06/06/2017 - 14:41

វត្តដំបងពាក់

វត្តសុវណ្ណទេព្វីឯកវិមលារាម (ដំបងពាក់) នៅឃុំដុងចូវ ស្រុកយ្វៀង​ហាយ (ខេត្តត្រាវិញ) មានព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន២៥អង្គនិងរូប បានពលីជីវិតក្នុងសម័យសង្គ្រាមទាំងពីរលើក ប្រឆាំងអា​ណា​និគម​បា​រាំង​និង​ចក្រ​ពត្តិ​អា​មេ​រិក។ ឆ្នាំ២០០៥ វត្ត​ដំ​បង​ពាក់​មាន​កិត្តិ​យស​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត។

វត្តដំបងពាក់ជាកន្លែងលាក់បំពួនកម្មាភិបាលបដិវត្តន៍កាល​សម័យមុន។

វត្តដំបងពាក់ កសាងកាលពីឆ្នាំ១៨០៣ មានស្ថាបត្យកម្មដ៏ប្រណីតប្រ កបដោយក្បូរក្បាច់រចនាដិតដាមដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ វត្ត មានផ្ទៃដីជាង២,៥ហិកតា ហើយមានដើមឈើធំៗរាប់សិបដើមចោល ម្លប់ត្រឈឹងត្រឈៃ។ ក្នុងប៉ុន្មានឆ្នាំតស៊ូសង្គ្រាមប្រឆាំងសត្រូវឈ្លានពាន វត្តបានចិញ្ចឹមលាក់បំពួនថ្នាក់ដឹកនាំបដិវត្តន៍នៅភូមិភាគ ដូចជា លោកមហាសើុងថុង សើុងភឿករត្ន ត្រឹងឡាយ ថាច់ង៉ុកបៀង។ល។​មក​ទស្សនាវត្ត ភ្ញៀវទេសចរនឹងបានស្តាប់ការរៀបរាប់ពីប្រវត្តិអតីតព្រះ​ចៅ​អធិការវត្តដំបងពាក់ គឹមញៀវកែម យ៉ាងជក់ចិត្តអំពីការតទល់នឹងខ្មាំង ហើយបានលាក់បំពួនកម្មាភិបាលបដិវត្តន៍មួយចំនួន។ល។ អតីតព្រះ​ចៅ​​អធិការគឹមញៀវកែម បានរដ្ឋប្រទានគ្រឿងឥស្សរិយយសតស៊ូលេខ ២ និងមេដាយពីព្រោះបុព្វហេតុអភិវឌ្ឍជនជាតិ។

តាមប្រសាសន៍លោកថាច់ស្រស់ នៅឃុំដូងចូវ ឲ្យដឹង វត្តដំបងពាក់ ជា កន្លែងប្រជុំជីវភាព អភិរក្សវប្បធម៌ប្រពៃណីជនជាតិខ្មែរ ម៉្លោះហើយបាន រដ្ឋអំណាចវិនិយោគទុនកសាងផ្លូវដានចូលទៅវត្តបានសមរម្យ មាមីង ពុទ្ធបរិស័ទចំណុះជើងវត្តមានការត្រេកអរខ្លាំងណាស់។ វត្តដំបងពាក់ គឺជាក្តីមោទនៈរបស់មាមីងពុទ្ធបរិស័ទនៅទីនេះនិយាយដោយឡែក និង សហគមន៍ជនជាតិខ្មែរនិយាយរួម ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញអា រម្មណ៍ភ្ញៀវទេសចរមកកាន់ត្រាវិញម្តងៗ។ ប៉ុន្មានឆ្នាំកន្លង វត្តដំបងពាក់ បានជួសជុលឡើងវិញយ៉ាងសមរម្យ។ ចំណាប់អារម្មណ៍បំផុតគឺផ្លូវចូល ទៅវត្តទាំងសងខាង មានស្រះឈូកបៃតងស្រស់ និងផ្ការីកក្រអូបឈ្ងុយ ឈ្ងប់ធ្វើឲ្យភ្ញៀវទេសចរជិតឆ្ងាយមិនអាចបំភ្លេចបាន។

វត្តនៅទាំងជាកន្លែងរួមចំណែកអភិរក្ស និងពង្រីកវប្បធម៌ សិល្បៈប្រពៃ ណីរបស់ជនជាតិខ្មែរ ដូចជាបើកថ្នាក់បង្រៀនអក្សរខ្មែរជូនព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរក្នុងភូមិស្រុក បង្កើតនិងបណ្តុះបណ្តាលក្រុម ភ្លេងពិណពាទ្យសម្រាប់បម្រើក្នុងពិធីបុណ្យ។ល។ ហើយតែងសហការ ជាមួយនឹងរដ្ឋអំណាចភូមិភាគ ក្នុងការផ្សព្វផ្សាយគោលនយោបាយ របស់បក្ស និងច្បាប់របស់រដ្ឋដល់មាមីងពុទ្ធបរិស័ទ។ ព្រះតេជព្រះគុណ តាង៉ុកកោ ព្រះចៅអធិការវត្តដំបងពាក់ មានព្រះថេរដីកា៖ "ក្នុងសម័យ សង្គ្រាមវត្តដំបងពាក់បានរួមជាមួយបក្ស និងរដ្ឋប្រឆំាងតទល់នឹងខ្មាំង ឈ្លានពាន ក្នុងនោះ មានការរួមចំណែកយ៉ាងសកម្មរបស់អតីតព្រះចៅ អធិការវត្តផងដែរ។ ស្នងបន្តនូវគំរូស្នេហាជាតិនោះ អាត្មាតែងខិតខំធ្វើ យ៉ាងណាដើម្បីគិតគូរផលប្រយោជន៍ដល់សង្គម តួយ៉ាងដូចជាការបើក ថ្នាក់បង្រៀន អក្សរខ្មែរក្នុងវត្ត ពីព្រោះមានតែការរៀនសូត្រទេ  ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជនជាតិ និងសង្គមមានការអភិវឌ្ឍន៍"៕

សើុងម៉ាល័យ-សុផល

Chia sẻ bài viết