08/09/2026 - 14:34

វៀត​ណាម​ដណ្តើ​មបាន​ចំ​ណាត់​ថ្នាក់​លេខ​ ១ ទូ​ទាំង​ក្រុម​ កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​ លើក​ទី​១ ឆ្នាំ​ ២០២៦ 

នៅ​ល្ងាច​ថ្ងៃ​ទី​ ៧ ខែ​កញ្ញា​ រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​ លើក​ទី​១ ឆ្នាំ​ ២០២៦ បាន​បិទ​វគ្គ​ក្រោយ​ពី​ ៥ ថ្ងៃ​ប្រ​កួត​ដណ្តើ​មយ៉ាង​ពុះ​ពោរ​នៅ​ពហុកី​ឡ​ដ្ឋាន​មជ្ឈ​មណ្ឌល​ហ្វឺ​កហ្វឺន​ និង​ប្រ​កួត​កី​ឡា​ទី​ក្រុង​កឹង​ធើ​ (សង្កាត់​កាយ​ខេ​)។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ជូន​មេ​ដាយ​ដល់​កី​ឡា​ករ​។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​លោក​ង្វៀង​វុាំងបៃ​ នា​យក​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ប្រ​ធាន​គណៈ​ចាត់​តាំង​ការ​ប្រ​កួត​; លោក​ មៀម​រ៉ា​ ប្រ​ធាន​កិត្តិ​យស​នៃ​សហ​ព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​; តំ​ណាង​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​ សហ​ព័ន្ធ​កី​ឡា​ Kickboxing វៀត​ណាម​ មួយ​អន្លើ​ដោយ​មន្ទីរ​ គណៈ​ ផ្នែក​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​បិទ​វគ្គ​នេះ​។

លោក​ង្វៀង​វុាំងបៃ​ នា​យក​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ប្រ​ធាន​គណៈ​ចាត់​តាំង​ការ​ប្រ​កួត​ ជូន​មេ​ដាយ​ដល់​កី​ឡា​ករ​។

ដោយ​ទទួល​បាន​មេ​ដាយ​គ្រប់​ប្រ​ភេទ​សរុប​ ៧៥ គ្រឿង​ ក្នុង​នោះ​ មេ​ដាយ​មាស​៣៨គ្រឿង​ មេ​ដាយ​ប្រាក់​៣០គ្រឿង​ និង​មេ​ដាយ​សំ​រិទ្ធ៧គ្រឿង​ ក្រុម​ជម្រើស​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​វៀត​ណាម​ ដណ្តើ​មបាន​ចំ​ណាត់​ថ្នាក់​លេខ​ ១ ទូ​ទាំង​ក្រុម​។

ចំ​ណាត់​ថ្នាក់​លេខ​ ២ ទូ​ទាំង​ក្រុម​ គឺ​ក្រុម​ជម្រើស​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​កម្ពុជា​ ដោយ​ទទួល​បាន​មេ​ដាយ​ចំ​នួន​ ៧១ គ្រឿង​ ក្នុង​នោះ​  មេ​ដាយ​មាស​៣៥គ្រឿង​  មេ​ដាយ​ប្រាក់​២៧គ្រឿង​ និង​ មេ​ដាយ​សំ​រិទ្ធ៩គ្រឿង​។

ចំ​ណាត់​ថ្នាក់​លេខ​ ៣ គឺ​ក្រុម​ជម្រើស​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​ឥណ្ឌូ​នេស៊ី​ ដោយ​ទទួល​បាន​មេ​ដាយ​ចំ​នួន​ ៩ គ្រឿង​ ក្នុង​នោះ​  មេ​ដាយ​មាស​ ១ គ្រឿង​  មេ​ដាយ​ប្រាក់​៥គ្រឿង​ និង​មេ​ដាយ​សំ​រិទ្ធ៣គ្រឿង​។

លោក​ខូវឆាយ​  អគ្គ​លេខា​ធិ​ការ​សហ​ព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​ ថ្លែង​បិទ​វគ្គ​ការ​ប្រ​កួត​។

ថ្លែង​បិទ​វគ្គ​ការ​ប្រ​កួត​នេះ​ លោក​ខូវឆាយ​ អគ្គ​លេខា​ធិ​ការ​សហ​ព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​ បាន​វាយ​តម្លៃ​ក្នុង​អំ​ឡុង​ពេល​ការ​ប្រ​កួត​ កី​ឡា​ករ​បាន​បង្ហាញ​ពី​ភាព​អង់​អាច​ក្លា​ហាន​ គោរព​វិន័យ​ មាន​បច្ចេក​ទេស​ពូ​កែ​ និង​ស្មារតី​គោរព​ខ្ពស់​។

តាម​រយៈ​ការ​ប្រ​កួត​នេះ​ កី​ឡា​ករ​ គ្រូ​បង្វឹក​ មន្ត្រី​និង​ថ្នាក់​ដឹក​នាំ​កី​ឡា​មក​ពី​ប្រ​ទេស​ជា​ច្រើន​នៅ​អា​ស៊ី​ បាន​ដោះ​ដូរ​បទ​ពិសោធន៍​ ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​កសាង​ចំ​ណង​មិត្ត​ភាព​យូរ​អង្វែង​តាម​រយៈ​កី​ឡា​។

កី​ឡា​ករ​វៀត​ណាម​ (ខាង​ស្តាំ) អប​អរ​ទទួល​ជ័យ​ជម្នះ​ក្នុង​វគ្គ​ប្រ​កួត​ផ្តា​ច់ព្រ័ត្រ​។

សហ​ព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​ នឹង​បន្ត​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​សហ​ព័ន្ធ​នៃ​ប្រ​ទេស​ដែល​ជា​សមា​ជិក​ចាត់​តាំង​ការ​ប្រ​កួត​ សិក្ខា​សា​លា​ជំ​នាញ​ កម្ម​វិធីប​ណ្តុះ​បណ្តា​ល និង​សកម្ម​ភាព​ផ្លាស់​ប្តូរ​វប្ប​ធម៌​។ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​ស្តង់​ដារ​ការ​ងារ​អាជ្ញា​កណ្តា​ល ធា​នា​សុវត្ថិ​ភាព​ដល់​កី​ឡា​ករ​ និង​បង្ក​ឱ​កាស​បន្ថែម​ដើម្បី​កី​ឡា​ករ​វ័យ​ក្មេង​អភិវឌ្ឍ​ទេព​កោស​ល្យ និង​ប្រ​កួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​។

រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​ លើក​ទី​១ ឆ្នាំ​ ២០២៦ អា​ស្រ័យ​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​កី​ឡា​អប់​រំ​កាយ​វៀត​ណាម​ចាត់​តាំង​ឡើង​។ ការ​ប្រ​កួត​ដណ្តើ​មរង្វាន់​នេះ​ មាន​គ្រូ​បង្វឹក​ និង​កី​ឡា​ករ​សរុប​ ២៣៦ នាក់​ មក​ពី​ប្រ​ទេស​នា​នា​ចំ​នួន​ ១១ រួម​មាន​៖ ប្រ​ទេស​អា​ហ្វហ្គានី​ស្ថាន​ កម្ពុជា​ ប្រ​ទេស​ចិន​ ឥណ្ឌា​ ឥណ្ឌូ​នេស៊ី​ កាហ្សាក់​ស្ថាន​ ឡាវ​ ម៉ាឡេស៊ី​ ហ្វី​លី​ពី​ន កូរ៉េ​ខាង​ត្បូង​ និង​ម្ចាស់​ផ្ទះ​វៀត​ណាម​ ដោយ​ប្រ​កួត​ដណ្តើ​មមេ​ដាយ​ចំ​នួន​ ៧០ គ្រឿង​។ ម្ចាស់​ផ្ទះ​វៀត​ណាម​ចូល​រួម​ក្នុង​ការ​ប្រ​កួត​នេះ​ មាន​គ្រូ​បង្វឹក​ចំ​នួន​ ១៧ នាក់​ និង​កី​ឡា​ករ​ចំ​នួន​ ៦៣ នាក់​៕

ក្រុម​ជម្រើស​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​វៀត​ណាម​ ថត​រូប​អនុ​ស្សាវ​រី​យ៍ជា​មួយ​គណៈ​ចាត់​តាំង​។

ហុង​ញឹង​ - វិមាន​

ចែករំលែកអត្ថបទ