07/05/2024 - 08:24

ក្រើន​រំលឹក​ពី​ល្បិច​ក្លែង​បន្លំ​ក្រ​សួង​នគរ​បាល ក្រុម​ហ៊ុន​ច្បាប់ ការិយា​ល័យ​មេធាវី ដើម្បី​ជួយ​ប្រ​មូល​ប្រាក់​ចាញ់​បោក​ឬ​ជាប់​គាំង

ល្បិច​របស់​មុខ​សញ្ញា គឺ​បន្ត​បង្កើត​គណនី ហ្វេនផេក និង​គេហ​ទំព័រ​តាម​ប្រព័ន្ធអ៊ិន​ធឺ​ណិត ក្លែង​បន្លំ​ជា​អង្គ​ភាព​របស់​ក្រ​សួង​នគរ​បាល ក្រុម​ហ៊ុន​ច្បាប់ ការិយា​ល័យ​មេធា​វី ផ្សព្វ​ផ្សាយ​សេវា​កម្ម ដូច​ជា៖ “ទទួល​សំ​ណុំ​ឯក​សារ” “ជួយ​ប្រ​មូល​ប្រាក់​ដែល​ជាប់​គាំង” “ប្រមូល​ប្រាក់​ដែល​ចាញ់​បោក” “ប្រ​មូល​ប្រាក់​ដែល​ជាប់​គាំង​លើ​វេទិកា​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក” “ប្រ​មូល​ប្រាក់ ដែល​ជាប់​គាំង​ដោយ​គ្មាន​ប្រាក់​កក់”។ល។ ជា​មួយ​នឹង​កិច្ច​សន្យា គ្រាន់​តែ​ទទួល​ប្រាក់​បន្ទាប់​ពី​ប្រ​ជា​ជន​យក​បាន​ប្រាក់​ឆបោក​មក​វិញ។ នៅ​ពេល​ប្រ​ជា​ជន​ម្ចាស់​ការ​ទាក់​ទង ពួក​គេ​នឹង​សំ​ណូម​ពរ​ផ្ដល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​និង​ព័ត៌​មាន​ពីហេតុ​ការណ៍​ចាញ់​បោក; ដំ​ឡើង​ទាញ​យក​កម្ម​វិធី​ផ្សេងៗ មាន​ដូច៖ Zalo, Telegram ដើម្បី​ងាយ​ស្រួល​ទំ​នាក់​ទំ​នង​និង​សំ​ណូម​ពរ​ប្រ​ជា​ជន ផ្ទេរ​ប្រាក់​ធ្វើ​បែប​បទសំ​ណុំ​ឯក​សារ។ ពួក​គេ​ថែម​ទាំង​ប្រើ​ប្រាស់​ផ្នែក​ទន់​កែ​រូប​ថត ឯក​សារ​ដើម្បី​បង្កើត​ឯក​សារ​ក្លែង​ក្លាយ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ជឿ​ជាក់​ថា សំ​ណុំ​ឯក​សារ​របស់​ពួក​គាត់​ត្រូវ​បាន​ទទួល​និង​វិនិច្ឆ័យ។ បន្ទាប់​មក ពួក​គេ​នឹង​ប្រើ​ប្រាស់​ហេតុ​ផល​ជា​ច្រើន មាន​ដូច៖  ត្រូវ​ការ​ប្រាក់​បន្ថែម​ទៀត​ដើម្បី​ឯក​សារ​បាន​អនុម័តិ សំ​ណុំ​ឯក​សារ​ខ្វះ​ព័ត៌​មាន កំហុស​ប្រ​ព័ន្ធ​តម្រូវ​ការ​ឱ្យប្រ​ជា​ជនបន្ត​ផ្ទេរ​ប្រាក់​ចំ​នួន​ច្រើន​ជាង​មុន ដើម្បី​អនុវត្ត​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ។

រូបថត​ជា​ឧទា​ហរណ៍។

នាយកដ្ឋាន​សន្ដិ​សុខ​បណ្ដាញ​និង​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់ ក្រ​សួង​នគរ​បាល បាន​ក្រើន​រំលឹក​ប្រ​ជា​ជន ជា​ពិសេស​គឺ​ជន​រង​ការ​ឆបោក កិប​កេង​ទ្រព្យ​សម្បត្តិ​តាម​រយៈបណ្ដាញ៖

- ដាច់​ខាត់​កុំ​ស្ដាប់ កុំ​ទាក់​ទង​គេ​ហទំព័រ​ហ្វេន​ផេក គណ​នីបណ្ដាញ​សង្គម​ដែល​ផ្សព្វ​ផ្សាយ​សេវា​កម្ម “ទទួល​សំ​ណុំ​ឯក​សារ” “ជួយ​ប្រ​មូល​ប្រាក់​ដែល​ជាប់​គាំង” “ប្រ​មូល​ប្រាក់​ដែល​ចាញ់​បោក”។ល។ តាម​រយៈ​បណ្ដាញ។

-កុំផ្ទេរ​ប្រាក់​ដល់​មុខ​សញ្ញា​ខាងលើ​ដើម្បី​បាន​ណែ​នាំ ឬ​បំ​ពេញ​សំ​ណុំ​ឯក​សារ។

បច្ចុប្បន្ន ក្រ​សួង​នគរ​បាល​និង​អង្គ​ភាព​ពាក់​ព័ន្ធ​នានាមិន​បាន​សហ​ការ ផ្ទេរ​សិទ្ធិ​ឱ្យ​អង្គ​ភាព​ណា​មួយ​ដើម្បី​ណែ​នាំ ទទួល​ឯក​សារ​របស់​ប្រ​ជា​ជន​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក កិប​កេងទ្រព្យ​សម្បត្តិ​តាម​រយៈ​សង្គម​ឡើយ។ ប្រ​ជា​ជន​គប្បី​ទៅ​កាន់​ស្ថា​ប័ន​នគរ​បាល​ដោយ​ផ្ទាល់​ដើម្បី​រាយ​ការណ៍ ផ្ញើ​លិ​ខិត ផ្ញើ​លិ​ខិត​តាម​ប្រៃ​សណីយ៍ ស្ដី​ពី​ករណី​ឆបោក​ដែល​ខ្លួន​ជា​ជន​រង​គ្រោះ ដើម្បី​បាន​ទទួល​សំ​ណុំ​រឿង​និង​ការ​ដោះ​ស្រាយ៕

            គណៈរៀបរៀង - ប្រែសម្រួល៖ ថាច់ធី​

Chia sẻ bài viết