នំប្រពៃណីណាមបូ មានភាពទាក់ទាញយ៉ាងពិសេស ហើយត្រូវបានអភិរក្សជាច្រើនជំនាន់មកហើយ។ គ្រប់ប្រភេទនំជនបទមានឈ្មោះសាមញ្ញៗ ដូចជា៖ នំវល្លិ៍ផោម នំអាកោ នំលំអងចេកជាដើម ដោយដាក់បន្ថែមទឹកខ្ទិះដូង មានរសជាតិផ្អែមដោយមនោសញ្ចេតនាទឹកដី ស្រុកកំណើត។
ជ្រុងមួយនៃតូបលក់នំរបស់បងស្រីលីធីទូត្រិញ ។
ក្មេងៗនៅជនបទណាមបូ មានទម្លាប់ចាំទទួលម្តាយ ជីដូន មកពីផ្សាររៀងរាល់ព្រឹក ព្រោះគាត់តែងទិញអំណោយ ជាអាហារពេលព្រឹក នោះគឺប្រភេទនំជនបទ។ ដូចនំអាកោ នំដំឡូងមី នំក្រូចជាដើម... ដ្បិតថា នេះជាប្រភេទនំសាមញ្ញមែន តែមានរសជាតិឆ្ងាញ់ ព្រមទាំងបានច្នៃពីវត្ថុធាតុដើមនៅនឹងកនែ្លង ដូច៖ អង្ករ អង្ករដំណើបដូង ដំឡូងមី។ល។ ឯពណ៌ក៏ធ្វើពីបន្លែផ្លែឈើដូច៖ ស្លឹកតើយ ស្លឹកកឹម ផ្លែហ្គឹក។ល។ មិនប្រើពណ៌ ឧស្សាហកម្មទេ នំប្រើពណ៌ស្លឹកតើយ គឺមានក្លិនឈ្ងុយឆ្ងាញ់ពេលបរិភោគ។ នំប្រពៃណីសម្រាប់បរិភោគពេលព្រឹក ថែមទាំងជាអាហារសម្រន់ពេលរសៀល ដែលមិនទាន់ដល់ពេល អាហារល្ងាច។ នៅពេលថ្ងៃត្រង់ យើងតែងឮសំឡេងពពានាយលក់នំ៖ នំក្រូចទេ បាយដំណើបទេ ពោតស្ងោរទេជាដើម ដក់ជាប់ក្នុងអារម្មណ៍។ ដោយសារតែនំប្រពៃណីណាមបូ ច្នៃពីវត្ថុធាតុដើមដ៏សម្បូរហូរហៀរនៅភូមិភាគ និងពាក្យពពាយនាយដក់ជាប់ក្នុងអារម្មណ៍ ម៉្លោះហើយមនុស្សគ្រប់គ្នាអាចមានអារម្មណ៍ថា នំមានមនោសញ្ចេតនានៃទឹកដី ស្រុកកំណើត។
នំអាកោត្នោត មានពណ៌លឿងធម្មជាតិពីស្ករត្នោត ម៉្លោះហើយពណ៌ឡើងស្អាត
និងមានរសជាតិឆ្ងាញ់។
នំប្រពៃណីណាមបូ នៅទាំងបង្ហាញពីការវេញបញ្ចូលគ្នារវាងវប្បធម៌នៃបណ្ដាជនជាតិដែលរួមរស់នៅតំបន់ដីនេះ។ និយាយពីនំប្រពៃណីណាមបូ គឺមិនអាចរំលងនំបំពង់ អំបុក នំខ្ញី... ដែលមានលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ។ តូបលក់នំប្រពៃណីរបស់បងស្រី លីធីទូត្រិញ - ជនជាតិខ្មែរ នៅសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ក្នុងពិធីបុណ្យនំប្រពៃណីណាមបូ ក្រុងកឹងធើឆ្នាំ២០២៣ មាននំស្ទើរតែគ្រប់មុខ។ បងស្រីត្រិញ ឱ្យដឹង៖ “ខ្ញុំលក់នំប្រពៃណីគ្រប់ប្រភេទ ដើម្បីអ្នកទិញងាយស្រួលជ្រើសរើស ព្រោះថាម្នាក់ៗតែងមានចំណូលចិត្តខុសៗគ្នា។ អំបុកគឺលក់ដាច់ណាស់ ដោយសារមានច្របល់សាច់ដូងទុំ ធាតុអាកាសក្តៅខ្លាំងដូច្នេះ ពេលលក់អស់ទើបច្របល់បន្ត។ ចំណែកនំបំពង់វិញ ខ្ញុំចំហុយនៅពេលល្ងាចលក់នៅនឹងកន្លែងក៏ដាច់គ្រាន់បេីដែរ”។
អ្នកស្រីវ៉ធីហាញ់យ៉េវ សមាជិកគណៈមេប្រយោគពិធីប្រឡងនំប្រពៃណីក្រុងកឹងធើឆ្នាំ ២០២៣ ឱ្យដឹង៖ “ធ្វើយ៉ាងណាដើម្បីឱ្យនំកាន់តែឆ្ងាញ់និងមានសោភណភាព ហើយរក្សាបានរសជាតិប្រពៃណី គឺជាវិធីរក្សានំប្រពៃណី ដែលយើងខ្ញុំឈានទៅរក។ ប្រការគួរឱ្យរីករាយ គឺឥឡូវមានយុវវ័យជាច្រើនបានចូលរួមប្រឡងធ្វើនំប្រពៃណី។ យើងខ្ញុំជឿជាក់ថា ភាពស្វាហាប់របស់ពួកគាត់ មិនត្រឹមតែរួមចំណែកអភិរក្សប៉ុណ្ណោះទេ ថែមទាំងពង្រីកតម្លៃរបស់នំប្រពៃណីណាមបូទៀតផង”៕
ហាថាញ-ទីទុយ
Chia sẻ bài viết |
Tổng biên tập: TRƯƠNG VĂN CHUYỂN
Giấy phép số 789/GP-BTTTT, do Bộ Thông Tin và Truyền Thông cấp ngày 02-12-2021
24 Trần Văn Hoài, P.Xuân Khánh, Q.Ninh Kiều, Tp.Cần Thơ - Điện thoại: (0292) 3830098 - Fax: (0292) 3830561
Email: toasoan@baocantho.com.vn
Liên hệ giao dịch quảng cáo, rao vặt: quangcao@baocantho.com.vn
Ghi rõ nguồn "Báo điện tử Cần Thơ" khi phát hành lại thông tin từ website này