ជាច្រើនឆ្នាំមកនេះ ក្រុងកឹងធើ តែងយកចិត្តទុកដាក់ដល់ការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ភូមិរបរក្លឹបវប្បធម៌ សិល្បៈនៅតាមវត្តអារាមនិងភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករត្រូវបានបង្កើតឡើង ហើយក្លាយជាចំណុចលេចធ្លោក្នុងការអភិរក្សវប្បធម៌...។

សិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ប្រគំឧបករណ៍ភ្លេងពិណពាទ្យ។
តាមប្រសាសន៍លោក លឺវថាញ់ហុង ប្រធានក្រុមសិល្បៈខ្មែរក្រុងកឹងធើ ក្នុងប៉ុន្មានឆ្នាំមកនេះ មានសិល្បករ សិប្បកររបស់ក្រុម តែងចុះទៅតាមវត្តអារាមខ្មែរ និងក្លឹបវប្បធម៌ សិល្បៈឃុំ សង្កាត់ ដើម្បីបង្រៀនភ្លេងពិណពាទ្យ របាំ ឆៃយុាំ បង្រៀនរាំវង់និងរបាំប្រពៃណីដល់សមាជិកក្នុងក្លឹប។ អាស្រ័យហេតុនោះ មានក្លឹបជាច្រើនបានបង្កើតឡើង ហើយរក្សាសកម្មភាពជារៀងមក រួមចំណែកដ៏ធំធេងក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនជាតិ។
ឃុំធ្វឹងហ្វា គឺជាចំណុចលេចធ្លោក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ក្នុងនោះ មានក្លឹបវប្បធម៌ សិល្បៈនិងភូមិរបរដាល់អំបុក។ នៅពេលមានពិធីបុណ្យប្រពៃណីរបស់ជនជាតិ ឬសមោសរសិល្បៈម្តងៗ ក្លឹបទាំងនេះ តែងចូលរួមសម្តែង។ បងស្រីសើុងធីយ៉េវ អនុប្រធានក្លឹបវប្បធម៌ សិល្បៈវត្តព្រះបួនព្រះភក្ត្រ ឱ្យដឹង៖ “ខ្ញុំមានក្តីរីករាយណាស់ពេលបានថ្នាក់ដឹក នាំក្រុងយកចិត្តទុកដាក់វិនិយោគសម្លៀកបំពាក់ ឧបករណ៍សម្ភារៈផ្សេងៗដល់ក្លឹប។ អាស្រ័យហេតុនោះ សមាជិកក្នុងក្លឹបបានរក្សានិងសម្តែងបម្រើសកម្មភាពវប្បធម៌ សិល្បៈ ព្រឹត្តិការណ៍របស់ភូមិភាគ និងបុណ្យប្រពៃណីរបស់ជនរួមជាតិនៅតាមវត្តអារាមនិងភូមិស្រុកបានល្អប្រសើរ។ ក្រៅពីនោះ ក្លឹបសិល្បៈនៅទាំងចូលរួមសមោសរប្រឡងសិល្បៈដែលក្រុងរៀបចំឡើងដោយទទួលបានរង្វាន់ខ្ពស់ជាច្រើនលើវិស័យផ្សេងៗ ដូច៖

ក្លឹបវប្បធម៌ សិល្បៈធ្វឹងហ្វា រាំបម្រើក្នុងកម្មវិធីបុណ្យទានរបស់ភូមិភាគ។
របាំ ឈុតល្ខោនយូរកេរ សម្តែងបង្ហាញសម្លៀកបំពាក់ជនជាតិនិងសិល្បៈច្រៀងរាំប្រពៃណីជាដើម”។ឆ្នាំ ២០២៤ ចំពោះមុខស្ថានភាពសាបរលាបបន្តិចម្ដងៗនៃប្រភេទវប្បធម៌ប្រពៃណី ផ្នែកពាក់ព័ន្ធបានអនុវត្តគម្រោង “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់បណ្តាជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍”។ ឆ្លងតាមរយៈនោះ គ្រប់ផ្នែកដែលពាក់ព័ន្ធបានឧបត្ថម្ភសម្លៀកបំពាក់ឧបករណ៍ភ្លេង ឧបករណ៍សំឡេង ភ្លើងពណ៌និងបង្រៀនរបាំ។ល។ ដល់ក្លឹបវប្បធម៌ សិល្បៈ និងសាលាជនជាតិអន្តេវាសិក។ លោកគ្រូលៀងហៀងសឺ នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ឱ្យដឹង៖ “សាលាបានឧបត្ថម្ភភ្លេងពិណពាទ្យ សម្លៀកបំពាក់ជនជាតិ ហេតុនោះបានបង្កើតក្លឹបសិល្បៈ និងជួលសិល្បករមកបង្រៀនរាំនិងប្រគំភ្លេងដល់សិស្ស។ អាស្រ័យហេតុនេះ ក្នុងឱកាសបុណ្យអកអំបុក សែនដូនតា បុណ្យចូលឆ្នាំថ្មីនិងបុណ្យទានផ្សេងៗដែលសាលារៀបចំឡើង គឺប្អូនៗសម្តែងបម្រើដោយផ្ទាល់។ ទន្ទឹមនឹងនោះ រៀងរាល់សប្តាហ៍ ប្អូនៗតែងសម្តែងសិល្បៈប្រជាប្រិយរាំវង់ក្នុងម៉ោងហាត់ប្រាណ ដើម្បីជួយឱ្យប្អូនៗកាន់តែមានចិត្តស្រឡាញ់ចង្វាក់រាំ រួមគ្នាអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ”។
ការអភិវឌ្ឍនិងអភិរក្សចង្វាក់រាំប្រពៃណីរបស់ជនរួមជាតិខ្មែរ បាននាំមកនូវអត្ថន័យដ៏សំខាន់ រួមចំណែកដ៏ធំធេងក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ផ្តើមពីការបង្កើត និងសកម្មភាពរបស់ក្លឹបវប្បធម៌ សិល្បៈ នៅតាមវត្តអារាមនិងភូមិស្រុក កាន់តែបញ្ជាក់យ៉ាងច្បាស់ថា កូនចៅជំនាន់ក្រោយតែងស្រឡាញ់ចូលចិត្ត រួមគ្នាអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិ៕
យីអាញ-វិមាន