23/09/2026 - 05:45

ចិញ្ចឹម​ទា​ពង​រត់​វាល​ លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ​ 

ឆ្លៀត​យក​ប្រ​ភព​ចំ​ណី​ធម្ម​ជាតិ​នៅ​វាល​លើ​ស្រែ​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ទិញ​ចំ​ណី​សត្វ​ បង​គី​មសា​មឿន នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ចូវ​ថា​ញ់ ខេត្ត​វិញ​ឡុង​ បាន​បង្វែរ​ពី​ចិញ្ចឹម​ទា​សាច់​មក​ចិញ្ចឹម​ទា​ពង​រត់​វាល​វិញ​។ ទម្រង់​នេះ​បាន​ជួយ​បន្ថយ​ប្រាក់​ចំ​ណាយ​ទិញ​ចំ​ណី​ឱ្យ​ទា​គួរ​ឱ្យ​កត់​សម្គាល់​ និង​មាន​ស៊ុត​ទា​លក់​រាល់​ថ្ងៃ​ សន្សឹម​ៗបង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​។

បង​គី​មសា​មឿន (ខាង​ឆ្វេង​) ដោះ​ដូរ​ជា​មួយ​នឹង​កម្មា​ភិបាល​ភូមិ​ភាគ​។

នៅ​ភូមិ​អូរ​ក្តា​រ សួរ​រក​គ្រួ​សា​របង​គឺ​មសា​មឿន ចិញ្ចឹម​ទា​ពង​ អ្នក​ណា​ក៏​ស្គាល់​ទាំង​អស់​។ គ្រួ​សារ​គាត់​ពី​មុន​ចិញ្ចឹម​ទា​យក​សាច់​ជា​សំ​ខាន់​។ ប៉ុន្តែ​ក្រោយ​ពី​ចិញ្ចឹម​ច្រើន​ឆ្នាំ​ គាត់​សង្កេត​ឃើញ​ចិញ្ចឹម​ទា​យក​សាច់​មិន​ចំ​ណេញ​ច្រើន​ទេ​ ខណៈ​ពេល​បង់​ប្រាក់​ទិញ​ចំ​ណី​ និង​កម្លាំង​ថែ​ទាំ​ច្រើន​។ ផ្តើម​ពី​នោះ​មក​ គាត់​បង្វែរ​មក​ចិញ្ចឹម​ទា​ពង​វិញ​។ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ទិញ​ចំ​ណី​ គាត់​គួប​ផ្សំ​ចិញ្ចឹម​តាម​បែប​ឱ្យ​ទា​រត់​វាល​ ដោយ​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ចំ​ណី​ធម្ម​ជាតិ​ តាម​រយៈ​នោះ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។
 

ទា​រក​ចំ​ណី​ដោយ​ខ្លួន​ឯង​ ជួយ​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ទិញ​ចំ​ណី​។

បច្ចុប្បន្ន​ បង​សា​មឿន កំ​ពុង​ចិញ្ចឹម​ទា​ពង​ប្រហែល​ ៦២០ ក្បាល​។  ទា​គាត់​ផ្តល់​ពង​ជាង​ ៤០០ គ្រាប់​ជា​រៀង​រាល់​ថ្ងៃ​ ជា​សំ​ខាន់​គាត់​លក់​ឱ្យ​ឡ​ភ្ញាស់​ស៊ុត​នៅ​លើ​ភូមិ​ឋាន​។ តម្លៃ​ស៊ុត​ស្ថិត​ក្នុង​ចន្លោះ​ពី​ ១.៥០០ -  ២.០០០ ដុង​ក្នុង​មួយ​គ្រាប់​ អា​ស្រ័យ​ទៅ​លើ​ដំ​ណាក់​កាល​នីមួយៗ​។ តាម​ប្រ​សាសន៍​បង​សា​មឿន ប្រ​សិន​បើ​ចិញ្ចឹម​ទា​ក្នុង​ទ្រុង​ មិន​ឱ្យ​ទា​រត់​វាល​ បរិមាណ​ឱ្យ​ចំ​ណី​ក្នុង​មួយ​ថ្ងៃ​៣,៥បាវ​ ត្រូវ​ចំ​ណាយ​ច្រើន​ ហេ​តុ​នោះ​ប្រាក់​ចំ​ណេញ​មិន​ខ្ពស់​។ ចាប់​ពី​ឱ្យ​ទា​រត់​វាល​ ទា​រក​ចំ​ណី​នៅ​វាល​ស្រែ​ដោយ​ខ្លួន​ឯង​ បរិមាណ​ឱ្យ​ចំ​ណី​ទា​ថយ​ចុះ​នៅ​ត្រឹម​តែ​កន្លះ​បាវ​ក្នុង​មួយ​ថ្ងៃ​។ ដោយ​សារ​កាត់​បន្ថយ​ប្រាក់​ចំ​ណី​សត្វ​ ទម្រង់​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​ ខណៈ​ពេល​ប្រ​មូល​ផល​ស៊ុត​ និង​លក់​ជា​ប្រ​ចាំ​ ជួយ​ឱ្យ​គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​។

បង​សា​មឿន ឱ្យ​ដឹង​ ទា​ចិញ្ចឹម​ក្នុង​រង្វង់​ពី​៤-៥ខែ​ ចាប់​ផ្តើម​ពង​។ ប៉ុន្តែ​រយៈ​ពេល​ដំ​បូង​ស៊ុត​ទា​មាន​ទំ​ហំ​តូច​ ហេ​តុ​នោះ​តម្លៃ​លក់​មិន​ខ្ពស់​ទេ​។ នៅ​ពេល​ទា​មាន​អាយុ​ប្រហែល​ ៨ ខែ​ ឬ​ច្រើន​ជាង​នេះ​ ស៊ុត​នឹង​ធំ​ជាង​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អ្នក​ទិញ​ និង​លក់​បាន​តម្លៃ​ល្អ​ជាង​។ ព្រោះ​ហេ​តុ​នោះ​ ក្នុង​អំ​ឡុង​ពេល​ចិញ្ចឹម​ គាត់​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ទា​ ផ្តល់​ចំ​ណី​គ្រប់​គ្រាន់​ និង​តាម​ដាន​សុខ​ភាព​ជា​ប្រ​ចាំ​។ ពិ​សេស​ ជំងឺ​ផ្តា​សាយ​បក្សី​គឺ​ជា​បញ្ហា​មួយ​ដែល​គាត់​ព្រួយ​បា​រម្ភ​ ម្ល៉ោះហើយ​គាត់​តែង​ត្រួត​ពិ​និត្យ​ហ្វូង​ទា​ជា​ប្រ​ចាំ​ ដើម្បី​ប្រ​ទះ​ឃើញ​អា​ការៈ​ខុស​ប្រ​ក្រ​តី​ និង​មាន​វិធាន​ការ​វិនិច្ឆ័យ​សម​ស្រប​។

បង​គឹម​សា​មឿន យក​ស៊ុត​ទា​ទើប​ប្រ​មូល​ផល​ផ្គត់​ផ្គង់​ឱ្យ​ឡ​ភ្ញាស់​។

តាម​ប្រ​សាសន៍​បង​សា​មឿន ចិញ្ចឹម​ទា​ពង​ត្រូវ​មាន​ដើម​ទុន​ដំ​បូង​ច្រើន​បង្គួរ​ បំ​ផុត​គឺ​ថ្លៃ​ទិញ​កូន​ទា​ និង​ចំ​ណី​ក្នុង​អំ​ឡុង​ពេល​ដែល​ទា​មិន​ទាន់​ពង​។ ប៉ុន្តែ​ពេល​ទា​ចាប់​ផ្តើម​ពង​លំ​នឹង​ អ្នក​ចិញ្ចឹម​អាច​ប្រ​មូល​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​លក់​ បង្ក​ប្រ​ភព​ចំ​ណូល​ជា​ប្រ​ចាំ​។ ប្រ​សិន​បើ​ហ្វូង​ទា​បាន​ថែ​ទាំ​ល្អ​ ធា​នា​ផ្គត់​ផ្គង់​ចំ​ណី​គ្រប់​គ្រាន់​ និង​បង្ការ​ជំងឺ​បាន​ល្អ​ រយៈ​ពេល​ផ្តល់​ស៊ុត​អាច​អូ​សប​ន្ថា​យ ជួយ​អ្នក​ចិញ្ចឹម​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ទន្ទឹម​នឹង​នោះ​ ទម្រង់​ចិញ្ចឹម​ទា​រត់​វាល​ នៅ​ទាំង​ឆ្លៀង​យក​ប្រ​ភព​ចំ​ណី​ដែល​មាន​ស្រាប់​ កាត់​បន្ថយ​បរិមាណ​ចំ​ណី​ឧស្សាហ​កម្ម​ជា​រៀង​រាល់​ថ្ងៃ​ ផ្តើម​ពី​នោះ​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​។

មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ បង​សា​មឿន នៅ​ទាំង​ម្ចាស់​ការ​តាម​ដាន​ហ្វូង​ទា​ក្នុង​អំ​ឡុង​ពេល​ទា​រត់​វាល​ ឆ្លៀត​ជ្រើស​រើស​តំ​បន់​សម​ស្រប​ដើម្បី​ធា​នា​សុវត្ថិ​ភាព​ និង​ងាយ​ស្រួល​ថែ​ទាំ​។ រៀង​រាល់​ថ្ងៃ​ ក្រោយ​ពី​ឱ្យ​ចំ​ណី​ទា​ស៊ី​បន្ថែម​ គាត់​ដេញ​ទា​ចូល​វាល​ស្រែ​រក​ចំ​ណី​ និង​មើល​ទា​រហូត​ដល់​ដេញ​ទា​មក​វិញ​។ ការ​រក្សា​ហ្វូង​ទា​ឱ្យ​មាន​សុខ​ភាព​ល្អ​ និង​ផ្តល់​ពង​ជា​ប្រ​ចាំ​ គឺ​ជា​កត្តា​សំ​ខាន់​ជួយ​គាត់​មាន​ច្រក​ចេញ​លំ​នឹង​។ ជា​មួយ​នឹង​បរិមាណ​ទា​ផ្តល់​ស៊ុត​ជាង​៤០០គ្រាប់​ជា​រៀង​រាល់​ថ្ងៃ​ បាន​ឡ​ភ្ញាស់​ពង​ប្រ​មូល​ទិញ​ទាំង​អស់​។

លោក​ ថា​ច់សី​ហា​ឡា​ ប្រ​ធាន​ភូមិ​អូរ​ក្តា​រ ឱ្យ​ដឹង​៖ បង​គី​មសា​មឿន គឺ​ជា​គ្រួ​សារ​ទ្រាំ​លំ​បាក​ ចេះ​ស្រាវ​ជ្រាវ​ និង​ជ្រើស​រើស​វិធី​សាស្រ្ត​ចិញ្ចឹម​សត្វ​ដែល​សម​ស្រប​ជា​មួយ​លក្ខ​ណៈគ្រួ​សារ​។ ការ​បង្វែរ​មក​ចិញ្ចឹម​ទា​យក​ពង​រត់​វាល​ ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ចំ​ណី​ធម្ម​ជាតិ​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ទី​ញចំ​ណី​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ចិញ្ចឹម​។ ទម្រង់​នេះ​ជំ​ហាន​ដំ​បូង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​បង្គួរ​ រួម​ចំ​ណែក​គ្រួ​សារ​គាត់​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។ នេះ​ក៏​ជា​វិធី​សាស្រ្ត​សម​ស្រប​ ដើម្បី​ប្រ​ជា​ជន​អាច​ស្វែង​យល់​ ឆ្លៀត​យក​លក្ខ​ណៈផលិត​នៅ​ភូមិ​ភាគ​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ