មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/09/2026 - 20:31

ការ​ផ្ដល់​ចំ​ណេះ​ដឹង​ដល់​កូន​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំ​ផុត​ 

"ការ​ផ្ដល់​ចំ​ណេះ​ដឹង​ គិត​គូរ​ឱ្យ​កូន​ៗរៀន​សូ​ត្រ​ចប់​ចុង​ចប់​ដើម​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំ​ផុត​ដែល​ឪ​ពុក​ម្ដាយ​អាច​បន្សល់​ទុក​ឱ្យ​" – នេះ​ជា​ទស្សនៈ​រស់​នៅ​ដ៏​ស៊ី​ជម្រៅ​របស់​លោក​ ស៊ើង​យ៉ាង​ (នៅ​អនុ​សង្កាត់​អង្គុលី​ សង្កាត់​ដុង​ថា​ញ់ ខេត្ត​វិញ​ឡុង​)។ ពី​ទស្សនៈ​ដ៏​សាមញ្ញ​ ប៉ុន្តែ​រឹង​មាំ​នោះ​ កសិ​ករ​ខ្មែរ​រូប​នេះ​មិន​ខ្លាច​នឿយ​ហត់​ ភ្ជួរ​រាស់​ ចិញ្ចឹម​សត្វ​ រួម​ទាំង​រត់​ម៉ូតូឌុប ដើម្បី​ចិញ្ចឹម​កូន​ ៣ នាក់​ ឱ្យ​បាន​ចូល​រៀន​នៅ​សា​កល​វិទ្យា​ល័យ​ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវ​ភាព​។

លោក​ស៊ើង​យ៉ាង​ កំ​ពុង​កាប់​ដូង​ខ្ចី​លក់​ឱ្យ​ភ្ញៀវ​ នៅ​ឯ​តូប​លក់​ចាប់​ហួយ​របស់​គ្រួ​សារ​។

ចំ​ណុច​ចាប់​ផ្ដើម​ដ៏​លំ​បាក​ចេញ​ពី​ចម្ការ​តូច​ និង​បំ​ណង​ប្រាថ្នា​ផ្លាស់​ប្ដូរ​ជីវិត

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ជន​បទ​ក្រី​ក្រ​ លោក​ស៊ើង​យ៉ាង​ (កើត​ឆ្នាំ​ ១៩៦១) បាន​ឆ្លង​កាត់​រាល់​ការ​លំ​បាក​ និង​នឿយ​ហត់​របស់​កសិ​ករ​តាំង​ពី​ក្មេង​។ ឆ្នាំ​ខែ​វ័យ​ក្មេង​ផ្សារ​ភ្ជាប់​នឹង​វាល​ស្រែ​ បាន​លត់​ដំ​ឱ្យ​គាត់​មាន​ឆន្ទៈ​ដ៏​រឹង​មាំ​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​គាត់​យល់​ច្បាស់​ពី​ដែន​កំ​ណត់​នៃ​ការ​ខ្វះ​ខាត​ការ​សិក្សា​ផង​ដែរ​។

នៅ​ឆ្នាំ​ ១៩៨២ លោក​ស៊ើង​យ៉ាង​ បាន​រៀប​ការ​។ ថ្ងៃ​ចេញ​រស់​នៅ​ដោយ​ឡែក​ ទ្រព្យ​សម្បត្តិ​របស់​ប្តី​ប្រ​ពន្ធ​ មាន​ត្រឹម​តែ​ដី​ចម្ការ​ ២,៥ កុង​ និង​ប្រាក់​ ២,៥ លាន​ដុង​ ដែល​ឪ​ពុក​ម្ដាយ​ទាំង​សង​ខាង​ចង​ដៃ​ធ្វើ​ជា​ដើម​ទុន​រក​ស៊ី​។  លោក​ស៊ើង​យ៉ាង​មាន​ក្តី​បា​រម្ភ​ពី​ជីវ​ភាព​សម្រាប់​គ្រួ​សារ​ថ្មី​  ហើយ​បាន​គិត​ក្នុង​ចិត្ត​ថា​ ខ្លួន​ត្រូវ​តែ​ពឹង​ផ្អែក​លើ​កម្លាំង​ផ្ទាល់​ខ្លួន​ មិន​ខ្លាច​នឿយ​ហត់​ ដើម្បី​គិត​គូរ​ដល់​អនាគត​។ លើ​ផ្ទៃ​ដី​ចម្ការ​ ២,៥ កុង​ គាត់​បាន​ខិត​ខំ​កែ​លម្អ​ដើម្បី​ដាំ​ក្រូច​ឃ្វិច​។ មិន​ឈប់​ត្រឹម​នេះ​ទេ​ គាត់​ថែម​ទាំង​ទៅ​ជួល​ដី​ស្រែ​បន្ថែម​ដើម្បី​ធ្វើ​ស្រូវ​ ដោយ​យក​កម្លាំង​កាយ​ប្តូរ​ជា​ប្រាក់​ចំ​ណេញ​។

នៅ​ក្នុង​ផ្ទះ​តូច​នា​ភូមិ​អង្គុលី​សម័យ​នោះ​ ភ្លើង​ចង្ក្រាន​បិត​ស្រា​ពុំ​ដែល​រលត់​ឡើយ​ ចំ​ណែក​ទ្រុង​ជ្រូក​និង​ទា​វិញ​ តែង​តែ​ឮ​សូរ​សំឡេង​សត្វ​ឥត​ដាច់​។ គូ​ប្ដី​ប្រ​ពន្ធ​ថ្មី​នេះ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ តាំង​ពី​ព្រលឹម​ស្រាង​ៗរហូត​ដល់​យប់​ជ្រៅ​ ដោយ​ប្រ​កប​គ្រប់​មុខ​របរ​ជា​កសិ​ករ​ ដើម្បី​សន្សំ​ប្រាក់​កាក់​ យក​ការ​ឧស្សា​ហ៍ព្យា​យាម​មក​បំ​ពេញ​បន្ថែម​ឱ្យ​ការ​ចាប់​ផ្តើម​ដំ​បូង​ដែល​ខ្វះ​ខាត​។

រត់​ម៉ូតូឌុបដើម្បី​ទំនុក​បម្រុង​ការ​សិក្សា​របស់​កូន​

បន្ទាប់​ពី​រៀប​ការ​បាន​ ៣ ឆ្នាំ​ កូន​ៗទាំង​ ៣ នាក់​របស់​លោក​បាន​ចាប់​កំ​ណើត​ជា​បន្ត​បន្ទាប់​។ ក្តី​ត្រេក​អរ​ដែល​មាន​សមា​ជិក​ថ្មី​ ក៏​ភ្ជាប់​មក​ជា​មួយ​នូវ​បន្ទុក​ជីវ​ភាព​កាន់​តែ​ធ្ងន់​នៅ​លើ​ស្មា​។ សម្លឹង​មើល​កូន​ៗធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ លោក​ស៊ើង​យ៉ាង​ បាន​កំ​ណត់​តាំង​ពី​ដំ​បូង​ថា​៖ មិន​អា​ចប​ណ្តោ​យឱ្យ​កូន​ៗដើរ​តាម​គន្លង​ចាស់​របស់​ខ្លួន​ឡើយ​ មិន​អាច​ឱ្យ​ពួក​គេ​រង​ទុក្ខ​ក្នុង​ភាព​ក្រី​ក្រ​ ពេញ​មួយ​ឆ្នាំ​ប្រឹង​ប្រែង​ធ្វើ​ការ​ហាល​ក្តៅ​នោះ​ទេ​។ សម្រាប់​គាត់​ មាន​ផ្លូវ​តែ​មួយ​គត់​ដើម្បី​បំ​បែក​រង្វង់​នៃ​ភាព​ក្រី​ក្រ​ គឺ​ការ​សិក្សា​។

កូន​ៗកាន់​តែ​រៀន​ថ្នាក់​ខ្ពស់​ ការ​ចំ​ណាយ​កាន់​តែ​ច្រើន​។ សៀវ​ភៅ​ សម្លៀកបំ​ពាក់​ ថ្លៃ​សិក្សា​ បាន​ក្លាយ​ជា​សម្ពាធ​ដ៏​ធំ​សង្កត់​លើ​ស្មា​របស់​ប្តី​ប្រ​ពន្ធ​។ ដើម្បី​មាន​ប្រាក់​គ្រប់​គ្រាន់​គិត​គូរ​ឱ្យ​កូន​ៗ ប្តី​ប្រ​ពន្ធ​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ច្រើន​ជាង​ធម្ម​តា​ ពី​ប្រាំ​ទៅ​ដប់​ដង​។

នឹក​ដល់​ដំ​ណាក់​កាល​ដ៏​លំ​បាក​បំ​ផុត​ នៅ​ពេល​ដែល​កូន​ស្រី​ទាំង​ពីរ​ចូល​រៀន​សា​កល​វិទ្យា​ល័យ​ក្នុង​ពេល​តែ​មួយ​ កែវ​ភ្នែក​របស់​លោក​ ស៊ើង​យ៉ាង​ នៅ​តែ​រំភើប​។ គាត់​បាន​ឱ្យ​ដឹង​៖ "នឹក​ឃើញ​ដល់​ទិដ្ឋភាព​ខ្លួន​ឯង​កាល​ពី​មុន​រៀន​សូ​ត្រ​បាន​តិច​តួច​ ធ្វើ​ស្រែ​ចម្ការ​នឿយ​ហត់​លំ​បាក​ត្រ​ដា​បត្រ​ដួស​ទើប​សន្សំ​បាន​ប្រាក់​សល់​ខ្លះ​ ដូច្នេះ​ខ្ញុំ​តែង​តែ​ប្តេជ្ញា​ចិត្ត​ថា​ ត្រូវ​តម្រង់​ទិស​ឱ្យ​កូន​ៗខិត​ខំ​រៀន​សូ​ត្រ​ដើម្បី​មាន​មុខ​របរ​ចិញ្ចឹម​ខ្លួន​។ ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​តែ​បញ្ចេញ​អស់​កម្លាំង​កាយ​និង​ស្មារតី​ ដើម្បី​រក​ប្រាក់​គិត​គូរ​ឱ្យ​កូន​ៗរៀន​សូ​ត្រ​។ ខ្ញុំ​នៅ​ចាំ​មិន​ភ្លេច​ឡើយ​ ពេល​ដែល​កូន​ស្រី​ទាំង​ពីរ​ចូល​រៀន​សា​កល​វិទ្យា​ល័យ​ព្រម​គ្នា​ មាន​ពេល​ខ្លះ​រក​ប្រាក់​មិន​ទាន់​ ខ្ញុំ​ឆ្លៀត​រត់​ម៉ូតូឌុបបន្ថែម​ដើម្បី​មាន​ប្រាក់​ចេញ​ចូល​សម្រាប់​បង់​ថ្លៃ​សិក្សា​ឱ្យ​កូន​"។

រាល់​ជើង​រត់​ម៉ូតូឌុបក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​ហែង​ ឬ​យប់​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​វិញ​ឡុង​ បាន​បង្ហាញ​ការ​លះ​បង់​ដោយ​ស្ងៀម​ស្ងាត់​ វេច​ខ្ចប់​នូវ​សេច​ក្តី​ស្រ​ឡាញ់​ដ៏​ធំ​ធេង​ និង​ក្តី​សង្ឃឹម​អំ​ពី​ថ្ងៃ​ស្អែក​ដ៏​ភ្លឺ​ស្វាង​សម្រាប់​កូន​ៗ។

"ផ្លែ​ផ្កា​" តប​ស្នង​សង​គុណ​អ្នក​មាន​គុណ​

ឃើញ​ពី​ការ​លំ​បាក​ ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​ថ្ងាស​ និង​បាត​ដៃ​គគ្រើម​របស់​ឪ​ពុក​ម្តាយ​ បង​ប្អូន​ទាំង​បី​នាក់​តែង​តែ​រំលឹក​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ មិន​ត្រូវ​ចុះ​ចាញ់​ឡើយ​។ ការ​លះ​បង់​របស់​លោក​យ៉ាង​និង​ភរិយា​ បាន​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​ធំ​ធេង​ ដើម្បី​ឱ្យ​កូន​ៗឈាន​ឡើង​។

អ្នក​គ្រូ​ ស៊ើង​ធី​ប៊ិច – ជា​កូន​ស្រី​ច្បង​របស់​លោក​ស៊ើង​យ៉ាង​ បច្ចុប្បន្ន​បង្រៀន​នៅ​សា​លាម​ត្តេយ្យ​ហ្វា​សែង​ បាន​រំលឹក​ដោយ​ក្តី​រំ​ជួល​ចិត្ត​៖ “ពេល​ឃើញ​ឪ​ពុក​ម្ដាយ​ធ្វើ​ស្រែ​ ចិញ្ចឹម​ទា​ និង​ជ្រូក​យ៉ាង​លំ​បាក​ រក​លុយ​ចិញ្ចឹម​យើង​ខ្ញុំ​រៀន​ ដើម្បី​តប​ស្នង​សង​គុណ​ចំ​ពោះ​ក្តី​ស្រ​ឡាញ់​នោះ​ យើង​ខ្ញុំ​ទាំង​បី​នាក់​តែង​តែ​ប្រាប់​គ្នា​ថា​ ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ដើម្បី​មិន​ឱ្យ​ខក​ចិត្ត​ចំ​ពោះ​ឪ​ពុក​ម្ដាយ​។ រហូត​ដល់​ឆ្នាំ​ ២០០៦ ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុ​កោស​ល្យម​ត្តេយ្យ​នៅ​ខេត្ត​វិញ​ឡុង​ ហើយ​ប្អូន​ស្រី​ ស៊ើង​ធី​ង៉ឹង ក៏​បាន​បញ្ចប់​ការ​សិក្សា​បន្ទាប់​ពី​ខ្ញុំ​ ២ ឆ្នាំ​។ បង​ប្អូន​ស្រី​ទាំង​ពីរ​សុទ្ធ​តែ​មាន​សំ​ណាង​បាន​ចូល​បង្រៀន​នៅ​សា​លាម​ត្តេយ្យ​ហ្វា​សែង​”។

លោក​ស៊ើង​យ៉ាង​ មាន​ទឹក​មុខ​ស្រស់​ស្រាយ​ និង​មាន​មោទ​នភាព​ ពេល​ចុះ​ទៅ​ហាង​លក់​សម្ភារៈ​កសិ​កម្ម​ដ៏​ធំ​ទូ​លាយ​របស់​កូន​ប្រុស​ពៅ​គឺ​បង​ស៊ើង​វ៉ាំង​ទ្រឿង​ បន្ទាប់​ពី​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក​។

មោទ​នភាព​របស់​គ្រួ​សារ​ មិន​ឈប់​ត្រឹម​ហ្នឹង​ទេ​។ កូន​ប្រុស​ពៅ​ គឺ​បង​ស៊ើង​វ៉ាំង​ទ្រឿង​ ក៏​បាន​នាំ​យក​ក្តី​សង្ឃឹម​របស់​ឪ​ពុក​ម្តាយ​ ឈាន​ជើង​ចូល​សា​កល​វិទ្យា​ល័យ​កឹង​ធើ​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ជំ​នាញ​ការ​ពារ​រុក្ខ​ជាតិ​ បង​ទ្រឿង​ បាន​យក​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​ដែល​រៀន​ពី​សា​លា​ មក​បម្រើ​ស្រុក​កំ​ណើត​វិញ​។ បច្ចុប្បន្ន​ បង​ជា​ម្ចាស់​ហាង​លក់​សម្ភារៈ​កសិ​កម្ម​ដ៏​ធំ​មួយ​នៅ​ភូមិ​ភាគ​ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​និង​អភិវឌ្ឍ​ន៍។

ពេល​នេះ​ នៅ​ពេល​ដែល​សក់​ប្រែ​ជា​ស្កូវ​ ជំ​ហាន​ជើង​លែ​ងរ​ហ័សរ​ហួនដូច​កាល​ពី​រត់​ម៉ូតូ​ឌុប​ខ្វាត់​ខ្វែង​គ្រប់​ទិស​ទី​ លោក​ស៊ើង​យ៉ាង​ អាច​ញញឹម​ប្រ​កប​ដោយ​ភាព​ពេញ​ចិត្ត​។ ទស្សនៈ​ "ការ​ផ្តល់​ចំ​ណេះ​ដឹង​ដល់​កូន​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំ​ផុត​" របស់​លោក​ បាន​បញ្ជាក់​យ៉ាង​ពេញ​លេញ​ តាម​រយៈ​ជីវ​ភាព​ផ្ទាល់​របស់​កូន​ៗទាំង​បី​។  រឿង​រ៉ាវ​របស់​គ្រួ​សា​រលោក​ ស៊ើង​យ៉ាង​ ពេល​នេះ​បាន​ក្លាយ​ជា​និមិត្ត​រូប​ដ៏​ស្រស់​ស្អាត​នៃ​ស្មារតី​ឧស្សា​ហ៍រៀន​សូ​ត្រ​ ជា​ប្រ​ភព​នៃ​ការ​ជំ​រុញ​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ សម្រាប់​សហ​គម​ន៍ភូមិ​ស្រុក​នៅ​សង្កាត់​ដុង​ថា​ញ់ ដើម្បី​ឈាន​ឡើង​ផ្លាស់​ប្តូរ​វាស​នា​តាម​រយៈ​ផ្លូវ​សិក្សា​៕

ថា​ច់ធី​

ចែករំលែកអត្ថបទ