![]() |
សាមណេរគឹមសេនវិចិត្រ។ |
តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរណាមបូ កូនប្រុសពេលធំឡើងត្រូវបានម្ដាយឪពុកនាំចូលវត្តសាងផ្នួសដើម្បីបានសិក្សាធម៌វិន័យ អក្សរសាស្រ្ត តបស្នងសងគុណឪពុកម្ដាយ និងហាត់ពត់លត់ដំដើម្បីក្លាយជាអ្នកមានចំណេះដឹងសីលធម៌ល្អ។ ចូលសាងផ្នួសត្រូវបានចាត់ទុកជាកាតព្វកិច្ចសង្គមរបស់យុវជនខ្មែរ។ តាមរយៈទំនៀមទម្លាប់ប្រពៃណីនេះ គឹមសេនវិចិត្រ អាយុ១៤ឆ្នាំ នៅសង្កាត់៨ ក្រុងត្រាវិញ ខេត្តត្រាវិញ បានគ្រួសារប្រារព្ធពិធីបព្វជ្ជានាខណ្ឌសីមាវត្តសំរោងឯក។
មុនថ្ងៃប្រារព្ធពិធីបព្វជ្ជា។ គឹមសែនវិចិត្រ ត្រូវបានឪពុកម្តាយនាំចូលវត្តសុំព្រះសង្ឃកោរសក់។ រូបថត៖ ព្រះសង្ឃវត្តសំរោងឯកកំពុងកោរសក់ឱ្យគឹមសេនវិចិត្រ។
បន្ទាប់ពីកោរសក់រួច គឹមសែនវិចិត្រ បានស្លៀកពាក់ស។ ការស្លៀកពាក់សបែបនេះគេហៅថា នាគ គឺជាបុគ្គលដែលបានលះភាពជាឃរាវាស។
ក្នុងឱកាសនេះ គ្រួសារគឹមសេនវិចិត្រ បានអញ្ជើញអ្នកជិតខាងមកចូលរួមពិធី
ប្រគេនភត្តលាគ្នា… ក្នុងពិធីប្រគេនភត្តឧទ្ទិសកុសលចំពោះបុព្វការី ជីដូន ជីតា
ដែលបានចែកឋាន។ នាគគឹមសេនវិចិត្រ ក៏បានខមាទោសចំពោះម្ដាយឪពុក
ដែលបានចិញ្ចឹមបីបាច់ថែទាំខ្លួនរយៈពេលកន្លងមក។
យកអំបោះចងកដៃ ប្រសិទ្ធពរ នាគគឹមសេនវិចិត្រ ប្រកបដោយសេចក្ដីសុខគ្រប់ប្រការ ពិធីកិច្ច “ចងដៃ” ជាទំនៀមទម្លាប់តែងកើតមានស្ទើរគ្រប់កម្មវិធី របស់ជនរួមជាតិខ្មែរ។ អំបោះ (សឬក្រហម)តាមជនរួមជាតិខ្មែរគឺបង្កប់នូវក្ដីជំនឿ នាំមកនូវលាភសំណាងនិងការប្រៀនប្រដៅរបស់ជនរួមជាតិខ្មែរគ្រប់ជំនាន់ ឆ្ពោះទៅរកវិបុលភាព សុភមង្គល សុខក្សេមក្សាន្ត
និងបរិបូរណ៍ក្នុងជីវភាព។
ក្នុងឱកាសនេះ គ្រួសារនិមន្តព្រះសង្ឃមកគេហដ្ឋាន ដើម្បីចម្រើនព្រះបរិត្ត ទទួលភត្ត
និងប្រារព្ធពិធីបំបួសនាគ គឹមសេនវិចិត្រ។
ថ្ងៃបន្ទាប់គ្រួសារ ញាតិមិត្ត រៀបក្បួនដង្ហែនាគគឹមសែនវិចិត្រ ទៅកាន់វត្តសំរោងឯក
និងមានក្រុមឆៃយុាំនាំផ្លូវ។
នៅក្នុងមណ្ឌលខណ្ឌសីមា ឪពុកនាំនាគគឹមសែនវិចិត្រ ប្រគេនចីវរដល់បព្វជ្ជាចារ្យដើម្បីសុំបព្វជ្ជា។
បព្វជ្ជាចារ្យ បំបួសនាគគឹមសេនវិចិត្រ។
ព្រះសង្ឃគ្រងចីវរដល់សាមណេរគឹមសែនវិចិត្រ។
ព្រះសង្ឃប្រារព្ធពិធីបំបួសនាគគឹមសេនវិចិត្រ ជាសាមណេរសម្រេចរួចរាល់។
ក្រោយបញ្ចប់ពិធីគ្រួសារថតរូបអនុស្សាវរីយ៍ជាមួយសាមណេរគឹមសេនវិចិត្រ។ ពេលនេះ សាមណេរគឹមសេនវិចិត្រគង់នៅក្នុងវត្ត ដើម្បីព្រះចៅអធិការវត្តបង្រៀនធម៌អាថ៌ ភាសាបាលី អក្សរខ្មែរនិងទូន្មានពីប្រការខុសត្រូវ គុណធម៌ ដើម្បីក្លាយជាមនុស្សល្អ...។
តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ រយៈពេលបំពេញបព្វជ្ជាមានរយៈពេលពីមួយទៅបីឆ្នាំ។ បច្ចុប្បន្ន អាស្រ័យលក្ខណសម្បត្តិសេដ្ឋកិច្ចសង្គមមានការផ្លាស់ប្ដូរច្រើន ម៉្លោះហើយច្បាប់បួសមិនសូវតឹងរ៉ឹងទៀត។ អាស្រ័យទៅតាមនិស្ស័យមូលដ្ឋាន ប្រាកដប្រជានិងបំណងរបស់មនុស្សម្នាក់ៗ ពេលវេលាបួស អាចខុសគ្នា។ ទោះជាយ៉ាងណា គ្រួសារខ្មែរជាច្រើននៅណាមបូនៅតែរក្សាប្រពៃណីដ៏ល្អនេះ។ ហេតុផល តាមជនរួមជាតិខ្មែរ៖ បួសមិនមែនដើម្បីបានត្រាស់ដឹងនោះទេ ហើយក៏មិនត្រឹមតែដើម្បីតបស្នងសងគុណម្ដាយឪពុកប៉ុណ្ណោះទេ បួសគឺជាជំហានមួយត្រៀមឱ្យយុវជនមានសីលធម៌ ចំណេះដឹងនិងចិត្តមេត្តា ដើម្បីក្រោយពីលាចាកសិក្ខាបទគឺចេះកសាងជីវភាពបានល្អប្រសើរ និងពោរពេញដោយអត្ថន័យ៕ |
ថាញឡុង-ទីទុយ
Chia sẻ bài viết |
Tổng biên tập: TRƯƠNG VĂN CHUYỂN
Giấy phép số 789/GP-BTTTT, do Bộ Thông Tin và Truyền Thông cấp ngày 02-12-2021
24 Trần Văn Hoài, P.Xuân Khánh, Q.Ninh Kiều, Tp.Cần Thơ - Điện thoại: (0292) 3830098 - Fax: (0292) 3830561
Email: toasoan@baocantho.com.vn
Liên hệ giao dịch quảng cáo, rao vặt: quangcao@baocantho.com.vn
Ghi rõ nguồn "Báo điện tử Cần Thơ" khi phát hành lại thông tin từ website này