ទោះបីសេដ្ឋកិច្ច - សង្គមផ្លាស់ប្តូរច្រើនក្តី ប៉ុន្តែអបាយមុខសង្គមនៅតែបង្កប់ហានិភ័យ ជះឥទ្ធិពលដល់សន្តិសុខនិងសណ្តាប់ធ្នាប់សុវត្ថិភាពនៅភូមិភាគ។ ចំពោះមុខភាពជាក់ស្តែងនេះ កម្លាំងនគរបាលឃុំថើយឡាយ បានអនុវត្តព្រមៗគ្នានូវវិធានការផ្សព្វផ្សាយជាច្រើន សំដៅលើកកម្ពស់ការយល់ដឹងនិងពង្រីកតួនាទីសហគមន៍ក្នុងការបង្ការ ប្រឆាំងបទល្មើសគ្រប់ប្រភេទ រួមចំណែកនាំមកនូវភាពសុខសាន្តជូនប្រជាជន។
.jpg)
កម្លាំងនគរបាលឃុំថើយឡាយ ចេញប្រតិបត្តិការផ្សព្វផ្សាយបង្ការនិងប្រឆាំងគ្រឿងញៀន។
ពេលជីវភាពសេដ្ឋកិច្ចនៅតែពឹងផ្អែកជាសំខាន់ទៅលើការផលិតកសិកម្ម និងការ ងារគ្មានស្ថិរភាព។ នេះជាឱកាសដែលអបាយមុខសង្គមជ្រៀតជ្រែកចូលក្នុងសហគមន៍។ គួរឱ្យព្រួយបារម្ភបំផុតគឺអបាយមុខគ្រឿងញៀន មិនត្រឹមតែប៉ះ ពាល់ផ្ទាល់ដល់សុខភាពនិងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កផលវិបាកជាច្រើន ដូចជា៖ ចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងការបាត់សន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគទៀតផង។ ចំពោះមុខបញ្ហាប្រឈមទាំងនេះ រយៈពេលកន្លងកម្លាំងនគរបាលឃុំថើយឡាយ បានម្ចាស់ការអនុវត្តនូវវិធានការបង្ការប្រឆាំងចាប់ពីមូលដ្ឋាន ដូចជា៖ សកម្មផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន បង្កើនការដើរល្បាតត្រួតពិនិត្យ និងបំពាក់កាមេរ៉ាសន្តិសុខនៅតំបន់តែងកើតមានអំពើអបាយមុខ។ តាមរយៈនោះ រួមចំណែកកាត់បន្ថយអបាយមុខសង្គមទាន់ពេលវេលា ស្វែងរកនិងបង្រ្កាបក្រុមយុវជនជួបជុំគ្នានៅពេលយប់ជ្រៅ។ លោកវ៉វ៉ាំងហ្វាយ ប្រជាជននៅភូមិភាគ ឱ្យដឹង៖ “ចាប់តាំងពីកម្លាំងសមត្ថកិច្ចមានវត្តមានជាប្រចាំលើដងផ្លូវនានាមក ប្រជាជនកាន់តែមានស្មាតីភ្ញាក់រលឹកក្នុងការគោរពច្បាប់ រក្សាសន្តិសុខនៅមណ្ឌលតាំងទីលំនៅ ហើយសកម្មភាពយុវជនជួប ជុំគ្នានៅពេលយប់ជ្រៅក៏បានកាត់បន្ថយផងដែរ”។
ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ស្ថានភាពសន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិឋានឃុំ បន្តបានរក្សារឹងមាំ។ កម្លាំងសមត្ថកិច្ចបានសហការរៀបចំដើរល្បាត ៣៨១ លើក បង្រ្កាបទីតាំងប្រជល់មាន់ ០២ កន្លែង ទីតាំងលេងល្បែងស៊ីសងចំនួន ០៣ កន្លែង និងក្រុមយុវជនជួបជុំគ្នានៅពេលយប់ជ្រៅចំនួន ០២ ក្រុមទាន់ពេល។ ពិសេស ក្នុងកិច្ចការកសាង “ឃុំគ្មានគ្រឿងញៀន” សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយបង្ក្រាបបាន ០៧ ករណីល្មើសច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គ្រប់គ្រងមនុស្សចំនួន ៤៣ នាក់ដែលប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ អ្នកញៀននិងអ្នកក្រោយការផ្តាច់ញៀន។
យោងតាមលោកវរសេនីយ៍ទោទ្រឿងហុងតៀង ប្រធាននគរបាលឃុំថើយឡាយ បានឱ្យដឹង ដើម្បីពង្រីកប្រសិទ្ធភាពនាពេលខាងមុខ នគរបាលឃុំបន្តសហការជាមួយផ្នែកនានា អង្គការមហាជននិងរដ្ឋអំណាចភូមិភាគ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្តាប់ស្ថានភាពគ្រប់គ្រងភូមិឋាន គ្រប់គ្រងមុខសញ្ញា។ បង្កើនការដើរល្បាត វាយលុក បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយច្បាប់ពង្រីកចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ចូលរួមបរិហារបទល្មើសនិងកសាងបរិស្ថានរស់នៅមានសុវត្ថិភាពក្នុងសហគមន៍។
តាមរយៈការច្បាមភូមិឋាន ជិតដិតជាមួយប្រជាជន ម្ចាស់ការបង្ការនិងដោះស្រាយហេតុការណ៍ភ្លាមៗចាប់ពីមូលដ្ឋាន កម្លាំងនគរបាលឃុំថើយឡាយ ទីក្រុងកឹងធើ កំពុងកសាងជំហរសន្តិសុខ សណ្តាប់ធ្នាប់ដោយផ្អែកលើកម្លាំងប្រជាជន ថែរក្សាភូមិឋានសុវត្ថិភាព និងស្ថិរភាព ដើម្បីឱ្យប្រជាជនស្ងប់អារម្មណ៍ពលកម្មផលិត រួមចំណែកបង្កមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត៕
ថាញវ៉ាង - ថាច់ធី