20/05/2014 - 08:49

អនុវត្តបានល្អនូវគោលនយោបាយជនជាតិ

ក្រុង​វី​ថាញ់ ខេត្ត​ហូវ​យ៉ាង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ចំ​នួន​៩៨០​គ្រួ​សារ​។ មា​មីង​រស់​នៅ​ប្រ​មូល​ផ្ដុំ​ភាគ​ច្រើន​ គឺ​នៅ​សង្កាត់​III  សង្កាត់​IV​​ និង​ឃុំ​២​គឺ​ហ្វា​ឡុវ​និង​វី​តឹង​។ អា​ស្រ័យ​ដោយ​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​របស់​រដ្ឋ ជូន​ចំ​ពោះ​មុខ​សញ្ញា​ដែល​ជួប​ការ​លំ​បាក ពិ​សេស​ទើប​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ក្រុង​វី​ថាញ់​ មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្បាស់​ក្រ​​ឡែត​។ល។

 ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ភូមិ​ថាញ់​ឡើយ​ ឃុំ​ហ្វា​ឡុវ​ ក្រុង​វី​ថាញ់​ បាន​ចាក់​កៅ​ស៊ូ​រួច​រាល់​។ 

 

ផ្លូវ​​ចូល​ទៅ​កាន់​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​សឹង​ក្រាល​ដាន​ ចាក់​ក្រួស​ឬ​ក្រាល​កៅ​ស៊ូ​។ ផ្លូវ​មួយ​ចំ​នួន រថ​យន្ត​អាច​បើក​បរ​បាន​ងាយ​ស្រួល ដូច​ជា​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ថាញ់​ភូ ឃុំ​ហ្វា​ឡុវ ឬ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​មណ្ឌល​៣ សង្កាត់​ IV​។ ផ្លូវ​ដាន​សម្រាប់​ម៉ូ​តូ បើក​បរ​ក៏​បាន​កសាង​សម្រេច​រួច​រាល់​ជា​បន្ត​បន្ទាប់ ដូច​ជា​ផ្លូវ​កាត់​ទៅ​ភូមិ​ថាញ់​ភូ ឃុំ​ហ្វា​ឡុវ​ប្រ​វែង​ប្រ​ហែល​១.០០០​ម៉ែត្រ ផ្លូវ​ភូមិ​បា​ហម​ ភូមិ​​ថាញ់​ឡើយ ឃុំ​ហ្វា​ឡុវ​ប្រ​វែង​ជាង​៥០​០​ម៉ែត្រ​ឬ​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​៧ ឃុំ​វី​តឹង​​។ល។ លោក​ង្វៀង​វុាំង​អឹង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​វី​ថាញ់​ ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹងៈ​ "ក្រៅ​ពី​ការ​បង្កើន​កម្រិត​ពង្រីក​​បន្ថែម​ផ្លូវ ដាន​កា​រិ​យា​ល័យ​ជន​ជាតិ​នៅ​ទាំង​កសាង​ផែន​ការ និង​ស​ហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា ក​សាង​ស្ពាន​បេ​តុង ដើម្បី​ងាយ​ស្រួល​ឲ្យ​ប្អូន​ៗ​សិស្សា នុសិស្ស​ទៅ​សា​លា ​និង​មា​មីង​នៅ​​តាម​ភូមិ​ស្រុក​ធ្វើ​ដំ​ណើរ​ទៅ​មក​។ អា​ស្រ័យ​ហេតុ​នោះ រយៈ​​ពេល​​កន្លង ស្ពាន​វត្ត​  ស្ពាន​ភូមិ​កណ្ដាល ស្ពាន​ដង​យ៉ុង​។ល។ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ហូរ​ហែ បង្ក​នូវ​ក្ដី​រីក​រាយ​និង​ទំ​នុក ចិត្ត​សម្រាប់​មា​មីង​នៅ​តំ​បន់​នេះ"​​។ ប្អូន​ធី​ង៉ុក​ត្រិញ​ នៅ​ភូមិ​ថាញ់​ភូ ឲ្យ​ដឹងៈ​" ផ្លូវ​ធ្វើ​ហើយ​ម្ដាយ​ប្អូន​ក៏​ទិញ​កង់​ឲ្យ​ប្អូន​ឌុប​ប្អូន​ទៅ​រៀន​។ ជិះ​កង ទៅ​រៀន​លឿន​ គឺ​ងាយ​ស្រួល​ជាង​  ហេតុ​នេះ​ប្អូន​ទៅ​រៀន​អត់​ខាន​ពេល​ណា​ឡើយ​ "។ បង​យ័ញ​ថឹម ផ្ទះ​នៅ​ភូមិ​ថាញ់​ឡើយ​ ឲ្យ​ដឹងៈ​ "ខ្ញុំ​ដាំប​ន្លែ​ខួប​ឆ្នាំ ដូច​ជា​ជន្លង់​​ផ្ទី​​ដូង​ ដើម​ងប់​និង​ពោត​បា​រាំង​។ល។ នៅ​ពេល​ល្ងាច​ ខ្ញុំ​បេះ​បន្លែ​ទាំង​នេះ ព្រឹក​ឡើង​ឲ្យ​ប្រ​ពន្ធ​យក​ទៅ​លក់​ឯ​ផ្សារ​វី​ថាញ់​។ ខ្ញុំ​នៅ​ផ្ទះ​ធ្វើ​ស្រែ​ ថែ​ទាំ​ដំ​ណាំ ធ្វើ​ដូច្នេះ​ទើប​មាន​ប្រាក់​ចេញ​ចូល​។ ពី​មុន ចួន​កាល​ក្នុង​មួយ​ខែ​ទើប​បាន​ទៅ​ផ្សារ​ម្ដង ពី​ព្រោះ​ត្រូវ​ធ្វើ​ដំ​ណើរ​ដោយ​ទូក​ពិ​បាក​ខ្លាំង​ណាស់" ។ ចំ​ណែក​បង​ស្រី​យ័ញ​ធី​ហុង ស្នាក់​នៅ​ផ្ដុំ​ភូមិ​ជា​មួយ​បង​ថឹម​ដែរ ឲ្យ​ដឹងៈ​ "មុន​នេះ នៅ​តាម​ដង​ព្រែក​មាន​អ្នក​លក់​ដូរ ផ​លិត​ផល​ច្រើន​ណាស់ ប៉ុន្តែ​ឥ​ឡូ​វនេះ​លែង​មាន​ទៀត​ហើយ អា​ស្រ័យ​ បច្ចុប្បន្ន​​​ផ្ទះ​ណា​ក៏​មាន​ម៉ូ​តូ​ទាំង​អស់ គ្រាន់​តែ​បើក​បរ​មួយ​សន្ទុះ​ គឺ​ដល់​ផ្សារ​ហើយ ម្យ៉ាង​ទិញ​អី​វ៉ាន់​តម្លៃ​ក៏​ថោក​ជាង​" ។

រយៈ​ពេល​កន្លង  បណ្ដា​កម្ម​វិ​ធី​គ្រោង​ការ​សម្រាប់​បង​ប្អូន​ជន​ជាតិ​ ភាគ​ច្រើន​តែង​បាន​រដ្ឋា​ភិ​បាល និង​ខេត្ត​ហូវ​យ៉ាង​វិ​និ​យោគ​ទុន​នៅ​ភូមិ​សាស្រ្ត​ក្រុង​វី​ថាញ់។​ គ្រាន់​តែ​គិត​ដោយ​ឡែក​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៤  មាន​កម្ម​វិ​ធី គ្រោង​ការ​ជា​ច្រើន​ត្រូវ​បាន​អនុ​វត្ត​សម្រេច​ជា​សារ​វន្ត ដូច​ជា​សំ​ណង់​ផ្លូវ​វឿង​បុង សំ​ណង់​ឈាបន​ដ្ឋាន ស្ពាន​នៅ​តំ​បន់​ខ្មែរ ខ្លោង​ទ្វារ​របង​វត្ត​ពោ​ធិ​រង្សី​។ល។ ទន្ទឹម​នឹង​នោះ​ក្រុង​រក្សា​ទុក​និង​ពង្រីក​គម្រោង​ជំ​នួយ អភិ​វឌ្ឍ​ផលិត​កម្ម​ជា​មួយ​នឹង​ប្រ​ភព​ទុន​ស​រុប​១០០​លាន​ដុង សម្រាប់​ទម្រង់​រូប​ភាព​២ គឺ​ម៉ា​ស៊ីន​បូម​ទឹក​និង​ម៉ា​ស៊ីន​ភ្ជួរ​រាស់​នៅ​ឃុំ​ហ្វា​ឡុវ​។  ទូ ទាំង​ក្រុង​វី​ថាញ់​មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ចំ​នួន​៩៨០​គ្រួសា​រ ក្នុង​នោះ​មាន​៥៩៧​គ្រួ​សារ បាន​ជំ​នួយ​ដោយ​ផ្ទាល់​តាម​រយៈ​សេច​ក្ដី​សម្រេច​១០២/ QĐ-TTg​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ដោយ​ថ​វិ​កាស​រុប​ជាង​១៨០ លាន​ដុង​។ល។​ អា​ស្រ័យ​ដោយ​ការ​វិ​និ​យោគ​ទុន​ព្រម​ៗ គ្នា​របស់​រដ្ឋា​ភិ​បាល  មា​មីង​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​របស់​ក្រុង​វី​ថាញ់​ បាន​ទ​ទួល​ប្រ​យោជន៍​គ្រប់​គ្រាន់ ពី​បណ្ដា​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​​សង្គម​របស់​រដ្ឋ​។ អគ្គិ​សនី​ ទឹក​ស្អាត ​បាន​ត​ភ្ជាប់​ដល់​ភូមិ​ជា​ច្រើន​។ អ្នក​មីង​យ័ញ​ធី​យ៉ាក នៅ​ភូមិ​ថាញ់​ភូ ឃុំ​ហ្វាឡុ​វ ចែក​រំ​លែកៈ​ "  ខ្ញុំ​ចូល​និវត្តន៍​ កាល​ពី​ឆ្នាំ​២០០៦ រស់​នៅ​ក្នុង​ក្រុង​កឹង​ធើ​។ តាម​ពិត​ខ្ញុំ​ចង់​ទៅ​រស់​នៅ​ស្រុក​កំ​ណើត​ដែរ ប៉ុន្តែ​ធុញ​ទ្រាន់​នឹង​ផ្លូវ​ព្រៃ ក៏​ដូច​ជា​លក្ខណ​សម្បត្តិ​នៃ​ការ​រស់​នៅ​ផ្សេង​ទៀត​។ល។ ខណៈ​ពេល​ឃើញ​ផ្លូវ​នៅ​ស្រុក​កំ​ណើត​ត្រូវ បាន​វិ​និ​យោគ​ទុន​កសាង​រួច​រាល់ ហើយ​មាន​ទាំង​អគ្គិសនី​ ទឹក​ស្អាត ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​ក្រុង​វី​ថាញ់ មាន​ភាព​ងាយ​ស្រួល​មិន​លំ​បាក​ដូច​ពី​មុន ទើប​ខ្ញុំ​សម្រេច​ចិត្ត​វិល​ទៅ​រស់​នៅ​ឯ​ស្រុក​កំ​ណើត​។ ជីវ​ភាព​បច្ចុប្បន្ន មាន​ការ​ធូរ​ធា​បង្គួរ​ជា​មួយ​នឹង​ប្រាក់​បៀ​វត្ស​ចូល​និវត្តន៍"។​

​តាម​ប្រ​សាសន៍​លោក​ង្វៀង​វុា​ំ​ង​អឹង  កន្លង​ហើយ​មាន​ភូមិ​ចំ​នួន​២​របស់​ក្រុង​វី​ថាញ់ បាន​ចាក​ផុត​ពី​ក្រ​បខ័ណ្ឌ​ភូមិ​លំ​បាក​ពិ​សេស​។ ថ្វី​ត្បិត​​ ឃុំ សង្កាត់​នា​នា​​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ សុទ្ធ​សឹង​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី​ក៏​ដោយ ប៉ុន្តែ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​នៅ​មាន​កម្រិត​ខ្ពស់​។ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំ​ណោម​បញ្ហា​ដែល​ថ្នាក់​ដឹ​ក​នាំ​ឃុំ​និង ក្រុង​កំ​ពុង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ក្នុង​ដំ​ណាក់​កាល​បន្ត​បន្ទាប់​ ៕​

ហា​ថាញ់​-ពេជ្រ​សឿន​

Chia sẻ bài viết