14/01/2020 - 08:56

ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​កាន់​តែ​រីក​ដុះ​ដាល​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​នៅ​ខេត្ត​សុក​ត្រាំង​មាន​ការ​រីកចម្រើន​ ជា​ជំហាន​ៗ​លើក​កម្ពស់​ទាំង​បរិមាណ​និង​គុណ​ភាព​។​ ការ​ចលនា​បាន​រីក​ដុះ​ដាល​ក្នុង​ប្រ​ជា​ជន​ បង្ក​ជា​សម្ទុះ​ប្រ​ឡង​ប្រ​ណាំង​ផុល​ផុស​ក្នុង​ការ​បង្ក​បង្កើន​ផល និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​។​

កសិករសម្រេចកិត្តិនាម​ផលិត ធ្វើអា​ជីវ​កម្ម​ពូកែថ្នាក់ខេត្ត ទទួលប័ណ្ណសរ​សើររបស់គណៈកម្មាធិការ​ប្រ​ជា​ជន​ខេត្តសុក​ត្រាំង។

តាម​ប្រ​សាសន៍​លោក​ស្រី​ផាម​ឡែ​ឡាម ប្រ​ធាន​សមាគម​កសិករ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល​២​០​១​៤​-២​០​១​៩​ បាន​រីក​ដុះ​ដាល​ មាន​វិ​សាល​ភាព​លើ​គ្រប់​វិ​ស័យ​ក្នុង​ការ​ផលិត​កសិកម្ម​ រុក្ខ​កម្ម​ នេ​សាទ​កម្ម​ សិប្ប​កម្ម​ខ្នាត​តូច​ និង​សេវា​កម្ម​។​ ឆ្លង​តាម​រយៈ​នោះ​ មាន​កសិករ​ជា​ច្រើន​អនុវត្ត​បច្ចេក​វិទ្យា​៤​.០​ និង​ស្វ័យ​ប្រ​វត្តិ​ក្នុង​ការ​ផលិត​កសិកម្ម​ តាម​ទិស​ដៅ​កសិកម្ម​សរីរាង្គ​ សុវត្ថិ​ភាព​ ដើម្បី​សុខ​ភាព​សហគម​ន៍។​ ជាក់​ស្ដែង​ បាន​លេច​ឡើង​នូវ​គ្រួ​សារ​ជា​ច្រើន​ដែល​អនុវត្ត​ទម្រង់​ផលិត​ទ្រង់​ទ្រាយ​ធំ​ មាន​ដើម​ទុន​រា​ប់សិប​ពាន់​លាន​ដុង​  ប្រាក់​ចំ​ណូល​មធ្យម​ពី​៤​៥​០​លាន​ដុង​ដល់​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​កាន់​តែ​កើន​ឡើង​។​ ឆ្នាំ​២០១៩​ ទូទាំង​ខេត្ត​មាន​២​៩​៨​ គ្រួ​សារ​ សម្រេច​កិត្តិ​នាម​ជា​កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​មជ្ឈិម​ ថ្នាក់​ខេត្ត​ចំ​នួន​២​.០​៦​៧​គ្រួ​សារ​ ថ្នាក់​ស្រុក​  ទី​រួម​ខេត្ត​ ក្រុង​ចំ​នួន​២​០​.៤​៨​៥​គ្រួ​សារ​ ថ្នាក់​មូល​ដ្ឋាន​ចំ​នួន​៥​៦​.៥​៧​៩​គ្រួ​សារ​។​ 

តួយ៉ាង​ដូច​គ្រួ​សារ​លោក​ផាងង៉ុក​ថា​ញ់ នៅ​ទី​ប្រ​ជុំ​ជន​ អា​នឡាក់​ថោន ស្រុក​កេសាច់ ជា​មួយ​​ទម្រង់​ចម្ការ​ឈើ​ហូប​ផ្លែ​ នាំ​មក​ប្រាក់​ចំ​ណូល​ជា​ង​១​,៣​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ បង្ក​បាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពលករ​នៅ​ភូមិ​ភាគ​ប្រ​មាណ​២​០​នាក់​។​ បច្ចុប្បន្ន​ លោក​ថា​ញ់ ដាំ​ដើម​ស្រ​កា​នាគ​តាម​ទម្រង់​ស្វយ័ត ចាប់​តាំង​ពី​ការ​ធ្វើ​ទម្រង់​រហូត​ដល់​ជ្រើស​ពូជ​ល្អ​ គ្មាន​ជំងឺ​។​ ដំ​ណាក់​កាល​ចេញ​ផ្កា​ ចិញ្ចឹម​ផ្លែ​រហូត​ដល់​ប្រ​មូល​ផល ត្រូវ​បាន​អនុវត្ត​តាម​បទ​ដ្ឋាន​។​ ក្នុង​នោះ​ ដំ​ណាក់​កាល​សំ​ខាន់​បំ​ផុត​ គឺ​កាត់​បន្ថយ​អតិបរិមាការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជា​តិ​ សំ​ដៅ​លើ​កកម្ពស់​គុណ​ភាព​ផ្លែ​ជ្រះ​ស្អាត​ រលើ​បរលោង និង​សម្រេច​ទម្ងន់​តាម​តម្រូវ​ការ​ទី​ផ្សា​រ។​ ចំ​ណែក​លោក​ថា​ច់​ថៀង ឃុំ​វិញ​តឹង​ ទី​រួម​ខេត្ត​វិញ​ចូវ​ ជា​មួយទម្រង់​ចិញ្ចឹម​បង្កង​កសិកម្ម​ នាំ​មក​ប្រាក់​ចំ​ណូល​ជាង​១​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​ អ្នក​មីង​ម៉ាយ​ធី​កាល​ នៅ​ឃុំ​តាយ​វ៉ាន់​ ស្រុក​ត្រឹង​ដេ អនុវត្ត​ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង​-ស្រែ​ នាំ​មក​ប្រាក់​ចំ​ណូល​ជា​ង​៥​០​០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​

 លោក​ស្រី​ផាមឡែឡាម ប្រ​ធាន​សមាគម​កសិករ​ខេត្ត​សុក​ត្រាំង​ បញ្ជា​ក់​៖ "អាច​ឃើញ​ថា​ ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​របស់​ខេត្ត​ បាន​បង្ក​ជា​កម្លាំង​ចលករ​លើ​កទឹក​ចិត្ត​កសិករ​ខ្នះ​ខ្នែង​ប្រ​ឡង​ប្រ​ណាំង​ពលកម្ម​ផលិត​។​ ផ្តើ​មពី​នោះ​ មាន​កសិករ​ជា​ច្រើន​ក្លាយ​ជា​សេដ្ឋី​លើ​ចំ​ណែក​ដី​របស់​ខ្លួន​។​ ពួក​គាត់​គឺ​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​វិ​វឌ្ឍ​ន៍​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ រួម​ចំ​ណែក​កសាង​ខេត្ត​សុក​ត្រាំង​កាន់​តែ​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​"៕

យ្វីអា​ញ់-មុនី

Chia sẻ bài viết