់​កម្មា​ភិបាល​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​ជាង​ ៤.៤០០ រូប​។​ “ រហូត​មក​ដល់​ពេល​នេះ​ សហ​គមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​នៅ​ឃុំ​ ភូមិ​ដែល​លំ​បាក​ខ្លាំង​បាន​យល់​ច្បាស់​ពីតួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វ​ផ្សា​យនិង​រៀប​ចំ​អនុ​វត្ត​កម្ម​វិធី​និង​គោល​នយោ​បាយ​ជន​ជាតិ​ ក៏​ដូច​ជា​កម្ម​វិធី​និង​គោល​នយោ​បាយ​ដទៃ​ទៀត​នៅ​ភូមិ​ភាគ​។​ ចំ​ណេះ​ដឹង​ដែល​ទទួល​បាន​ជួយ​ឱ្យ​សហគមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​ចូល​រួម​ កាន់​តែមាន​ប្រ​សិទ្ធ​ភាព​ជាង​ក្នុង​ការ​កសាង​កម្ម​វិធី​ ផែន​ការ​សកម្ម​ភាព​របស់​ភូមិ​ភាគ​។​ ផ្តើម​ពីនោះ​ ធ្វើ​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​ អនុ​វត្ត​ចូល​រួម​ត្រួត​ពិនិត្យ​និង​ឃ្លាំ​មើល​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​ដែល​ផ្សព្វ​ផ្សា​យអនុ​វត្ត​នៅ​ភូមិ​ភាគ​” លោក​ង្វៀង​វ៉ាន់​ទ្វឹក បាន​ឱ្យ​ដឹង​ដូច្នេះ​៕​

                       ថាញ​ឡុង​-ប្រែសម្រួល​៖ សុផន

Chia sẻ bài viết