28/08/2026 - 05:59

នា​យក​រដ្ឋ​មន្ត្រី​ ចង្អុល​ការ​ត្រូវ​ប្រ​កាស​ជា​ចំ​ហ​ ក្បាក់​អា​ហារ​របស់​សិស្ស​ ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​អំ​ពើ​ “កិប​កេង​” 

នា​យក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរ​ពង្រឹង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​នៅ​តាម​សា​លា​រៀន​ ព្រម​ទាំង​ប្រ​កាស​ជា​ចំ​ហ​រៀង​រាល់​ថ្ងៃ​នូវ​បញ្ជី​មុខ​ម្ហូប​ ប្រ​ភព​អា​ហារ​ និង​រូប​ភាព​ក្បាក់​អា​ហារ​ជាក់​ស្តែង​ ដើម្បី​ឪ​ពុក​ម្ដាយ​សិស្ស​ត្រួត​ពិ​និត្យ​។ ទន្ទឹម​នឹង​នោះ​ ត្រូវ​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​ចំ​ពោះ​អំ​ពើ​ “កិប​កេង​” របប​អា​ហារ​របស់​សិស្ស​។

ប្រ​កាស​ជា​ចំ​ហ​ក្បាក់​អា​ហារ​របស់​សិស្ស​ដើម្បី​ត្រួត​ពិ​និត្យ​។

ពិ​និត្យ​អា​ហារ​ដ្ឋាន​សា​លា​រៀន​ដោយ​ចៃ​ដន្យ

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ទើប​តែ​ចេញ​បទ​ បញ្ជា​លេខ​ ៣៣/CT-TTg ស្តី​ពី​ការ​ពង្រឹង​ធា​នា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​។

រយៈ​ពេល​កន្លង​ ករ​ណី​ពុល​អា​ហារ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​និង​ស្មារតី​របស់​សិស្ស​ និស្សិត​ ព្រម​ទាំង​ប៉ះ​ពាល់​ដល់​គុណ​ភាព​សកម្ម​ភាព​អប់​រំ​។

ដើម្បី​កែ​តម្រូវ​ស្ថាន​ភាព​ខាង​លើ​ឱ្យ​បាន​ទាន់​ពេល​វេលា​ នា​យក​រដ្ឋ​មន្ត្រី​សំ​ណូម​ពរ​ដល់​រដ្ឋ​មន្ត្រី​ ប្រ​ធាន​ស្ថា​ប័ន​ពាក់​ព័ន្ធ​ និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ទី​ក្រុង​នា​នា​ ផ្តោត​លើ​ការ​ដឹក​នាំ​អនុ​វត្ត​ប្រ​កប​ដោយ​ម៉ឺង​ម៉ាត់​ និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​ ធា​នា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​។

ក្នុង​នោះ​ នា​យក​រដ្ឋ​មន្ត្រី​ បាន​សំ​ណូម​ពរ​ឱ្យ​ក្រ​សួង​សុខា​ភិបាល​ នៅ​ក្នុង​ត្រី​មាស​ទី​ ៣ ឆ្នាំ​ ២០២៦ ត្រូវ​ពិ​និត្យ​ឡើង​វិញ​ និង​បំ​ពេញ​បន្ថែម​នូវ​សេច​ក្ដី​កំ​ណត់​នា​នា​ ស្តី​ពី​ការ​បែង​ចែក​និង​ការ​ប្រ​គល់​ភារ​កិច្ច​ ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ចំ​ពោះ​គ្រឹះ​ស្ថាន​អប់​រំ​ ពិ​សេស​គឺ​សេច​ក្ដី​កំ​ណត់​នា​នា​ស្តី​ពី​ការ​ធា​នា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ចំ​ពោះ​សកម្ម​ភាព​ និង​សេ​វា​កម្ម​ផ្គត់​ផ្គង់​ចំ​ណី​អា​ហារ​ របប​អា​ហារ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​។

ក្រ​សួង​សុខា​ភិបាល​ ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​ស្នើ​ដល់​ថ្នាក់​មាន​សមត្ថ​កិច្ច​ ដើម្បី​កែ​សម្រួល​និង​បំ​ពេញ​ បន្ថែម​វិធាន​ការ​ច្បាប់​ចាត់​ការ​បទ​ល្មើស​ចំ​ពោះ​អ្នក​ដឹក​នាំ​ស្ថា​ប័ន​ដែល​គ្រប់​គ្រង​សុខា​ភិបាល​ភូមិ​ភាគ​ និង​ប្រ​ធាន​គ្រឹះ​ស្ថាន​អប់​រំ​ណា​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ បំ​ពាន​សេច​ក្ដី​កំ​ណត់​ បណ្តោ​យឱ្យ​កើត​មាន​ករ​ណី​ពុល​អា​ហារ​​ក្នុង​ក្រប​ខណ្ឌ​គ្រប់​គ្រង​របស់​ខ្លួន​។

ចាត់​វិធាន​ការ​លើ​ករ​ណី​មួយ​ចំ​នួន​ដើម្បី​ “ក្រើន​ រំលឹក​” និង​ព្រមាន​

នា​យក​រដ្ឋ​មន្ត្រី​ បាន​សំ​ណូម​ពរ​ឱ្យ​ក្រ​សួង​នគរ​បាល​ណែ​នាំ​ដល់​អង្គ​ភាព​ជំ​នាញ​ ធ្វើ​ការ​ត្រួត​ពិ​និត្យ​ ឡើង​វិញ​ជា​ទូ​ទៅ​ ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ ព្រម​ទាំង​អំ​ពើ​ល្មើស​ច្បាប់​ស្តី​ពី​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​; សកម្ម​ភាព​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​កិច្ច​ការ​គ្រប់​គ្រង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ អំ​ពើ​ “កិប​កេង​” របប​អា​ហារ​ និង​ចំ​ណែក​អា​ហារ​នៅ​តាម​សា​លា​រៀន​។ ផ្តោត​លើ​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​ចាត់​ការ​លើ​ករ​ណី​មួយ​ចំ​នួន​មា​នល​ក្ខណៈ​ “ក្រើន​រំលឹក​” និង​ព្រមាន​។

ទន្ទឹម​នឹង​នោះ​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ ស៊ើប​អង្កេត​ និង​ចាត់​វិធាន​ការ​លើ​ករ​ណី​និង​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ ឋិត​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ចង្អុល​ការ​របស់​គណៈ​ចង្អុល​ការ​មជ្ឈិម​ អំ​ពី​ការ​បង្ការ​ និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​ និង​អសកម្ម​។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនប​ណ្តា​ខេត្ត​ ទី​ក្រុង​ ចង្អុល​ការ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​នា​នា​នៅ​លើ​ភូមិ​ឋាន​ ចាត់​ចែង​ថ្នាក់​ដឹក​នាំ​ បុគ្គលិក​សុខា​ភិបាល​សា​លា​រៀន​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ផ្ទាល់​ និង​គ្រប់​គ្រង​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ខ្សែ​ច្រ​វាក់​ផ្គត់​ផ្គង់​ចំ​ណី​អា​ហារ​ និង​របប​អា​ហារ​នាំ​ចូល​សា​លា​រៀន​តាម​បែប​បទ​ត្រឹម​ត្រូវ​។ ព្រម​ទាំង​រៀប​ចំ​ការ​ទទួល​ និង​បក​ស្រាយ​អំ​ពី​មតិ​យោ​បល់របស់​ឪ​ពុក​ម្ដាយ​សិស្ស​ក្នុង​រយៈ​ពេល​ ២៤ ម៉ោង​។

រាល់​គ្រឹះ​ស្ថាន​អប់​រំ​ ត្រូវ​អនុ​វត្ត​ប្រ​កប​ដោយ​តម្លា​ភាព​ និង​ប្រ​កាស​ព័ត៌​មាន​ជា​ចំ​ហ​រៀង​រាល់​ថ្ងៃ​ជូន​អា​ណា​ព្យា​បាល​សិស្ស​ (តាម​រយៈ​ក្រាំង​ព័ត៌​មាន​ គេ​ហ​ទំ​ព័រ​ កម្ម​វិធី​បច្ចេក​វិទ្យា​ និង​ក្រុម​ទំ​នាក់​ទំនង​អន​ឡាញ​) អំ​ពី​អង្គ​ភាព​ផ្គត់​ផ្គង់​របប​អា​ហារ​ វត្ថុ​ធា​តុ​ដើម​ រូប​ថត​អា​ហារ​ វិក្កយបត្រ​នាំ​ចូល​ទំនិញ​ បញ្ជី​មុខ​ម្ហូប​ និង​រូប​ថត​ក្បាក់​អា​ហារ​ជាក់​ស្តែង​របស់​សិស្ស​ ដើម្បី​ឱ្យ​អា​ណា​ព្យា​បាល​សិស្ស​មាន​មូល​ដ្ឋាន​ក្នុង​ការ​ តាម​ដាន​និង​ត្រួត​ពិ​និត្យ​។

នា​យក​រដ្ឋ​មន្ត្រី​ ប្រ​គល់​ភារ​កិច្ច​ឱ្យ​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ចង្អុល​ការ​ដល់​អង្គ​ភាព​ជំ​នាញ​ធ្វើ​ ការ​ត្រួត​ពិ​និត្យ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គុណ​ភាព​ និង​ប្រ​ភព​ដើម​នៃ​កសិ​ផល​ ព្រម​ទាំង​ចំ​ណី​អា​ហារ​ដែល​ផ្គត់​ផ្គង់​ដល់​គ្រឹះ​ស្ថាន​អប់​រំ​។ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ កសាង​ខ្សែ​សង្វាក់​ចង​សម្ព័ន្ធ​ផលិត​ និង​ការ​ប្រើ​ប្រាស់​ចំ​ណី​អា​ហារ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​សម្រាប់​សា​លា​រៀន​ ធា​នា​ការ​ស្វែង​រក​ប្រ​ភព​ដើម​បាន​ច្បាស់​លាស់​៕

                ប្រ​ភព​៖ tienphong.vn - ថា​ច់ធី​

ចែករំលែកអត្ថបទ