04/03/2024 - 16:43

"លោក​តា​វ័យ​ក្មេង​"Sinner

នោះ​គឺជា​រហស្ស​នាម ដែល​អ្នក​គាំ​ទ្រ​ដាក់​ឱ្យ​កីឡា​ករ​វាយ​កូន​បាល់​លំ​ដាប់​លេខ​៣​ពិភព​លោក​ សញ្ជាតិ​អ៊ីតា​លី Jannik Sinner។​ ដ្បិត​អី​ Sinner មាន​ឥរិយា​បថ​នៃ​ការ​លេង​យ៉ាង​ស្រ​គត់​ស្រ​គំ​ បើ​ប្រៀប​ជា​មួយ​នឹង​អា​យុ​២២​ឆ្នាំ​របស់​គេ។​

កីឡា​ករ​ Sinner បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ Australian Open ឆ្នាំ​២០២៤។​ (រូប​ថត៖ AFP/Getty Images)

កីឡាករ​ Sinner មាន​ភាព​លេច​ធ្លោ​នៅ​ឆ្នាំ​២០២២ ខណៈ​ពេល​បាន​ផ្ដួល​កីឡា​ករ​ដែល​មាន​ចំ​ណាត់​ថ្នាក់​ខ្ពស់​ៗ​ជាង​ខ្លួន​ ក្នុង​តារាង​រៀប​ចំ​ណាត់​ថ្នាក់​កីឡា​វាយ​កូន​បាល់​ពិភព​លោក​ជា​បន្ត​បន្ទាប់។​ គេ​នៅ​ទាំង​ចាប់​អា​រម្មណ៍ កីឡា​ករ​ Sinner មាន​រាង “ស្ដើង” ស្គម​កំ​ព្រឹង​ មើល​ទៅ​ហាក់​បី​ដូច​ជា​មនុស្ស​គ្មាន​កម្លាំង​ពលំ​អ៊ី​ចឹង។​ ប្រ​ការ​នេះ​បាន​បញ្ជាក់​ខណៈ​ពេល​បុរស​អា​យុ​២០​ឆ្នាំ​រូប​នេះ​ បាន​នាំ​មុខ​កីឡា​ករ​លេខ​ ១​ពិភព​លោក​ Djokovic ២ - ០ ហើយ​ក្រោយ​មក​បែរ​ជា​ចាញ់​ដោយ​លទ្ធ​ផល​ ៣-២ ក្នុង​វគ្គ​ប្រ​កួត​ពាក់​កណ្តាល​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ Wimblendon ឆ្នាំ​២០២២។​ ប៉ុន្តែ​ក្រោយ​ពី​បរា​ជ័យ​លើក​នោះ​ អ្នក​គាំ​ទ្រ​ទើប​ឃើញ​របៀប​ប្រ​កួត​គួរ​ឱ្យ​ទាក់​ទាញ​របស់​កីឡា​ករ​រូប​នេះ។​ ពិ​សេស​ គឺ Sinner មិន​ “ស្មុគ​ស្មាញ​” ខាង​ស្មារតី​ ខណៈ​ពេល​កីឡា​ករ​លេខ​១​ពិភព​លោក​សញ្ជាតិ​ស៊ែ​ប៊ី​ “បញ្ចេញ​កាយ​វិការ​ល្បិច​កល” លើ​ទី​លាន។​ ភាព​នឹង​នរចិត្ត​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​បុរស​វ័យ​ជាង​២០​ឆ្នាំ​រូប​នេះ​ បាន​ទាក់​ទាញ​ការ​ចំ​ណាប់​អា​រម្មណ៍​ពី​អ្នក​គាំ​ទ្រ។​ ពួក​គេ​កាន់​តែ​ចង់​ដឹង​ចង់​យល់​ជាង​មុន​ ខណៈ​ពេល​ដែល​ Sinner ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ម៉ាក​យី​ហោ​ធំ​ៗ។​

ជាក់​ស្ដែង​ ការ​សម្លឹង​ឃើញ​របស់​ម៉ាក​យី​ហោ​ធំ​ៗ​ មាន​ដូច​ Nike, Rolex ។ល។​ មិន​ធម្ម​តា​នោះ​ឡើយ​ កីឡា​ករ​ Sinner ប្រ​កួត​កាន់​តែ​ប្រ​សើរ​ឡើង។​ គេ​បាន​យក​ឈ្នះ​លើ​កីឡា​ករ​ Djokovic នៅ​វគ្គ​ប្រ​កួត​ក្នុង​ពូល​ World tour Finals នា​ចុង​ឆ្នាំ​២០២៣ ហើយ​បន្ត​ឈ្នះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិ​ការណ៍​ Australian Open ជា​មួយ​នឹង​លទ្ធ​ផល​៣-១។​ នៅ​ពេល​នោះ​ តិច​មាន​កីឡា​ករ​រូប​ណា​អាច​យក​ឈ្នះ​លើ​កី​ឡា​ករ​ Djokovic បាន​ណាស់។​ កីឡា​ករ​ Sinner កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ ពេល​បាន​ក្រឡាស់​ស្ថាន​ភាព​ក្នុង​វគ្គ​ប្រ​កួត​ផ្ដាច់​ព្រ័ត្រ​ Australian Open ឆ្នាំ​២០២៤ ពេល​ជួប​ “ខ្លា​ឃ្មុំ​រុស្ស៊ី​” Medvedev ដើម្បី​ឈ្នះ​ជើង​ឯក​ Grand slam ជា​លើក​ដំ​បូង។​

ប្រ​សិន​បើ​ អ្នក​គាំ​ទ្រ​មាន​ការ​ខក​បំ​ណង​ បន្ទាប់​ពី​យក​ឈ្នះ​លើ​កីឡា​ករ​ Djokovic ដើម្បី​យក​ពាន​ជើង​ឯក​ក្នុង​ព្រឹត្តិ​ការណ៍​ Wimbledom ឆ្នាំ​ ២០២៣ “ផ្កាយ​ព្រឹក​” Carlos Alcaraz មាន​ការ​ប្រ​កួត​ធ្លាក់​ចុះ​ ប៉ុន្តែ​កីឡា​ករ​ Sinner នៅ​តែប្រ​កួត​បាន​ល្អ​ គេទើប​ឈ្នះ​បាន​ពាន​ជើង​ឯក​ ATP ៥០០ Rotterdam បើក​ទូលាយ។​ ជា​សមិទ្ធផល​គួរ​ឱ្យ​ចំ​ណាប់​អា​រម្មណ៍​សម្រាប់​កីឡា​ករ​វាយ​កូន​បាល់​ទើប​អា​យុ​២២ មុន​ពេល​ឈាន​ចូល​ការ​ប្រ​កួត​ខែ​មីនា​ Sinner បាន​ឈាន​ឡើង​ចំ​ណាត់​ថ្ន​ក់​ លេខ​៣​ពិភព​លោក។​

បន្ទាប់​ពី​រយៈ​ពេល​ដាក់​ក្ដី​សង្ឃឹម​ ហើយ​បែរ​ជា​ខក​បំ​ណង​ជំ​នាន់​ Nextgreen មាន​ដូច​៖ កី​ឡាករ​ Thiem, Zrever, Tsitsipas។ល។​ អ្នក​គាំ​ទ្រ​បាន​ដាក់​ក្ដី​សង្ឃឹម​របស់​ពួក​គេទៅ​លើ​កីឡា​ករ​ Sinner។​ ថ្វី​ដ្បិត​តែ​ទម្រង់​ប្រ​កួត​មិន​បាន​ល្អ​ក៏​ដោយ​ ប៉ុន្តែ​ Sinner មាន​យុទ្ធ​សាស្រ្ត​ប្រ​កួត​បាន​ល្អ​ យល់​ពី​គូប្រ​កួត​បាន​រហ័ស​ ហើយ​បញ្ចេញ​ស្នៀត​វាយ​លុក​យ៉ាង​ល្អ​ឥត​ខ្ចោះ។​ ប្រ​ការ​នេះ​ ត្រូវ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​ពិន្ទុ​ចុង​ក្រោយ​ នៅ​ពេល​ដែល​ Sinner យក​ឈ្នះ​លើ​ “ខ្លាឃ្មុំ​រុស្ស៊ី​” ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Australian Open ឆ្នាំ​២០២៤៖ បញ្ជូន​កីឡា​ករ​ Medvedev ចេញ​ឆ្ងាយ​ពី​បន្ទាត់​គោល ដោយ​បង្ខំ​ទៅ​ជ្រុង​ខាង​ស្ដាំ​ មុន​នឹង​បញ្ជា​គ្រាប់​បាល់​ឱ្យ​ធ្លាក់​ប៉ះ​ចំ​ខ្សែ​បន្ទាត់​ពី​ខាង​ឆ្វេង​កីឡា​ករ​ Medvedev។​ ចង់​សម្រេច​បាន​យុទ្ធ​សាស្រ្ត​បែប​នេះ​ កីឡា​ករ​ Sinner តែង​តែ​ “យល់​” ពី​ការ​ចលនា​របស់​គូ​ប្រ​កួត​ និង​បច្ចេក​ទេស​គ្រប់​គ្រង​បាល់​កម្រិត​កំ​ពូល។​ ប្រ​ការ​នេះ​ ភាគ​ច្រើន​គឺកីឡា​ករ​ជើង​ចាស់​ទើប​មាន​បទ​ពិសោ​ធន៍។​ ប៉ុន្តែ​កីឡា​ករ​វាយ​កូន​បាល់​វ័យ​ក្មេង​អា​យុ​២២ឆ្នាំ​ ដូច​ជា Sinner ក៏​អាច​ធ្វើ​បាន​នេះ​ជា​ទេព​កោ​សល្យ​ធម្ម​ជាតិ។​ ជា​មួយ​នឹង​ការ​ប្រ​កួត​បាន​ល្អ​យ៉ាង​នេះ​ កីឡា​ករ​ Sinner នឹង​ឈាន​ឡើង​លេខ​១​ពិភព​លោក​ក្នុង​ពេល​អនា​គត​មិន​ឆ្ងាយ​ឡើយ៕​ 

                          ហា​ថាញ - ថាច់​ធី

Chia sẻ bài viết