04/10/2021 - 07:20

ប្រារព្ធ​បុណ្យ​សែន​ដូន​តា​ដោយ​សុវត្ថិ​ភាព​ក្នុង​អំ​ឡុង​ពេល​ជំងឺ​ COVID-១៩

ខេត្ត​សុក​ត្រាំង​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ប្រារព្ធ​ពិធី​បុណ្យ​សែន​ដូន​តា ក្នុង​ភាព​សប្បាយ​រីក​រាយ​ និង​សុវត្ថិ​ភាព​។​

មាមីង​ខ្មែរ​យក​ចង្ហាន់​ប្រ​គេន​ព្រះ​សង្ឃ​នៅ​វត្ត​ឃ្លាំង ក្រុង​សុក​ត្រាំង​ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា។​(រូប​ថត​មុន​ពេល​មាន​ជំងឺ​ COVID-១៩)

លោក​ឡឹម​សិទ្ធ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ដើម្បី​ធានា​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ គណៈ​ជន​ជាតិ​ បាន​សហការ​ជា​មួយ​នឹង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ ចេញ​នូវ​ឯក​សារ​ឃោស​នា ចលនា​ដល់​មាមីង​ខ្មែរ​ ប្រារព្ធ​ពិធី​បុណ្យ​សែន​ដូន​តាតាម​ប្រ​ពៃណី​ផង​ ហើយ​ធានា​ដល់​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ផង​។​ ពិសេស​ គឺ​ចលនា​មាមីង​ប្រារព្ធ​ពិធី​បុណ្យ​សែន​ដូន​តា ដូច​ជា​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ និង​ថ្ងៃ​ជូន​ដូន​តា ដោយ​ទ្រង់​ទ្រាយ​តូច សំ​ខាន់​គឺ​ធ្វើ​នៅ​ផ្ទះ​ កាត់​បន្ថយ​ការ​ប្រ​មូល​ផ្ដុំ​គ្នា​ច្រើន​នៅ​វត្ត​”។​

មាមីង​ខ្មែរ​និយម​វេច​នំអន្សម​ជ្រូក​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា។​ (រូប​ថត​ មុន​ពេល​មាន​ជំងឺ​  COVID-១៩)

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ បាន​ផ្ញើ​សារ​លិខិត​ស្ដី​ពីការ​បង្កើន​ការ​អនុវត្ត​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ដល់​វត្ត​ខ្មែរ​ទាំង​អស់​ក្នុង​ខេត្ត​។​ ឆ្លង​តាម​រយៈ​នោះ​ ព្រះ​ចៅ​អធិ​ការ​គណៈ​កម្ម​ការ​វត្ត​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ជំរុញ​ការ​ផ្សព្វ​ផ្សាយ ដើម្បី​មាមីង​ខ្មែរ​លើក​កម្ពស់​ស្មារ​តី​ គោ​រព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​របស់​ភូមិ​ភាគ​ និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​សារ​ ៥K។​ បង​ស្រី​លីធីធូ​ហៀង នៅ​សង្កាត់​ ១០ ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ខ្ញុំ​យល់​ច្បាស់​ពី​កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ COVID-១៩ ម្ល៉ោះ​ហើយ​ អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តាម​សេចក្ដី​កំណត់​។​ បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ ខ្ញុំ​វេច​នំ​ដូច​សព្វ​ដង និង​រៀប​ចំ​បាយ​ស្ពក​សែន​ដល់​ដូន​តា​តាម​ប្រ​ពៃណី​។​ ពិត​មែន​ តែខ្ញុំ​មិន​ទៅ​វត្ត​បោះ​បាយ​បិណ្ឌ​ តែខ្ញុំ​បាន​រៀប​ចំ​បាយ​បិណ្ឌ​ផ្ញើ​មេ​វេន​យក​ទៅ​បោះ​នៅ​វត្ត​។​ ទន្ទឹម​នឹង​នោះ​ ក៏​រៀប​ចំ​ម្ហូប​អា​ហារ​ផ្ញើ​មេវេន​យក​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​ក្នុង​ថ្ងៃ​ភ្ជុំ​”។​

ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ ប្រ​ធាន​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​  មាន​ថេរដី​កា​៖ “ទំ​នៀម​ទម្លាប់​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា តែង​បាន​វត្ត​អា​រាម​និង​មាមីង​ពុទ្ធ​បរិស័ទ​ប្រារព្ធ​ធ្វើ​ជា​ធម្ម​តា​ ប៉ុន្តែ​ ដោយ​ទ្រង់​ទ្រាយ​តូច។​ ការ​យក​ចង្ហាន់​ទៅ​វត្ត​ ប្រ​គេន​ព្រះ​សង្ឃ​ក៏​ចែក​ជាក្រុម​វេន​ ដើម្បី​កាត់​បន្ថយ​ការ​ប្រ​មូល​ផ្ដុំ​គ្នា​ច្រើន​។​ ចំ​ពោះ​ការ​បោះ​បាយ​បិណ្ឌ​វិញ​ ក៏​បាន​ធ្វើ​ឡើង​តាម​ការ​រៀប​ចំ​របស់​មេវេន​ដែរ​។​ យោង​ទៅ​តាម​ការ​រៀប​ចំ​របស់​វត្ត​នីមួយ​ៗ​ គឺ​មាមីង​ពុទ្ធ​បរិស័ទ​ ប្រារព្ធ​ពិធី​បុណ្យ​សែន​ដូន​តា​តាម​ទំ​នៀម​ទម្លាប់​ផង​ និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​ងារ​បង្ការ ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ផង​ មិន​ជួប​ជុំ​គ្នា​ច្រើន​ ដើម្បី​ការ​ពារ​សុខ​ភាព​ខ្លួន​ឯង​ គ្រួ​សារ​ និង​សហគមន៍៕​

                               លីធាន​-ពេជ្រ​សឿន​

Chia sẻ bài viết