01/08/2022 - 15:08

លើក​កម្ពស់​គុណ​ភាព​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

យោង​តាម​ប្រ​សាសន៍​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ការ​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ត្រូវ​បាន​វិនិ​យោគ​អភិវឌ្ឍន៍ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ឱ្យ​បាន​ទូលំ​ទូលាយ​។

បន្ទប់​មុខ​វិជ្ជា​របស់​សាលា​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​។​

ក្រោយ​ដំ​ណើរ​ការ​វិនិ​យោគ​ បច្ចុ​ប្បន្ន​ ខេត្ត​គៀង​យ៉ាង​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ៦ គ្រប​ដណ្ដប់​លើ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ដូច​ជា​៖ ហ្គក្វាវ យ៉ុងរៀង​ ចូវ​ថាញ់ ។​ល។​ ក្រៅ​ពីនេះ​ គៀង​យ៉ាង​នៅ​ទាំង​កសាង​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​ ដើម្បី​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់​សិស្ស​ជន​រួម​ជាតិ​ខ្មែរ​។​ លោក​យ័ញ​ភុក ឱ្យ​ដឹង​៖ “អាច​និយាយ​បាន​ថា​ ប្រ​ព័ន្ធ​សាលា​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ ជា​សារ​វន្ត​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​សិក្សា​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​។​ បន្ទាប់​ពី​ប្អូន​ៗ​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​ នឹង​មាន​ឱកាស​ច្រើន​ដើម្បី​ជ្រើស​រើស​កម្រិត​សិក្សា​ជា​បន្ត​៖ រៀន​របរ​នៅ​សាលា​វិជ្ជា​ជីវៈ បន្ត​សិក្សា​នៅ​វិទ្យា​ល័យ​លើ​ភូមិ​សាស្រ្ត​ ឬ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​។​ ប្រ​សិន​បើ​ជ្រើស​រៀន​របរ​ក្រោយ​ពីបញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​នោះ​ ប្អូន​ៗ​នៅ​តែបាន​សិក្សា​ផ្នែក​វប្ប​ធម៌​ផង​ដែរ​ ក្រោយ​ពី​បញ្ចប់​ថ្នាក់​ទី ១២ ប្អូន​ៗ​ទទួល​បាន​វិញ្ញា​បត្រ​វិជ្ជា​ជីវៈ និង​សញ្ញា​បត្រ​វិទ្យា​ល័យ​។​ សាលា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ ឆ្លើយ​តប​នឹង​ការ​តម្រង់​ទិស​ក្រោយ​កម្រិត​អនុវិទ្យា​ល័យ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​”។​

ប្អូន​ៗ​សិស្ស​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ លេង​កម្សាន្ត​នៅ​ក្នុង​បរិវេណ​សា​លា​។​

ប្រ​ការ​គួរ​កត់​សម្គាល់​ គឺ​ប្រ​ព័ន្ធ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង​ ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ និង​ទំ​នើប​។​ អ្នក​ស្រី​ចូវ​ហ្វិញ​យ៉ាវ នាយិកា​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ ត្រូវ​បាន​វិនិ​យោគ​កសាង​ថ្មី​ រឹង​មាំ មាន​ទីតាំង​ស្អាត​នៅ​ក្រុង​រ៉ាច់​យ៉ា។​ ដោយ​មាន​មូល​ដ្ឋាន​សម្ភារៈ​ បន្ទប់​មុខ​វិជ្ជា​ បន្ទប់​ពិសោធន៍​ បន្ទប់​កុំ​ព្យូទ័រ​ អា​ហា​រដ្ឋា​ន​ ពហុ​កីឡដ្ឋាន​ត្រូវ​បាន​វិនិ​យោគ​គ្រប់​សព្វ​ ទំ​នើប​ បំ​ពេញ​តាម​តម្រូវ​ការ​សិក្សា​ និង​អភិវឌ្ឍ​កាយ​សម្បទា​របស់​សិស្ស​។​ ”ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កម្រិត​អនុវិទ្យា​ល័យ​ក៏​បាន​វិនិ​យោគ កសាង​រឹង​មាំ។​ អ្នក​ស្រី​ធីហុង​វ៉ាង​ នាយិកា​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ហ្គ​ក្វាវ ឱ្យ​ដឹង​៖ “មូល​ដ្ឋាន​សម្ភារៈ​របស់​សាលា​ត្រូវ​បាន​វិនិ​យោគ​យ៉ាង​ទំ​នើប​ និង​សម្រេច​បទ​ដ្ឋាន​ជាតិ​ ដូច្នេះ​ទាក់​ទាញ​ប្អូន​ៗ​សិស្សា​នុសិស្ស​ចូល​រៀន​យ៉ាង​ច្រើន​កុះ​ករ”។​ លោក​យ័ញ​ហ្វាង​ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ រៀប​រាប់​៖ “ខ្ញុំ​ចង់​ឱ្យ​កូន​ចូល​រៀន​នៅ​សាលា​អន្តេ​វា​សិក​ ដើម្បី​មាន​ឱកាស​បាន​លត់​ដំ​និង​រៀន​សូត្រ​ជោគ​ជ័យ​នៅ​អនា​គត​”។​

លោក​យ័ញ​ភុក ឱ្យ​ដឹង​បន្ថែម​៖ “ប្រ​ព័ន្ធ​សា​លា​រៀន​មាន​ការ​អភិវឌ្ឍ ចំ​នួន​គ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច​ក៏​កើន​ឡើង​ បច្ចុប្បន្ន​សម្រេច​ជាង​ ៨% នៃ​ចំ​នួន​គ្រូ​បង្រៀន​សរុប​ទូទាំង​ខេត្ត​”៕​

                                   ហា​ថាញ-ទីទុយ​

Chia sẻ bài viết