14/07/2025 - 10:00

បំផុស​ទឹក​ចិត្ត​ស្រ​ឡាញ់​សិល្បៈ​វប្ប​ធម៌​ប្រ​ពៃ​ណី 

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក នា​យក​មន្ទីរ​សាសនា​និង​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង(ចាស់) ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរ​ផង់​របស់​ជន​រួម​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍ ត្រូវ​បាន​ខេត្ត​គៀងយ៉ា​ង​(ចាស់)​ អនុវត្ត​ល្អ។

 ទិវា​បុណ្យ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង (ចាស់) ជា​រៀង​រាល់​ឆ្នាំ តែង​ទាក់​ទាញ​ប្រ​ជា​ជន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​គម្រោង “អភិ​រក្ស និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរ​ផង់​របស់​ជន​រួម​ជាតិ​ភាគ​តិច អា​ស្រ័យ​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ធ្វើ​ជា​ម្ចាស់​គម្រោង។ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច តែង​បាន​គ្រប់​គណៈ ផ្នែក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណ​សម្បត្តិ​អភិ​រក្ស​និង​ពង្រីក ពិ​សេស​គឺ មូល​ដ្ឋាន​សាសនា​និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​យក​ចិត្ត​ទុក​ដាក់​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្លួន ថែ​រក្សា​និង​ស្តារ​ឡើង​វិញ​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ; ភ្លេង​ពិណ​ពាទ្យ; របាំ យក្ស​រាំ; ឆៃ​យុាំ​ជា​ដើម និង​គ្រឹះ​ស្ថាន​វប្ប​ធម៌​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

សង្កេត​ឃើញ​ថា ការ​ងារ​អភិ​រក្ស​ត្រូវ​បាន​អនុវត្ត​ល្អ​នៅ​ស្រុក​ហ្គក្វាវ (ចាស់) វត្ត​អា​រាម​ទី​សក្ការ​បូជា​របស់​ជន​រួម​ជាតិ​ភាគ​តិច សុទ្ធ​តែ​បាន​រដ្ឋ​អំ​ណាច​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល ឧបត្ថម្ភ​ជួស​ជុល កសាង​ថ្មី​កាន់​តែ​មាន​ភាព​សម​រម្យ​ស្អាត​បាត។ ជាក់​ស្តែង​ដូច​ជា៖ ឧបត្ថម្ភ​ជួស​ជុល​ព្រះ​វិហារ​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា នៅ​ឃុំ​ធ្វី​ឡេវ (ចាស់) ឧបត្ថម្ភ​ជួស​ជុល​ឈាប​នដ្ឋាន​វត្ត​សិរី​វង្សា​ជុំ ព្រែក​ជុំ នៅ​ឃុំ​ថើយ​ក្វាង (ចាស់)។ល។ ក្រៅ​ពី​នោះ នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ស្រុក​ហ្គក្វាវ (ចាស់) ក៏​បាន​បវារ​ណា​មា​មីង​ពុទ្ធ​បរិ​ស័ទ​កសាង​ព្រះ​វិហារ​ថ្មី និង​រៀប​ចំ​ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​វត្ត​សុ​វណ្ណ​មុនី​រង្សី​ទឹក​សាប នៅ​ឃុំ​វិញ​ហ្វា​ហឹង​ណាម (ចាស់) វត្ត​ដួង​លៃ​សិរី​វង្សា​ឡាំង​ឈួង​ថ្មី នៅ​ឃុំ​ឌិញ​អាង (ចាស់) ជួស​ជុល​សា​លា​វត្ត​សិរី​សួស្តី កំ​ពង់​ក្រ​បី នៅ​ឃុំ​ថើយ​ក្វាង (ចាស់)...។

សិប្ប​ករ​ឆ្នើម យ័ញ​តៀង នៅ​ឃុំ​ឌិញ​ហ្វា (ចាស់) ឱ្យ​ដឹង៖ “រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ ការ​រៀប​ចំ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប្រ​ចាំ​ឆ្នាំ មាន​ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា បុណ្យ​អក​អំ​បុក​ជា​ដើម តែង​ថែ​រក្សា​បាន​ល្អ។ ភូមិ​ភាគ​នៅ​ទាំង​សហ​ការ​រៀប​ចំ “ទិវា​បុណ្យ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង (ចាស់)” សហ​ការ​ជា​មួយ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត រៀប​ចំ​ពិ​ធី​បុណ្យ​សំ​ពះ​ព្រះ​ខែ; រៀប​ចំ​ពិ​ធី​ប្រ​ណាំង​ទូក-ង ប្រ​ឡង​តុប​តែង​ក្បូន​ប្រ​ទីប។ល។ ទាក់​ទាញ​ប្រ​ជា​ជន នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ ក្រៅ​ពី​នោះ គណៈ​កម្ម​ការ​ចាត់​តាំង​ពិធី​បុណ្យ ក៏​បាន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ចលនា​ថវិកា​ឧបត្ថម្ភ​ដល់​អង្គ​ភាព​ដែល​ចូល​រួម​ប្រ​ឡង ជួល​ជុល​និង​បោះ​ទូក-ង​ថ្មី សរុប​ជា​ទឹក​ប្រាក់​ជាង ២ ពាន់​លាន​ដុង”។ អ្នក​មីង​ធី​យ៉ាវ នៅ​ខេត្ត​ហូវ​យ៉ាង (ចាស់) មក​ទស្សនា​ការ​ប្រ​ណាំង​ទូក-ង​នៅ​ទិវា​បុណ្យ​ជា​រៀង​រាល់​ឆ្នាំ ឱ្យ​ដឹង៖ “ឆ្នាំ​ណា ខ្ញុំ​ក៏​ទន្ទឹង​រង់​ចាំ​ដល់​ថ្ងៃ​បុណ្យ ដើម្បី​នាំ​ក្រុម​គ្រួ​សារ​ជិះ​ទូក​មក​ស្រុក​ហ្គ​ក្វាវ (ចាស់) ដើម្បី​ចូល​រួម។ មក​លេង​កម្សាន្ត​ជា​មួយ​ក្រុម​គ្រួ​សារ ញុាំង​ឱ្យ​មនោ​សញ្ចេត​នា​កាន់​តែ​ស្អិត​ល្មួត។ តាម​រយៈ​នោះ យើង​ជួយ​បំ​ផុស​ទឹក​ចិត្ត​ស្រ​ឡាញ់​សិល្បៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដល់​កូន​ចៅ​ផង”៕

 ហាថាញ-ប្រែ​សម្រួល៖ មុនី

ចែករំលែកអត្ថបទ