មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/09/2026 - 05:56

ជូន​អំ​ណោយ​ ៣៥០ ចំ​ណែក​ដល់​ប្រ​ជា​ជន​ដែល​ជួប​ការ​លំ​បាក​ 

សមា​គម​កសិ​ករ​និង​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​សាខា​បក្ស ​និង​គណៈ​ប្រ​ជា​ជន​ភូមិ​ខ្វាន់​តាង​ ភូមិ​កិញង៉ាង ​និង​សប្បុរស​ជន​ ចាត់​តាំង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ នា​រី​និង​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​លើ​ភូមិ​ឋាន​។

នៅ​ភូមិ​ខ្វាន់​តាង​ សមា​គម​កសិ​ករ​ឃុំ​ ជូន​អំ​ណោយ​ ២០០ ចំ​ណែក​ មួយ​ចំ​ណែក​ៗរួម​មាន​៖ អង្ករ​ ២០ គី​ឡូ​ក្រាម​ ប្រាក់​ ៥០.​០០០ដុង​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៦០ លាន​ដុង​។ នៅ​ភូមិ​កិញង៉ាង​ សមា​គម​សហ​ព័ន្ធ​នា​រី​ ជូន​អំ​ណោយ​ ១៥០ ចំ​ណែក​ មួយ​ចំ​ណែក​ៗ រួម​មាន​៖ អង្ករ​ ១០ គី​ឡូ​ក្រាម​ មី​កញ្ចប់​ ១ កេស​ គិត​ជា​ទឹក​ប្រាក់​សរុប​ជិត​ ៤០ លាន​ដុង​។ ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ សមា​គម​នៅ​ទាំង​រៀប​ចំ​ចាក់​នំ​អំ​បែង​ចំ​នួន​ ៥០០ ជូន​បង​ប្អូន​នា​រី​និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ក្នុង​ភូមិ​។

យោង​តាម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​នឹង​បច្ចុប្បន្ន​ ភូមិ​ភាគ​ចលនា​ជា​អំ​ណោយ​បាន​ជាង​ ៣.០០០ ចំ​ណែក​ជូន​ដល់​សិស្សា​នុសិស្ស​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​អ្នក​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៧៩០ លាន​ដុង​៕

                                      គី​មង៉ុក​-មុនី​

ចែករំលែកអត្ថបទ