“ជាមួយនឹងកិត្យានុភាព ភារកិច្ចដ៏ធំធេងរបស់ប្រមុខរដ្ឋ ប្រធានក្រុមប្រឹក្សាការពារសន្តិសុខជាតិ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនខ្ញុំសច្ចាបញ្ចេញអស់ពីកម្លាំងកាយចិត្ត បម្រើមាតុភូមិ បម្រើប្រជាជន...”។ នេះជាប្រសាសន៍មួយឃ្លាក្នុងពាក្យសច្ចាប្រណិធានរបស់ប្រធានរដ្ឋត្រឹនដាយក្វាង បន្ទាប់ពីធ្វើពិធីឡើងកាន់តំណែងនៅចំពោះមុខរដ្ឋសភា ថ្ងៃ២ ខែមេសា ឆ្នាំ២០១៦។ ក្នុងអំឡុងពេល ២៩ខែ រាប់ចាប់តាំងពីថ្ងៃធ្វើសច្ចាប្រណិធាន រហូតដល់វេលាម៉ោង១០ និង០៥នាទី ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ ជាទីអវសាននៃចង្វាក់បេះដូងរបស់សមមិត្ត សមមិត្តលាចាកមាតុភូមិនិងប្រជាជនជារៀងរហូត ប្រធានរដ្ឋ ត្រឹនដាយក្វាង បានសម្រេចរាល់ភារកិច្ចដ៏ឧត្តុង្គឧត្តម តាមពាក្យសច្ចាប្រណិធាន។
![ប្រធានរដ្ឋ ត្រឹនដាយក្វាង បម្រើមាតុភូមិ បម្រើប្រជាជនដោយអស់ពីចិត្ត](https://baocantho.com.vn/image/fckeditor/upload/2018/20181002/images/khmer/21.jpg)
ប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យ ចូលឆ្នាំថ្មីនិងជូនអំណោយដល់
គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅកឺវជី។
សមមិត្ត ត្រឹនដាយក្វាង កើតថ្ងៃ១២ ខែតុលា ឆ្នាំ១៩៥៦ នៅឃុំក្វាងធៀន ស្រុកកីមសុើន ខេត្តនិញប៊ិញ ស្នាក់នៅផ្ទះលេខ០៨ មណ្ឌលងី្វញ៉ឺកន់តុម សង្កាត់ញឹនចិញ ខណ្ឌថាញ់ស្វឹន ក្រុងហាណូយ។ សមមិត្តចូលបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃ២៦-កក្កដា-១៩៨០។ សមាជិកមជ្ឈិមបក្ស នីតិកាល X, XI និង XII ។ សមាជិកការិយាល័យនយោបាយ នីតិកាល XI, XII។ ប្រធានរដ្ឋ (ចាប់ពីខែមេសា ឆ្នាំ២០១៦ រហូតមកទល់សព្វថ្ងៃ) ប្រធានក្រុមប្រឹក្សាការពារប្រទេសនិងសន្តិសុខជាតិ។ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម។ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម។ សមាជិករដ្ឋសភា នីតិកាល XIII XIV។ ប្រធានគណៈចង្អុការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មជ្ឈិម។
![ប្រធានរដ្ឋ ត្រឹនដាយក្វាង បម្រើមាតុភូមិ បម្រើប្រជាជនដោយអស់ពីចិត្ត](https://baocantho.com.vn/image/fckeditor/upload/2018/20181002/images/khmer/22.jpg)
ប្រធានរដ្ឋ ត្រឹនដាយក្វាង ចូលរួមក្នុងទិវាសាមគ្គីទូទាំងជនជាតិ ឆ្នាំ២០១៧ នៅឃុំតឹងហឹង ស្រុកឡាងយ៉ាង ខេត្តបាក់យ៉ាង។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាការពារប្រទេសនិងសន្តិសុខជាតិ សមមិត្តបានរួមចំណែកក្នុងការកសាងកងកម្លាំងប្រដាប់អាវុធប្រជាជនបដិវត្តន៍ រៀបរយ ចំណានជាជំហានៗទាន់សម័យ ឆ្លើយតបនឹងតម្រូវការការពាររឹងមាំឯករាជ្យ អធិបតេយ្យ ឯកភាព បូរណភាពទឹកដី ដែនសមុទ្រដ៏ថ្លៃថ្លានៃមាតុភូមិ លំនឹងស្ថិរភាពនយោបាយ បង្កបរិស្ថានសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងតួនាទីជាប្រធានគណៈចង្អុលការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មជ្ឈិម សមមិត្តបានយកចិត្តទុកដាក់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កសាងខឿនយុត្តិធម៌ស្អាតស្អំ រឹងមាំ ប្រជាធិបតេយ្យម៉ឺងម៉ាត់ ការពាររដ្ឋធម្មនុញ្ញច្បាប់ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ការពារលទ្ធិ សង្គមនិយម។
ជាមួយតួនាទីជាប្រមុខដឹកនាំនៃប្រទេសវៀតណាម ប្រធានរដ្ឋ ត្រឹនដាយក្វាង បានរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពកិច្ចការបរទេស ដើម្បីលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ សមមិត្តបានជួបប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោក។ ឆ្លងតាមរយៈកិច្ចប្រាស្រ័យទាក់ទងនោះ វៀតណាមបានបន្សល់ទុកនូវលក្ខណៈល្អប្រសើរជាច្រើនក្នុងអារម្មណ៍នៃថ្នាក់ដឹកនាំនៅបណ្ដាប្រទេស និងប្រមុខអង្គការអន្តរជាតិជាច្រើន។
ក្នុងនាមជាសមាជិករដ្ឋសភា នីតិកាលទី XIV សមមិត្ត ត្រឹងដាយក្វាង តែងចំណាយពេលជួបជាមួយម្ចាស់ឆ្នោតនៅក្រុងហូជីមិញ ស្ដាប់នូវបំណងប្រាថ្នារបស់ប្រជាជនទីក្រុងឈ្មោះអ៊ំហូ បកស្រាយពន្យល់ល្អិតល្អន់ ពីគោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជាការដាក់សំណើទៅរដ្ឋសភា ចំពោះបញ្ហាទាំងឡាយណាដែលម្ចាស់ឆ្នោតទន្ទឹងរង់ចាំ ដើម្បីដោះស្រាយបានឆាប់រហ័ស។
ក្រោយពីមានរោគាពាធ ទោះបីបក្ស រដ្ឋ សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតប្រឹងប្រែងជួយសង្គ្រោះព្យាបាលអស់ពីកម្លាំងកាយចិត្ត គ្រួសារថែទាំយ៉ាងអស់ពីចិត្តពីថ្លើមក៏ដោយប៉ុន្តែដោយសារអាការរោគធ្ងន់ធ្ងរ សមមិត្ត ក៏ទទួលមរណភាពនៅវេលាម៉ោង១០ និង០៥ នាទី ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ (ត្រូវនឹងថ្ងៃ១២កើត ខែភទ្របទ ឆ្នាំច) នៅមន្ទីរពេទ្យយោធាមជ្ឈិម១០៨។
ការលាចាកលោកនេះរបស់សមមិត្ត មាតុភូមិនិងប្រជាជន តែងនឹករលឹកនិងចងចាំជានិច្ចរូបភាពប្រមុខរដ្ឋមួយរូបក្នុងយុគសម័យវៀតណាម សមាហរណកម្មអន្តរជាតិដ៏ទូលំ ទូលាយ ជាថ្នាក់ដឹកនាំមួយរូប ជិតដិតនឹងប្រជាជន ខ្នះខ្នែង ស្មោះត្រង់ជាមួយនឹងការ ងារ៕
យោងៈ TTXVN- ប្រែសម្រួលៈ ពេជ្រសឿន