29/09/2026 - 05:56

គោល​ន​យោ​បាយ​អា​ទិ​ភាព​ជួយ​គ្រួ​សារ​ចិញ្ចឹម​ពពែ​បង្កើន​ប្រាក់​ចំ​ណូល 

ដោយ​មាន​បំ​ណង​ប្រា​ថ្នា​ចង់​បង្កើត​អា​ជីព​ប្រ​កប​ដោយ​ចីរ​ភាព បង្កើន​ប្រាក់​ចំ​ណូល និង​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ បង​ស្រី​ង្វៀង​ធី​ត្រាង (ជន​ជាតិ​ខ្មែរ) នៅ​ភូមិ​បេ​១ ឃុំ​តឹង​ឡុង ទី​ក្រុង​កឹង​ធើ បាន​ភូមិ​ភាគ​ពិ​និត្យ​និង​ទទួល​បាន​ការ​បុល​ទុន​ពី​ធនា​គារ​គោ​លន​យោ​បាយ​សង្គម។ ផ្ដើម​ពី​ដើម​ទុន​ទាំង​នេះ បាន​ជួយ​ឱ្យ​គ្រួ​សារ បង​ស្រី​មាន​លក្ខណៈ​វិនិ​យោគ បង្កើត​ទម្រង់​ចិញ្ចឹម​ពពែ​បន្ថែម​ទៀត និង​ស្វែង​រក​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ថ្មី។

បង​ស្រី​ង្វៀង​ធី​ត្រាង នៅ​ភូមិ​បេ១ ឃុំ​តឹង​ឡុង រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទស្សនា​ទម្រង់​ចិញ្ចឹម​ពពែ​របស់​គ្រួ​សារ។

គ្រួ​សារ​បង​ស្រី ង្វៀង​ធី​ត្រាង មាន​ពពែ​ធំ​និង​តូច​ចំ​នួន ១៥ ក្បាល កំ​ពុង​ធំ​ធាត់​យ៉ាង​ល្អ​នៅ​ក្នុង​ទ្រុង​ដ៏​ធំ​ទូ​លាយ និង​មាន​ខ្យល់​ចេញ​ចូល​ល្អ។ គ្រួ​សា​របង​ស្រី​ទើប​តែ​បាន​អនុ​វត្ត​ទម្រង់​នេះ​ប្រហែល ២ ឆ្នាំ​មក​នេះ។ គ្រួ​សា​របង​ស្រី​ង្វៀង​ធី​ត្រាង មាន​ដី​ស្រែ​ប្រ​មាណ ១០ កុង។ ក្រៅ​ពី​នេះ បង​ស្រី​ក៏​បាន​ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​ចម្ការ​តិច​តួច​ជុំ​វិញ​ផ្ទះ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ។ ប៉ុន្តែ​ប្រ​សិន​បើ​ពឹង​ផ្អែក​តែ​លើ​ប្រ​ភព​ចំ​ណូល​ពី​ផលិត​កសិ​កម្ម ការ​ចំ​ណាយ​លើ​ជីវ​ភាព​គ្រួ​សារ​នៅ​តែ​ជួប​ការ​លំ​បាក​ជា​ច្រើន។ ដូច្នេះ ការ​ងារ​បង្ក​បង្កើន​ថ្មី​គឺ​ជា​អ្វី​ដែល​គ្រួ​សា​របង​ស្រី​ចាំ​បាច់​ត្រូវ​មាន​ដើម្បី​កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ ហើយ​ទម្រង់​ចិញ្ចឹម​សត្វ​ពពែ​ត្រូវ​បាន​ជ្រើស​រើស​។ មិន​ត្រឹម​តែ​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ប៉ុណ្ណោះ​ទេ ទម្រង់​នេះ​ថែម​ទាំង​ជួយ​ឱ្យ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ឆ្លៀត​ប្រើ​ប្រាស់​ពេល​វេលា​ទំ​នេរ​បាន​ល្អ​បន្ទាប់​ពី​ការ​ងារ​ស្រែ ចម្ការ​។ បង​ស្រី​ង្វៀង​ធី​ត្រាង ឱ្យ​ដឹង៖ “ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ចិញ្ចឹម​សត្វ ខ្ញុំ​តែង​ស្វែង​យល់​ពី​បច្ចេក​ទេស​ចិញ្ចឹម​ពពែ​និង​វិធី​សាស្ត្រ​សង់​ទ្រុង តាម​រយៈ​ប្រ​ព័ន្ធ​ព័ត៌​មាន​មហា​ជន។ ក្រៅ​ពី​នេះ ខ្ញុំ​ក៏​បាន​គ្រួ​សារ​ចិញ្ចឹម​ពពែ​ដែល​សម្រេច​ជោគ​ជ័យ​ក្នុង​ភូមិ​និង​សមា​គម​កសិ​ករ​ឃុំ​ណែ​នាំ​ដោយ​ផ្ទាល់​អំ​ពី​របៀប​ថែ​ទាំ បង្ការ​ជំងឺ​សម្រាប់​ហ្វូង​ពពែ​និង​ដក​ពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម។ អា​ស្រ័យ​ហេតុ​នេះ ហ្វូង​ពពែ​របស់​គ្រួ​សារ​បាន​អភិវឌ្ឍ​យ៉ាង​លឿន។ ផ្តើម​ពី​ប្រ​ភព​ទុន​បុល ៥០ លាន​ដុង​ពី​ធនា​គារ​គោ​លន​យោ​បាយ​សង្គម​ដំ​បូង ខ្ញុំ​បាន​ទិញ​ពូជ​ពពែ​មេ​ឈ្មោល​ចំ​នួន ៥ ក្បាល​មក​ចិញ្ចឹម​រហូត​មក​ដល់​បច្ចុប្បន្ន ហ្វូង​ពពែ​កើន​ឡើង​ដល់ ១៥ ក្បាល។ ពិ​សេស មាន​ពពែ ៥ ក្បាល​កំ​ពុង​មាន​ផ្ទៃ​ពោះ​ក្នុង​ពេល​ខាង​មុខ​ខ្ញុំ​នឹង​បន្ត​ពង្រីក​ហ្វូង​បន្ថែម​ទៀត”។

តាម​សមា​គម​កសិ​ករ​ឃុំ​តឹង​ឡុង ទោះ​បី​ទម្រង់​នេះ​គឺ​ជា​ទម្រង់​ចិញ្ចឹម​សត្វ​ថ្មី​ដែល​ទើប​តែ​បាន​អនុ​វត្ត​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ការ​តាម​ដាន និង​វាយ​តម្លៃ​ដំ​បូង ទម្រង់​នេះ​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច និង​មាន​លទ្ធ​ភាព​អាច​ពង្រីក​លើ​ភូមិ​ឋាន។ លោ​កថាច់​ហឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ ភូមិ​វៀត​ណាម​ឃុំ និង​ជា​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹង​ឡុង ឱ្យ​ដឹង៖ “បច្ចុប្បន្ន ចំ​ពោះ​ទម្រង់​ចិញ្ចឹម​ពពែ​នៅ​លើ​ភូមិ​ឋាន​ឃុំ​តឹង​ឡុង​នេះ ក៏​ជា​ទម្រង់​មួយ​ដែល​ទើប​អភិ​វឌ្ឍ​ថ្មីៗ​នេះ។ តាម​រយៈ​កាល​នៃ​ការ​តាម​ដាន​ក៏​ដូច​ជា​ការ​ពិ​និត្យ​វាយ​តម្លៃ ឃើញ​ថា​ទម្រង់​នេះ​នឹង​មាន​លទ្ធ​ភាព​ក្នុង​ការ​ពង្រីក​ប្រ​សិទ្ធ​ភាព ហើយ​ឃុំ​នឹង​បន្ត​ពង្រីក​នៅ​លើ​ភូមិ​ឋាន ដើម្បី​ធ្វើ​យ៉ាង​ណា​យើង​អាច​អភិវឌ្ឍ​ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ដល់​មា​មីង​កសិ​ករ”។

ដោយ​មិន​រា​រែក​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​គិត​ របៀប​ធ្វើ ជា​មួយ​នឹង​ការ​រួម​ដំ​ណើរ​របស់​ប្រ​ភព​ទុន​គោល​នយោ​បាយ​និង​សមា​គម​កសិ​ករ ទម្រង់​ទាំង​ឡាយ​ដែល​សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង ដូច​ជា​ទម្រង់​ចិញ្ចឹម​ពពែ​របស់​គ្រួ​សារ​បង​ស្រី​ង្វៀង​ធី​ត្រាង នៅ​ឃុំ​តឹង​ឡុង ទី​ក្រុង​កឹង​ធើ នឹង​ក្លាយ​ជា​បង្អែក​ដើម្បី​ប្រ​ជា​ជន​ឈាន​ឡើង កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​និង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​មាន​បាន​នៅ​លើ​ភូមិ​ស្រុក​របស់​ខ្លួន៕      

                                               ដា​លីន

ចែករំលែកអត្ថបទ