មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/04/2023 - 16:20

អស់​ពី​ចិត្ត​ជា​មួយ​នឹង​ភាសា​អក្សរ​សាស្រ្ត​ខ្មែរ​

ថ្វី​ដ្បិត​តែ​មាន​អា​យុជិត​ ៨០ ឆ្នាំ​ប្លាយ ប៉ុន្តែ​រៀង​រាល់​ថ្ងៃ​ លោក​គ្រូ​ឡឹម​លេន​ នៅ​ភូមិ​រ៉ាច​សែន​ ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង ខេត្ត​សុក​ត្រាំង នៅ​តែ​បើក​ម៉ូតូ​រាប់​សិប​គីឡូ​ម៉ែត្រ​ទៅ​នានា​វត្ត​ ដើម្បី​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​-បាលី-សំ​ស្រ្កឹត​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។

លោក​គ្រូ ឡឹម​លេន​ កំ​ពុង​បង្រៀន​ដល់​សមណ​សិស្ស​នៅ​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ។

គ្រូ​លេន​ ជា​អតីត​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៃ​វិទ្យា​ល័យ​ វ៉ាំង​ង៉ុក​ជិញ។ ឆ្នាំ​ ២០០៣ នៅ​ពេល​ដែល​លោក​គ្រូ​ឡឹម​លេន​ ចូល​និវត្តន៍​ សាលា​មធ្យម​សិក្សា​បាលី​ណាម​បូ​សុក​ត្រាំង បាន​អញ្ជើញ​លោក​គ្រូ​មក​បង្រៀន​ភា​សា​បា​លី និង​សំ​ស្រ្កឹត​ដល់​សមណ​សិស្ស។ ក្រៅ​ពី​នោះ​ លោក​គ្រូ​ថែម​ទាំង​បាន​គណៈ​ចង្អុល​ការ​គម្រោង​ “បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ និង​បុគ្គ​លិក​រដ្ឋ​របស់​ខេត្ត​សុក​ត្រាំង” និង​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ អញ្ជើញ​មក​បង្រៀន​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ បច្ចុប្បន្ន​ លោក​គ្រូ​បាន​ព្រះ​ចៅ​អធិការ​នានា​វត្ត៖ វត្ត​ព្រែក​អណ្តើក​វត្ត​ពោធិ​សត្ថា​រាម​ វត្ត​ទំ​នប់​ វត្ត​ស្រ​ឡូង... អញ្ជើញ​មក​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ និង​បាលី ដល់​សិស្សា​នុសិស្ស​ដែល​កំ​ពុង​រៀន​បា​លី​រង​. លោក​គ្រូ​ឡឹម​លេន​ មាន​ប្រ​សាសន៍ៈ “ខ្ញុំ​បាន​ចូល​រួម​បង្រៀន​ជា​ច្រើន​កន្លែង​ ដូច​ជា៖ សា​លា​យោ​ធា​យោធ​ភូមិ​ភាគ​ ៩; សកល​វិទ្យា​ល័យ​កឹង​ធើ; សកល​វិទ្យា​ល័យ​ត្រា​វិញ​; សាលា​គរុកោ​សល្យ​សុក​ត្រាំង... ក្តី​រីក​រាយ​ធំ​បំ​ផុត​របស់​ខ្ញុំ​គឺ​បាន​ឃើញ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​រដ្ឋ​ចេះ​និយាយ​ សរ​សេរ​និង​ស្តាប់​បាន​ភាសា​ខ្មែរ។ កាន់​តែ​រីក​រាយ​ជាង​ទៀត​ខណៈ​ពេល​សៀវ​ភៅ​សិក្សា​ភា​សា​បាលី​ថ្នាក់​ទី ១១ និង​សៀវ​ភៅ​អក្សរ​សាស្រ្ត​ខ្មែរ​ ចាប់​ពី​ថ្នាក់​ទី ៩ ដល់​ទី ១២ ត្រូវ​បាន​យក​ចូល​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​បាលី​ណាម​បូ សៀវ​ភៅ​ទាំង​នោះ​ក៏​មាន​រូប​ខ្ញុំ​ចូល​រួម​ចង​ក្រង​ផង​ដែរ​” ។

តាំង​តែ​ពី​តូច​ លោក​គ្រូ​លេន​ បាន​សុំ​ឪពុក​ម្តាយ​ចូល​មក​វត្ត​ព្រែក​អណ្តើក ឃុំ​ថាញ់​ភូ សាង​ផ្នួស​បួស​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ បាលី និង​ធម៌​អាថ៌ វិន័យ។ បន្ទាប់​មក​លោក​គ្រូ​ក៏​បាន​ទៅ​សិក្សា​នៅ​ប្រ​ទេស​កម្ពុជា​អស់​រយៈ​ពេល​ ៥ ឆ្នាំ។ ដោយ​មាន​ចំ​ណេះ​ដឹង​ខាង​អក្សរ​សាស្រ្ត​ខ្មែរ​ បាលី-សំ​ស្រ្កឹត ម៉្លោះ​ហើយ​លោក​គ្រូ​បាន​សាលា​និង​វត្ត​នានា​ អញ្ជើញ​មក​បង្រៀន​ដល់​ព្រះ​សង្ឃ​ និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ លោក​គ្រូ​ម៉ាយ​យ៉ុង​ត្រាង គ្រូ​បង្រៀន​ភាសា​បាលី​នៅ​សាលា​មធ្យម​សិក្សា​បាលី​ណាម​បូ​សុក​ត្រាំង មាន​ប្រ​សាសន៍​៖ “ខ្ញុំ​ធ្លាប់​ជា​សិស្ស​ និង​ជា​មិត្ត​រួម​អា​ជីព​របស់​លោក​គ្រូ​ឡឹម​លេន​ ខ្ញុំ​ពិត​ជា​កោត​សរ​សើរ​និង​ដឹង​គុណ​គាត់​ខ្លាំង​ណាស់​ ពី​ព្រោះ​លោក​គ្រូ​តែង​អស់​ពី​ចិត្ត​ក្នុង​ការ​អភិរក្ស​ភា​សា​និង​អក្សរ​សាស្រ្ត​របស់​ជាតិ។ លោក​គ្រូ​ឡឹម​លេន​ ពិត​ជា “គ្រូ​ដ៏​ចំ​ណាន” ផ្នែក​ខាង​អក្សរ​សាស្រ្ត​ខ្មែរ​-បាលី-សំ​ស្រ្កឹត។ លោក​គ្រូ​មាន​ចំ​ណេះ​ដឹង​ទូលំ​ទូលាយ​ មាន​ទេព​កោ​សល្យ​ផ្នែក​ខាង​បង្រៀន​ ជួយ​ឱ្យ​សិក្ខា​កាម​ងាយ​យល់​និង​ងាយ​ចង​ចាំ។ លោក​គ្រូ​ថែម​ទាំង​បាន​ឱ្យ​សៀវ​ភៅ​ និង​គម្រោង​មេរៀន​សម្រាប់​បង្រៀន​ភា​សា​បាលី​ដល់​ខ្ញុំ​ ដើម្បី​ឱ្យ​ខ្ញុំ​បន្ត​ផ្ទេរ​ចំ​ណេះដឹង​ដល់​សមណ​សិស្ស”។

ដោយ​ហេតុ​តែ​ចង់​ផ្ទេរ​ចំ​ណេះ​ដឹង​ផ្នែក​ខាង​អក្សរ​សាស្រ្ត​ខ្មែរ​ បាលី​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​រៀង​រាល់​ថ្ងៃ​គ្រូ​លេន​ តែង​បើក​ម៉ូតូ​រាប់​សិប​គីឡូ​ម៉ែត្រ​ទៅ​នានា​វត្ត​ដើម្បី​បង្រៀន​ដល់​ព្រះ​សង្ឃ​ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ ក្រៅ​ពី​នោះ​ លោក​គ្រូ​ថែម​ទាំង​ជា​មេ​ប្រ​យោគ​ដ៏​សំ​ខាន់​មួយ​រូប​ក្នុង​រាល់​សម័យ​ប្រ​ឡង​ថ្នាក់​បាលី​រង​រៀង​រាល់​ឆ្នាំ​ អា​ស្រ័យ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​រៀប​ចំ​ឡើង។ “ខ្ញុំ​កាន់​តែ​រីក​រាយ​ជាង​ទៀត​ នៅ​ពេល​ដែល​មាន​កូន​ចៅ​ខ្មែរ​ កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​រដ្ឋ​ក្នុង​ខេត្ត​ អាច​និយាយ​ ស្តាប់​និង​សរ​សេរ​អក្សរ​ខ្មែរ​បាន។ ហេតុ​នោះ​ ខ្ញុំ​តែង​ទៅ​បង្រៀន​រហូត​​លុះ​ត្រា​សុខ​ភាព​លែង​អនុញ្ញាត ទើប​ខ្ញុំ​ឈប់​សម្រាក” លោក​គ្រូឡឹម​លេន​ បាន​ឱ្យ​ដឹង​ដូច្នេះ​ ៕

យ្វី អាញ

ចែករំលែកអត្ថបទ