ក្នុងជីវភាពកីឡារបស់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ ប្រណាំងទូក-ងនិងប៉េតង់គឺជាកីឡាពីរប្រភេទកំពុងពេញនិយម ត្រូវបានរក្សានិងអភិវឌ្ឍតាំងពីយូរលង់មក។ មិនត្រឹមតែបង្កបរិយាកាសយ៉ាងពុះពោរក្នុងឱកាសបុណ្យទានផ្សេងៗប៉ុណ្ណោះទេ សួនកម្សាន្តនេះថែមទាំងរួមចំណែកប្រទះឃើញ និងបំប៉នប្រភពធនធានកាន់តែច្រើនដែលមានទេពកោសល្យ សម្រាប់វិស័យកីឡាកម្រិតខ្ពស់របស់ទីក្រុង។

កីឡាប៉េតង់ កាន់តែអភិវឌ្ឍខ្លាំងក្នុងជនរួមជាតិខ្មែរ។
ពិសេស កីឡាប៉េតង់ សព្វថ្ងៃកំពុងតែពេញនិយមនៅតាមភូមិស្រុក និងវត្តអារាមខ្មែរ។ តាមប្រសាសន៍អ្នកស្រី ឡេធីអាញថឿក គ្រូបង្វឹកក្រុមជម្រើសកីឡាប៉េតង់ទីក្រុងកឹងធើ ចំណុចប្រសើររបស់កីឡាប៉េតង់ គឺមិនទាមទារមូលដ្ឋានសម្ភារៈធំដុំអ្វីទេ ហើយសមស្របនឹងលក្ខណៈប្រជីវកិច្ចសហគមន៍។ ហេតុនេះ រាល់សកម្មភាពបុណ្យទានផ្សេងៗ នៅតាមវត្តនិងភូមិភាគជាច្រើនតែងចាត់តាំងការប្រកួតកីឡាប៉េតង់ បង្កើតសួនកម្សាន្តដ៏មានប្រយោជន៍ដល់ប្រជាជន។ ផ្តើមពីចលនាកីឡានេះ មានកីឡាករវ័យក្មេងមានបច្ចេកទេស មានសមត្ថភាពនិងមានស្មារតី នឹងនរក្នុងការប្រកួតបានក្រុមអ្នកជំនាញចាប់អារម្មណ៍ ជ្រើសរើសយកទៅបណ្តុះបណ្តាលត្រឹមត្រូវតាមបែបបទ។ តួយ៉ាងដូចកីឡាការិនី ថាច់ធីយ៉េម ក្រុមជម្រើស ប៉េតង់របស់ទីក្រុង គឺជាករណីមួយក្នុងចំណោមករណីដែលបានជ្រើសរើសពីមូលដ្ឋាន។ ឆ្នាំ២០២២ ពេលចូលរួមប្រកួតឱ្យក្លឹបសង្កាត់សុកត្រាំង ទទួលបានរង្វាន់លេខ១ ចំនួន២លើក លើខ្លឹមសារឯកត្តជន នារីនិងក្រុមបុរស-នារី។ ជាមួយនឹងស្នាដៃនេះ យ៉េម បានគ្រូបង្វឹកជម្រើសចូលហ្វឹកហាត់នៅមជ្ឈមណ្ឌល ហ្វឹកហាត់និងប្រកួតកីឡាអប់រំកាយទីក្រុង។ កីឡាការិនី ថាច់ធីយ៉េម ចែករំលែក៖ “ចាប់តាំងពីនោះមក ប្អូនបានហ្វឹកហាត់ត្រឹមត្រូវពីបច្ចេកទេសកបោះគ្រាប់ប៊ូល បាញ់គ្រាប់ប៊ូល ការគប់ទម្លាក់និងពង្រឹងស្មារតីក្នុងការប្រកួត។ ហេតុនេះ ប្អូនមានស្មារតីនឹងនរប្រកួតឈ្នះមេដាយគ្រប់ប្រភេទក្នុងការប្រកួតដណ្តើម ពានរង្វាន់ថ្នាក់តំបន់និងទូទាំងប្រទេស”។
ប្រសិនបើកីឡាប៉េតង់បង្កើតបានជាទីលានប្រកួតយ៉ាងពុះពោរ ដូច្នេះ ការប្រណាំងទូក-ង ក៏នាំមកបរិយាកាសដ៏ទាក់ទាញលើដងព្រែក។ នេះគឺវិញ្ញាសាកីឡាប្រពៃណីផ្សារភ្ជាប់នឹងជីវភាពវប្បធម៌ខ្មែរ ពិសេស គឺក្នុងឱកាសបុណ្យអកអំបុក។ ទូកនីមួយៗមិនត្រឹម តែបញ្ចេញកម្លាំងប្រកួតប៉ុណ្ណោះទេ នៅទាំងបង្ហាញពីស្មារតីសាមគ្គី កម្លាំងនៃសហគមន៍ទៀតផង។ ដើម្បីត្រៀមបានល្អសម្រាប់ការអុំប្រណាំង នៅតាមវត្តតែងជ្រើសរើសយុវជនមានកម្លាំងមាំមួន ស្រឡាញ់ កីឡានិងស្ម័គ្រចិត្តចូលរួមហាត់សម។ ព្រះតេជព្រះគុណ ឡឹមចន្ទសំណាង ព្រះចៅអធិការវត្តព្រែកអណ្តើក ឃុំញ៉ូយ៉ា មានថេរដីកា៖ “ឆ្នាំ២០២៥ វត្តមានទូក២គ្រឿង ដោយមានកីឡាករ-កីឡាការិនីជាង ១៣០ នាក់ ស្ម័គ្រចិត្តចូលរួមក្នុងពិធីប្រណាំងទូក-ងរបស់ទីក្រុង ទទួលបានជ័យលាភីលេខ២។ ទូក-ងជាកីឡាប្រពៃណី ដូច្នេះ មាមីងជនរួមជាតិខ្មែរ ស្រឡាញ់ចូលចិត្តកីឡានេះស្ទើតែទាំងអស់ តាមរយៈនេះ បានរួមចំណែកអភិរក្សនិងពង្រីកវប្បធម៌ជនជាតិ។ បច្ចុប្បន្ន វត្តកំពុងបោះទូកថ្មីជំនួសទូកចាស់”។
កីឡាប៉េតង់និងប្រណាំងទូក-ង មានលក្ខណៈប្រកួតខុសគ្នា ប៉ុន្តែមានប្រភពពីសហគមន៍ដូចគ្នា និងត្រូវបានរក្សាដោយសហគមន៍។ ប្រសិនបើកីឡាប៉េតង់បើកឱកាសស្វែងរក បណ្តុះបណ្តាលប្រភពធនធានមនុស្សមានទេពកោសល្យ សម្រាប់កីឡាកម្រិតខ្ពស់ ការប្រណាំងទូក-ងក៏បានរួមចំណែកអភិរក្សវិញ្ញាសាកីឡាប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌។ ផ្តើមពីទីលានប៉េតង់ នៅតាមភូមិស្រុក រហូតដល់ការអុំប្រណាំងយ៉ាងពុះពោរនិងទាក់ទាញនៅលើដងព្រែក កីឡាទាំងនេះ កំពុងក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពជនរួមជាតិខ្មែរ រួមចំណែកធ្វើឱ្យសាយភាយស្មារតីសាមគ្គី និងបន្តរក្សាតម្លៃវប្បធម៌ប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់៕
លីធាង-មុនី