មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/09/2026 - 04:55

លោក​យ័ញមី​ គំ​រូ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ 

ដោយ​ជ្រួត​ជ្រាប​នូវ​ដំ​បូន្មាន​របស់​អ៊ំ​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ ការ​ងារ​អ្វី​ក៏​ជោគ​ជ័យ​ដែរ​” លោក​យ័ញមី​ នៅ​ភូមិ​ត្រា​កាញ A១ ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ តែង​ច្នៃ​ប្រ​តិដ្ឋ​ និង​ឈ្លាស​វៃ​ក្នុង​ការ​ងារ​ប្រ​ជា​ចលនា​។ រាល់​កម្ម​វិធី​សកម្ម​ភាព​ និង​ការ​ងារ​របស់​លោក​ យ័ញមី​ តែង​ជិត​ដិត​នឹង​ប្រ​ជា​ជន​ បាន​ប្រ​ជា​ជន​ទុក​ចិត្ត​ និង​អនុ​វត្ត​តាម​។ លោក​គឺ​ជា​បុគ្គល​គំ​រូ​មួយ​រូប​ក្នុង​ចំ​ណោម​គំ​រូ​ឆ្នើម​ដែល​ឈាន​មុខ​ក្នុង​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​នៅ​ភូមិ​ភាគ​។

លោក​យ័ញមី​ (ខាង​ស្តាំ) គំ​រូ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​នៅ​ឃុំ​ធ្វឹង​ហ្វា​។

ជា​មួយ​នឹង​ផ្លូវ​បេតុង​ដ៏​រឹង​មាំ​ ស្អាត​បាត​ ផ្ទះ​សាង​សង់​យ៉ាង​សម​រម្យ​ជាប់​ៗគ្នា​ជា​ជួរ​ ជីវ​ភាព​ស្ថិរ​ភាព​ ទេ​សភាព​ស្រស់​បំព្រង​ គឺ​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​អំ​ពី​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ជន​បទ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​លំ​បាក​ច្រើន​។ ទទួល​បាន​លទ្ធ​ផល​ខាង​លើ​ មួយ​ផ្នែក​គឺ​អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​លោក​យ័ញមី​ នៅ​ភូមិ​ត្រា​កាញ A១ ឃុំ​ធ្វឹង​ហ្វា​។ នៅ​ពេល​សាក​សួរ​អំ​ពី​លោក​យ័ញមី​ ពូ​កាវ​លី​ ប្រ​ជា​ជន​នៅ​ភូមិ​ឱ្យ​ដឹង​៖ “ទោះ​បី​គាត់​ចូល​និវត្តន៍​ហើយ​ក៏​ដោយ​ ប៉ុន្តែ​រាល់​ពេល​មាន​កម្ម​វិធី​ គោ​លន​យោ​បាយ​ថ្មី​របស់​បក្ស​ រដ្ឋ​ លោក​យ័ញមី​ តែង​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ជូន​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ​ តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តាប់​ ឆ្លុះ​បញ្ចាំង​ទាន់​ពេល​ពី​បំ​ណង​ប្រាថ្នា​របស់​មា​មីង​ទៅ​កាន់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ ម្ល៉ោះហើយ​ប្រ​ជា​ជន​នៅ​ទី​នេះ​តែង​គោរព​រាប់​អាន​គាត់​”។ ពាក្យ​ចែក​រំលែក​ស្មោះ​ត្រង់​ទាំង​នោះ​ ប្រៀប​ដូច​ជា​ការ​ទទួល​ស្គាល់​ដ៏​សាមញ្ញ​មួយ​ ប៉ុន្តែ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​អំ​ពី​ប្រិយ​ភាព​របស់​បក្ខ​ជន​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​។

បាន​ដឹង​ថា​ លោក​យ័ញមី​ បាន​ចូល​រួម​ការ​ងារ​ភូមិ​ភាគ​ចាប់​ពី​ឆ្នាំ​ ១៩៩០ មក​ម្ល៉េះ​ ធ្លាប់​មាន​តួ​នា​ទី​ជា​ច្រើន​ ដូច​ជា​ កម្មា​ភិបាល​សមា​គម​កាក​បាទ​ក្រ​ហម​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ភូមិ​។ ទោះ​បី​សម្រាក​តាម​របប​ចាប់​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០២៦ ក៏​ដោយ​ ប៉ុន្តែ​លោក​នៅ​តែ​សកម្ម​រួម​ចំ​ណែក​ដល់​ភូមិ​ភាគ​តែង​ចលនា​មា​មីង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ច្បាប់​របស់​រដ្ឋ​ និង​ចូល​រួម​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។ លោក​យ័ញមី​ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ខ្ញុំ​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ចលនា​ប្រ​ជា​ជន​ចំ​នួន​ ៣០ គ្រួ​សារ​ បរិច្ចាគ​ដី​បាន​ ១.៥០០ ម៉ែ​ត្រកា​រ៉េ​ ដើម្បី​បើក​ទូ​លាយ​ផ្លូវ​;  កសាង​ស្ពាន​ជន​បទ​បាន​ចំ​នួន​ ០៤ គិត​តម្លៃ​ជិត​ ៨០០ លាន​ដុង​។ ពិ​សេស​ ចាប់​ពី​ឆ្នាំ​ ២០២៥ មក​ដល់​ពេល​នេះ​ លោក​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណា​ចក​សាង​ ជួស​ជុល​ផ្ទះ​បាន​ជាង​១០ខ្នង​ និង​ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​លើ​ភូមិ​ឋាន​”។ ជា​មួយ​ការ​ចូល​រួម​របស់​លោក​រយៈ​ពេល​កន្លង​ បាន​រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​; អត្រា​គ្រួ​សារ​ក្រី​ក្រ​ ក្នុង​ភូមិ​ត្រា​កាញ A១ បន្ថយ​គួរ​កត់​សម្គាល់​ ចាប់​ពី​ ៤៧ គ្រួ​សារ​ក្រី​ក្រ​ ឆ្នាំ​ ២០២០ ថយ​ចុះ​នៅ​ត្រឹម​ ៥ គ្រួ​សារ​ឆ្នាំ​ ២០២៥។

 អ្នក​ស្រី​ ចូវ​ង៉ុក​ហ្វា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ឃុំ​ធ្វឹង​ហ្វា​ បញ្ជាក់​៖ “លោក​យ័ញមី​ ជា​បុគ្គល​គំ​រូ​ឆ្នើម​មួយ​រូប​ក្នុង​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​នៅ​មូល​ដ្ឋាន​។ ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​ ភាព​ជិត​ស្និទ្ធ​ និង​ទង្វើរបស់​សម​មិត្ត​ បាន​បង្ក​ឱ្យ​មាន​ការ​រីក​សាយ​ភាយ​ ពង្រឹង​ធ្លុង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ រួម​ចំ​ណែក​ពូន​ជ្រុំ​ទំនុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ បង្ក​មូល​ដ្ឋាន​ គ្រឹះ​រឹង​មាំ​ដើម្បី​ឃុំ​ធ្វឹង​ហ្វា​បន្ត​អភិវឌ្ឍ​ន៍”៕

                                    ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ