25/10/2021 - 08:57

ក្រសួង​សុខា​ភិបាល​ ណែនាំ​ប្រើ​រូប​មន្ត​ឱសថ​បុរាណ ជំនួយ​ការ​ព្យា​បាល​ដល់​អ្នក​ជំងឺ​ COVID-១៩

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ កៀង​សុខា​ នាយក​មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ គិត​មក​ដល់​ថ្ងៃ​ទី ១១ ខែតុលា​ ឆ្នាំ​ ២០២១នេះ​ ក្រសួង​សុខា​ភិបាល​បាន​ចែក​ចាយ​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់​ខេត្ត​ត្រា​វិញ​ ៧០៣.៨៤០ ដូស រួម​មាន៖ AstraZeneca, Pfizer, Vero Cell ។​ល។​ ខេត្ត​ត្រា​វិញ​ បាន​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រ​ជា​ជន​បាន​ ១៥៣.៤៣៩ នាក់​ អត្រា​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​មួយ​ដូស សម្រេច​ ២០,៨% បើ​ប្រៀប​នឹង​ចំ​នួន​មនុស្ស​អា​យុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​។​

ប្រ​ជា​ជន​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩។​

ខេត្ត​ត្រា​វិញ​ ខិត​ខំ​សម្រេច​​យ៉ាង​តិច​បំ​ផុត​ ៥០% នៃ​ចំ​នួន​មនុស្ស​អា​យុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​ បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ក្នុង​ឆ្នាំ​ ២០២១ ហើយ​សម្រេច​៩៥% ក្នុង​ត្រី​មាស​ទី ១ ឆ្នាំ​ ២០២២ ប្រ​ហាក់​ប្រ​ហែល​នឹង​ ៧០% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត​ ដើម្បី​បង្កើន​ភាព​សាំ​ុក្នុង​សហគមន៍​តាម​ការ​ផ្ដល់​អនុ​សាសន៍​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​។​ ដើម្បី​សម្រេច​បាន​ភាគ​កម្រិត​នេះ​ មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ បាន​ចង្អុល​ការ​ដល់​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ គប្បី​សហការ​ជា​មួយ​ នឹង​ការិ​យាល័យ​សុខា​ភិបាល​មូល​ដ្ឋាន​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ក្រុង​ និង​ទីប្រ​ជុំ​ជន​ ត្រៀម​រៀប​ចំ​ឱ្យ​បាន​គ្រប់​សព្វ​បញ្ជី​ឱសថ​សារ​វន្ត​បង្ការ​ ទប់ស្កាត់​ការ​ប្រតិ​កម្ម​ថ្នាំ​តាម​សេច​ក្ដី​កំណត់​។​ លោក​ កៀង​សុខា​ ឱ្យ​ដឹង​៖ “ក្នុង​រយៈ​ពេល​ជំងឺ​ផ្ទុះ​រាល​ដាល​ ផ្នែក​សុខា​ភិបាល​បាន​អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​COVID-១៩ រក្សា​បាន​អត្រា​នៃ​ការ​ស្លាប់​កម្រិត​ទាប​”។​

លោក​លីថាញត្រា​ ប្រ​ធាន​ភូមិ​ផ្នោរ​ដូង​ ឃុំ​ដាយ​អាង​ ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ “ក្នុង​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៨០%។​ កាល​ពី​ខែសីហា​កន្លង​ហើយ​ ក្នុង​ភូមិ​មាន​អ្នក​ជំងឺ​ F0 ៥នាក់​ និង​ F1 ១៧ នាក់​ ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក និង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន​ស្រុក​ទីវ​កឹង​។​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្នះ​ខ្នែង​របស់​កង​ជួរ​គ្រូ​ពេទ្យ​ ករណី​ F0 របស់​ភូមិ​ត្រូវ​បាន​ព្យា​បាល​ជា​សះស្បើយ។​ ការ​យក​សំ​ណាក​វិភាគ​ ស្វែង​រក​ដាន​នៅ​ក្នុង​ភូមិ​ ក៏​បាន​អនុវត្ត​យ៉ាង​បន្ទាន់​ ម៉ឺង​ម៉ាត់ ទើប​ជំងឺ​មិន​ឆ្លង​រាល​ដាល​លើ​ភូមិ​សាស្រ្ត​”។​ លោក​ពូគឹម​ចន្ទ​សទ្ធា​ នៅ​ភូមិ​ផ្នោ​រដូង​ ឱ្យ​ដឹង​៖ “កូន​ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ស្បែក​ជើង​ម៉ីផុង​ឆ្លង​ជំងឺ​ COVID-១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បណ្ដោះ​អា​សន្ន​ស្រុក​ទីវកឹង​អស់​ ១៥ ថ្ងៃ​។​ កូន​ខ្ញុំ​បាន​ប្រាប់​ថា នៅ​ពេល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បណ្ដោះ​អា​សន្ន​ ក៏​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​។​ ពិសេស​ គឺ​គ្រូ​ពេទ្យ​បាន​ខ្នះ​ខ្នែង​ថែទាំ​អស់​ពីចិត្ត​ ណែនាំ​ពីការ​ផឹកថ្នាំ​ ការ​ធ្វើ​លំ​ហាត់​ប្រាណ​ជាដើម​។​ ឥឡូវ​នេះ​ កូន​ខ្ញុំ​បាន​ជា​សះស្បើយ រង់​ចាំ​ក្រុម​ហ៊ុន​គេបើក​ដំណើរ​ការ​ឡើង​វិញ​ នឹង​ចូល​ធ្វើ​ការ​។​ គ្រួ​សារ​ខ្ញុំ​អរ​គុណ​ដល់​រដ្ឋ​ និង​កង​ជួរ​គ្រូ​ពេទ្យ​ខ្លាំង​ណាស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​និង​ព្យា​បាល​កូន​ខ្ញុំ​ជា​សះ​ស្បើយ”៕​

                     សឺន​ម៉ាល័យ​- ពេជ្រ​សឿន​

Chia sẻ bài viết