ខេត្តកាម៉ាវកំពុងរងផលប៉ះពាល់កាន់តែច្បាស់អំពីគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុនិងការថយចុះប្រភពទឹកក្រោមដី។ បច្ចុប្បន្ន ខេត្តកំពុងផ្តោតការអនុវត្តព្រមៗគ្នានូវដំណោះស្រាយនានា ផ្តល់អាទិភាពដល់ភូមិឋានដែលជួបការលំបាកអំពីប្រភពទឹក ជាជំហានៗធានាឱ្យប្រជាជនជនបទទទួលបានប្រភពទឹកស្អាតស្ថិរភាព សុវត្ថិភាព។
*ផ្តល់អាទិភាពដល់កន្លែងដែលជួបការលំបាកអំពីប្រភពទឹកស្អាត
តាមប្រសាសន៍លោកតូហ្វាយភឿង នាយកមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ ដើម្បីធានាប្រភពទឹកស្អាតសម្រាប់ជីវភាពនៅតំបន់ជនបទ គណៈកម្មាធិការប្រជាជនខេត្តបានឯកភាពកែសម្រួលគោលនយោបាយវិនិយោគចំពោះគម្រោងកសាងបង្កើនកម្រិត ពង្រីកបណ្តាញបំពង់ទឹកចម្ងាយ១១គីឡូម៉ែត្រនៅឃុំបៀងបាច់; វិនិយោគសំណង់វិនិច្ឆ័យទឹកនិងពង្រីកបណ្តាញបំពង់ទឹកចម្ងាយ១៧គីឡូម៉ែត្រនៅឃុំខាញ់ឡឹមនិងឃុំខាញ់អាង ព្រមទាំងគម្រោងផ្គត់ផ្គង់ទឹកប្រើប្រាស់ជាបន្ទាន់សម្រាប់តំបន់ជនបទខេត្តកាម៉ាវ ដំណាក់កាល ២០២៦-២០៣០។
.jpg)
ក្តីរីករាយរបស់ប្រជាជននៅឃុំបៀងបាច់ពេលមានទឹកស្អាតសម្រាប់ប្រើប្រាស់។
បច្ចុប្បន្ន មន្ទីរកំពុងដាស់តឿនដល់អង្គភាពនានាធ្វើឱ្យសុក្រឹតសំណុំឯកសារ ផ្តល់អាទិភាពអនុវត្តសំណង់បណ្តាញបំពង់ទឹកនៅឃុំបៀងបាច់ ខិតខំតភ្ជាប់ ផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនប្រជាជនមុនរដូវប្រាំងឆ្នាំ២០២៧។ នេះជាភូមិឋានមួយក្នុងចំណោមភូមិឋានជួបការលំបាកខ្លាំង ដោយសារគ្មានប្រភពទឹកក្រោមដីដើម្បីទាញយក។ នៅចំពោះមុខ ដើម្បីធានាប្រភពទឹកសម្រាប់ប្រជាជនចំនួន២៤គ្រួសារ ខេត្តសហការជាមួយគណៈកម្មាធិការប្រជាជនឃុំបៀងបាច់ឧបត្ថម្ភបាសាំងស្តុកទឹកចំនួន៣០០ ទំហំ១ម៉ែត្រគូប និងពង្រីកបណ្តាញបំពង់ផ្គត់ផ្គង់ទឹកនៅតំបន់ប្រឡាយលេខ១៨ ប្រឡាយលេខ១៩និងប្រឡាយទឺថាញ។ ទន្ទឹមនឹងនោះ សហការជាមួយក្រុមហ៊ុនអគ្គិសនីកាម៉ាវបង្កើនកម្រិតប្រភពអគ្គិសនីបម្រើសំណង់ផ្គត់ផ្គង់ទឹកពី១ហ្វាទៅ៣ហ្វា រួមចំណែកធានាប្រព័ន្ធដំណើរការមានស្ថិរភាព គ្រប់កម្លាំង ជាពិសេសក្នុងរដូវប្រាំងនិងពេលដែលមានតម្រូវការប្រើប្រាស់ទឹកកើនឡើងខ្ពស់។ បងស្រី ត្រឹងធីង៉ុកប៊ិច នៅភូមិថាញទុង ឃុំបៀងបាច់ ចែករំលែក៖ "ជាច្រើនឆ្នាំមកហើយ រាល់រដូវប្រាំង គ្រួសារខ្ញុំតែងរត់រកទិញទឹកប្រើប្រាស់បម្រើជីវភាពក្នុងតម្លៃខ្ពស់។ ឃើញខេត្តជិតនឹងពង្រីកបំពង់នាំទឹកស្អាតមកដល់កន្លែងនិងឧបត្ថម្ភបាសាំង មាមីងនៅទីនេះសប្បាយចិត្តខ្លាំងណាស់! មានទឹកស្អាតស្ថិរភាព ជីវភាពនិងសកម្មភាពគ្រួសារខ្ញុំបានល្អជាង"។
*ឆ្ពោះដល់ដំណោះស្រាយផ្គត់ផ្គង់ទឹកចីរភាព
មិនត្រឹមតែផ្តោតលើការដោះស្រាយការលំបាកនៅឃុំបៀងបាច់ប៉ុណ្ណោះទេ វិស័យកសិកម្មនិងបរិស្ថានបានសហការជាមួយភូមិភាគនានាពិនិត្យឡើងវិញទូទៅស្ថានភាពផ្គត់ផ្គង់ទឹកនៅលើភូមិឋានខេត្ត ជាពិសេសនៅបណ្តុំ តំបន់ប្រជាជនរស់នៅកុះករ ដែលមិនអាចទាញយកប្រភពទឹកក្រោមដីបាន។ តាមរយៈការពិនិត្យឡើងវិញ ឃុំង្វៀងភិចមានប្រមាណ៣៦៩គ្រួសារជួបការលំបាកអំពីប្រភពទឹកប្រើប្រាស់ដោយសារប្រភពទឹកក្រោមដីជ្រាបជាតិប្រៃ។ តាមនោះ ខេត្តបានចង្អុលការដល់មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានសហការភូមិភាគពង្រីកបណ្តាញបំពង់ទឹកចម្ងាយ៧គីឡូម៉ែត្រ ឆ្លើយតបតម្រូវការប្រជុំជីវភាពសម្រាប់គ្រួសារជាង១០០គ្រួ។ ចំពោះគ្រួសារក្រៅពីនេះ ដោយសារប្រជាជនរស់នៅរាយប៉ាយ ផ្នែកសមត្ថកិច្ចនឹងបន្តសហការជាមួយគណៈកម្មាធិការប្រជាជនឃុំពង្រីកបណ្តាញបំពង់ទឹក កសាងអាងស្តុកទឹកទំហំ៤៨ម៉ែត្រគូបនិងឧបត្ថម្ភបាសាំងស្តុកទឹក។
.jpg)
កាម៉ាវអនុវត្តនូវដំណោះស្រាយជាច្រើនធានាប្រភពទឹកបម្រើជីវភាព ផលិតរបស់ប្រជាជននៅតំបន់ជនបទ។
លោកតូហ្វាយភឿងឱ្យដឹង៖ "រួមជាមួយសំណង់ដែលបានកសាងសម្រេចនិងកំពុងអនុវត្ត ខេត្តបន្តស្នើសុំកញ្ចប់ថវិកាវិនិយោគកសាងរោងចក្រផ្គត់ផ្គង់ទឹកប្រមូលផ្តុំតាមផែនការ។ ដំណាក់កាល២០២៦-២០៣០ ថវិកាវិនិយោគគ្រោងទុកប្រមាណ៨៥០ពាន់លានដុង សំដៅឆ្លើយតបតម្រូវការទឹកប្រើប្រាស់ចាំបាច់ ធានាចីរភាពនិងម្ចាស់ការឆ្លើយតបនឹងគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុ។ ចំពោះរយៈពេលវែង មន្ទីរនឹងបញ្ចូលផែនការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅក្នុងគម្រោង "ទាញយកផលប្រកបដោយប្រសិទ្ធភាពទឹកផ្ទៃមុខលើ រៀបគម្រោងប្លង់និងកសាងប្រព័ន្ធស្រះស្តុកទឹកសាប ភ្ជាប់ជាមួយការកសាងរោងចក្រវិនិច្ឆ័យទឹកស្អាត; ជាជំហានៗបន្ថយនិងឈានដល់ការឈប់ទាញយកទឹកក្រោមដីបម្រើជីវភាពនៅលើភូមិឋានខេត្តកាម៉ាវ"។
ការបង្វែរជាបណ្តើរៗពីការទាញយកទឹកក្រោមដីទៅទាញយកប្រកបដោយប្រសិទ្ធភាពប្រភពទឹកផ្ទៃមុខលើ កសាងស្រះស្តុកនិងរោងចក្រវិនិច្ឆ័យទឹកប្រមូលផ្តុំបានកំណត់ជាទិសដៅមូលដ្ឋាន សំដៅបង្កប្រភពផ្គត់ផ្គង់ទឹកមានស្ថិរភាព សុវត្ថិភាពនិងធានាសន្តិសុខប្រភពទឹកសម្រាប់ប្រជាជនជនបទ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាជននិងម្ចាស់ការបន្សុំខ្លួនទៅនឹងផលប៉ះពាល់កាន់តែច្បាស់នៃការប្រែប្រួលអាកាសធាតុ៕
យ្វីអាញ - សុផន