01/06/2020 - 14:55

ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

“ រយៈ​ពេល​ជាង​ ១​០ ឆ្នា​ំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ ខេត្ត​បាក​លីវ​ មាន​៣​៦​/៤​៩​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ នោះ​គឺការ​ពុះ​ពារយ៉ាង​ប្តូរ​ផ្តាច់​ទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ និង​ការ​ស្រប​គំ​និត​គាំ​ទ្រពី​សំ​ណា​ក់​ប្រ​ជា​ជន​ ក្នុង​នោះ​ ក៏​មាន​ការ​រួម​ចំ​ណែ​ក​ដ៏​ធំ​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​” - លោក​ត្រឹង​ហ្វាង​យ្វៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ – សាសនា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​ដូច្នេះ​។​

  ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​បាក​លីវ​ ។​

សាលា​រៀន​នៅ​ឃុំ​វិញ​ត្រា​ច់ដុង​ ក្រុង​បាក​លីវ​ បាន​កសាង​យ៉ាង​រឹង​មាំ។​

ទន្ទឹមនឹង​ការ​ផ្សព្វ​ផ្សាយ​កសាង​ជន​បទ​ថ្មី​ ខេត្ត​បាក​លីវ​ បាន​គួបផ្សំ​ជាមួយ​នឹង​កម្ម​វិធី​គម្រោង​ផ្សេង​ៗ​ ដូច​៖កម្ម​វិធី១​៣​៥​ គម្រោង​តបណ្តា​ញ​អគ្គិ​សនី​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​; កម្ម​វិធី​ទឹក​ស្អាត​និង​អនា​ម័យបរិស្ថាន​ជន​បទ​; គោ​លនយោ​បាយ​កម្ចី​ដើម​ទុន​អនុគ្រោះ​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ជាជំ​ហា​ន​ត្រូវ​បាន​បង្កើន​កម្រិត​ រួម​ចំ​ណែ​ក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ទើប​មុខ​មាត់ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​ផ្លាស់​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់​។​ លោក​ត្រឹង​ង៉ុក​ចៀង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​វិញ​ត្រាច់ដុង​ ក្រុង​បាក​លីវ​ ឱ្យ​ដឹង​៖ “ខណៈ​ពេល​ចាប់​ផ្តើម​អនុវត្ត​កសាង​ជន​បទ​ថ្មី​ យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ពី​ព្រោះ​ក្នុង​ឃុំ​មាន​ជន​រួម​ជាតិជាង​ ៧​០% គ្រួ​សារ​ក្រី​ក្រស្រូប​អត្រា​ជា​ង​ ៣​១​%។​ អា​ស្រ័យ​ហេតុ​នោះ​ ឃុំ​បាន​កំ​ណត់​ច្បាស់​ថា​ ការ​កសាង​ជន​បទ​ថ្មី​ត្រូវ​យក​ប្រជាជន​ធ្វើ​ជាឫ​សគល់​  ត្រូវ​តែបាន​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ ម្ល៉ោះ​ហើយ​ក៏​បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​។​ ព្រម​ជា​មួយ​នោះ​ គួបផ្សំ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ព្រះ​សង្ឃ​ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ឱ្យ​យល់​ច្បាស់​ពី​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​ គឺមាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​។​ ទន្ទឹមនឹង​នោះ​ ឃុំ​ក៏​បាន​ផ្សព្វ​ផ្សាយ​គោ​លនយោ​បាយ​ព្រម​ៗ​គ្នា​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រអភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ឃើញ​ថា​បាន​ពង្រីក​ប្រសិទ្ធភាព​។​ ផ្តើម​ពី​នោះ​ មាមីង​ខ្មែរ​រស់​នៅ​សាម​គ្គី​ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ដំ​ណាំ​រួម​ផ្សំ​ដល់​រដ្ឋ​អំ​ណា​ច​ ដើម្បី​កសាង​សំ​ណង់សុខុមា​លភាព​សង្គម​ផ្សេង​ៗ​។​ រក្សា​អនា​ម័យបរិស្ថាន​ស្អាត​ល្អ​; ខ្នះ​ខ្នែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ; កសាង​គ្រួ​សារ​គ្មាន​បទ​ល្មើស​ ។​ល។​ ឆ្នាំ​២​០១​៧​ ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​”។​

ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​ ភូមិ​ភាគ​ក៏​បាន​សហកា​រជាមួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ ចលនា​មាមីង​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​។​ លោក​យ័ញ​សាង​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ក្បាល​ក្រពើ ឃុំ​ឡុក​និញ ស្រុក​ហុង​យឹង បាន​ចលនា​មាមីង​ក្នុង​ភូមិ​ និង​សប្បុរស​ជន​ រួម​វិភាគ​ទាន​ទឹក​ប្រាក់កសាង​ផ្លូវ​បេ​តុង​បាន​ ៣​.០០០ ម៉ែ​ត្រ ស្ពាន​បេ​តុង​ ២​ ខ្សែ​  របង​ និង​បង្គោ​លទង់​។​ល។​ លោក​សាង​បាន​ឱ្យ​ដឹង​៖ “ពេល​យល់​ពី​ទិស​ដៅ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ គឺមាមីង​មិន​រារែក​ក្នុង​ការ​បរិច្ចាគ​ដី​ ដំ​ណាំ​រួម​ផ្សំ​ កម្លាំង​ពលកម្ម​ ឬ​ក៏​ទឹក​ប្រាក់ ដើម្បី​រដ្ឋ​អំ​ណា​ច​កសាង​ ស្ពាន​បេ​តុង​ ផ្លូវ​គមនា​គមន៍​ជន​បទ​ សាលា​រៀន​ អគារ​វប្បធម៌​។​ល។​ ហេតុ​ដូច្នោះ​ តំ​បន់​ជន​បទ​ភូមិ​ក្បាល​ក្រពើ កាន់​តែស្រស់​បំ​ព្រង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ ជីវ​ភាព​មាមីង​ត្រូវ​បាន​លើ​ក​ស្ទួយ​; ជាពិសេស​ គឺមាមីង​ខ្មែរ​ក្នុង​ភូមិ​តែង​គោ​រពច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់ ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ជាគ្រួ​សារ​គ្មាន​បទ​ល្មើស​”៕​

                                          លីធាន​-លីសៀ

Chia sẻ bài viết