លោកយាយថាច់ធីនាង នៅភូមិបៀងដុង B ឃុំវិញត្រាច់ដុង ក្រុងបាកលីវ មានរយៈពេលជាង ៤០ ឆ្នាំផ្សារភ្ជាប់នឹងរបរធ្វើនំខ្ញី។ ក្នុងអំឡុងពេលនោះ លោកយាយបានបង្រៀនរបរនេះបន្តឱ្យកូនចៅខ្មែរជាច្រើននៅភូមិស្រុក។
ប្តីប្រពន្ធបង លីសុីយ៉ែន នៅភូមិត្រាមាឃ ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង បានខិតខំប្រឹងប្រែងចិញ្ចឹមកូនបីនាក់ឱ្យរៀនសូត្រក្លាយជាគ្រូបង្រៀននិងវេជ្ជបណ្ឌិត។
លោកគឹមសើុង កើតឆ្នាំ ១៩៦០ នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានសមាគមអតីតយុទ្ធជនវាយតម្លៃជាអ្នកសកម្ម រៀនសូត្រនិងធ្វើតាមគំរូអ៊ំ។
ដោយសារការខ្នះខ្នែងរស់នៅសាមញ្ញនិងអស់ពីចិត្តជាមួយនឹងការងារ បងស្រីហ្វិញធីកីមកឿង ប្រធានគណៈកម្មការការងាររណសិរ្សភូមិវិញឡាក ឃុំវិញធិញ ស្រុកហ្វាប៊ិញ ខេត្តបាកលីវ តែងបានមាមីងគោរពស្រឡាញ់រាប់អាន។
បងយ័ញឡាញ នៅភូមិរ៉ាច់ធៀ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង រៀបរាប់ថា ដោយសារប្ដីប្រពន្ធគាត់ស្រុះស្រួលគ្នា ទើបមានលទ្ធភាពចិញ្ចឹមកូន ២ នាក់រៀនមហាវិទ្យាល័យ និងសេសសល់បានប្រាក់ខ្លះទិញដីស្រែបន្ថែម។
អាគារដ៏កក់ក្តៅនិងពោរពេញដោយមនោសញ្ចេតនា ត្រូវបានសមាគមមនុស្សធម៌ស្ម័គ្រចិត្តខេត្តត្រាវិញ ចលនាសមាជិកដែលជាសប្បុរសជនសាងសង់សម្រាប់គ្រួសារខ្មែរក្រីក្រនិយាយដោយឡែក និងគ្រួសារក្រីក្ររួមក្នុងខេត្តត្រាវិញ ដើម្បីគ្រួសារទាំងនេះបានលំនឹងជីវភាព។
ព្រះតេជព្រះគុណ បណ្ឌិតយ័ញអ៊ុក ព្រះចៅអធិការវត្តកែវមុនីវង្សា ជ្រុងយោង ក្រុងរ៉ាច់យ៉ា ខេត្តគៀងយ៉ាង ព្រមជាមួយនឹងតួនាទីជាព្រះសង្ឃមានប្រជាប្រិយ ជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងរ៉ាច់យ៉ា។
ចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែខេត្តសុកត្រាំង បានបង្កជាកម្លាំងចលករ ជំរុញទឹកចិត្តកសិករបង្វែរហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មកសិកម្មតាមទិសដៅទំនើប។ ផ្តើមពីនោះ ឃើញមានកសិករខ្មែរជាច្រើនផលិតកម្ម ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត និងមជ្ឈិម។
រំលឹកដល់បងស្រីធីបឹង នៅភូមិលេខ ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង អ្នកណាក៏ស្គាល់និងរាប់អានគាត់ដែរ។ ពីព្រោះបងស្រីជាស្រ្តីដែលពូកែគិតគូរកសាងគ្រួសារ និងអស់ពីចិត្តចំពោះការងារផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តល្អនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាតនៅភូមិស្រុក។
ពីរនាក់បងប្អូនរស់នៅក្រលំបាកតាំងតែពីតូច ម្ល៉ោះហើយពេលជីវភាពបានលំនឹង បងស្រី ហ្វិញធីសាវ នៅសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ទទួលរ៉ាប់រងការងារផ្ទះ ដើម្បីបងស្រីបង្កើតបានធ្វើការងារសង្គម និងជួយធ្វើកិច្ចការងារក្នុងវត្ត។
មានជំនាញរឹងមាំ ប្តេជ្ញាជាមួយអាជីព អ្នកគ្រូត្រឹងធីគឹមហុង គ្រូបង្រៀនសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងខេត្តសុកត្រាំង តែងបានសិស្ស និងមិត្តរួមអាជីពគោរពស្រឡាញ់។
លោកគ្រូ គឹមសុវណ្ណ គ្រូបង្រៀនវិញ្ញាសាភាសាខ្មែរ និងជាលេខាសម្ព័ន្ធយុវជនសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ។ លោកគ្រូ ជាគ្រូបង្រៀនដែលមានជំនាញល្អ និងជាលេខាសម័្ពន្ធយុវជន សកម្មក្នុងការងារជាគំរូលេចធ្លោ...។
ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ លោកថាច់សង នៅភូមិសុកដូង ឃុំហឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ បានកៀរគរប្រជាជនខ្នះខ្នែងចូលរួមចលនាការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាភាពសុខសាន្តក្នុងភូមិស្រុក។
លោកគឹមជុង នៅភូមិកិញឆាង ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានសម្រេចជោគជ័យជាមួយនឹងទម្រង់ដាំឫស្សីទំពាំងផ្អែម។
លោកថាច់សៀង លេខាសាខាបក្សភូមិចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងបង្ហាញពីការឈានមុខ គំរូក្នុងនាមជាបក្ខជនអស់ពីចិត្តចំពោះការងារ និងជួយមាមីងខ្មែរជាច្រើនគ្រួសារចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
ថ្វីដ្បិត ទទួលបានជ័យលាភីលេខ ៣ ក្នុងពិធីប្រឡងមហោស្រពសិល្បៈ”កណ្ដឹងមាសចម្រៀងវ៉ុងកោ” ឆ្នាំ ២០២២ ប៉ុន្តែបេក្ខនារីកាវធីហុងញី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។
តាមប្រសាសន៍បង ត្រឹងអាញ់ហ្វាង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកផុងដៀង ក្រុងកឹងធើ បងត្រឹងថាញឡុក ជាកម្មាភិបាលនៃការិយាល័យតែងជិតដិតជាមួយកសិករ។
ស៊ូទ្រាំលំបាកក្នុងការដាំដំណាំរួមផ្សំ ទើបបងស្រីទ្រីវធីដាណា នៅភូមិបាក់យុឹង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានចាកផុតពីភាពក្រីក្រ ជីវភាពឈានឡើងធូរធារ។
វត្តសំរោង សង្កាត់ទី ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង មានល្វែងដាក់បង្ហាញសម្លៀកបំពាក់ខ្មែរ សម្រាប់ភ្ញៀវទេសចរជួលស្លៀកពាក់ខណៈពេលមកទស្សនាកម្សាន្ត។
អាស្រ័យដោយគោលនយោបាយអនុគ្រោះដាច់ដោយឡែករបស់រដ្ឋ និងការឧបត្ថម្ភពីសមាគមគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ទើបមាននារីជនជាតិខ្មែរជាច្រើនឆ្លងកាត់ការលំបាកដើម្បីឈានឡើង។