13/11/2025 - 05:30

ម្ចាស់​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ 

រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា​ ជា​ចំ​ណុច​ខ្ពស់​នៃ​ជំ​ងឺ​ឆ្លង​ មាន​ដូច​ជំ​ងឺ​គ្រុន​ឈាម​និង​ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់​ជា​ដើម​។​ បច្ចុ​ប្បន្ន​ ភូមិ​ភាគ​នា​នា​លើ​ភូមិ​សាស្រ្ត​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​និង​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល។​

វេជ្ជ​បណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង​
ពិនិត្យ​ជំ​ងឺ​ដល់​កុមារ​ដែល​កើត​ជំ​ងឺ​គ្រុន​ឈាម​ធ្ងន់​ធ្ងរ។

តាម​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​ទី​ក្រុង​កឹង​ធើ​ ក្នុង​រយៈ​ពេល​ ៩​ ខែ​ដើម​ឆ្នាំ​ ២០២៥​ ទូទាំង​ទី​ក្រុង​បាន​កត់​សម្គាល់​ជំ​ងឺ​គ្រុន​ឈាម​ជិត​៣.៥០០ ករណី​ និង​ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់​ជាង​ ២.៧០០ ករណី​ មាន​ការ​កើន​ឡើង​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០២៤។​ ស្ថាន​ភាព​ជំ​ងឺ​ឆ្លង​រាល​ដាល​មាន​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ​ ពិ​សេស​ចំ​ពោះ​ក្រុម​កុមារ​ - ដែល​ជា​មុខ​សញ្ញា​ងាយ​ឆ្លង​ជំ​ងឺ​ក្នុង​បរិ​ស្ថាន​សា​លា​រៀន។​ មជ្ឈ​មណ្ឌល​បាន​សហ​ការ​ជា​មួយ​ភូមិ​ភាគ​នា​នា​ ដើម្បី​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ពង្រីក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ ដើម្បី​បន្ថយ​ជំ​ងឺ​ឆ្លង​រាល​ដាល​និង​ការ​ពារ​សុខ​ភាព​ជូន​ប្រ​ជា​ជន។​

នៅ​ផ្នែក​ជំ​ងឺ​ឆ្លង​កុមារ​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង​ បច្ចុ​ប្បន្ន​កំ​ពុង​ព្យា​បាល​ករណី​ជំ​ងឺ​គ្រុន​ឈាម​និង​ជំ​ងឺ​ពង​ដៃ​ ជើង​មាត់​ជា​ច្រើន។​ គួរ​ឱ្យ​បា​រម្ភ​គឺ​មាន​ករណី​ជា​ច្រើន​ កើត​ជំ​ងឺ​គ្រុន​ឈាម​សារ​ឡើង​វិញ​ ដោយ​សារ​ឪ​ពុក​ម្តាយ​របស់​កុមារ​មាន​ការ​ធ្វេស​ប្រ​ហែស​ មិន​ប្រ​ញាប់​យក​កូន​ទៅ​ពិ​និត្យ​ជំ​ងឺ​; នៅ​ពេល​នាំ​ចូល​មន្ទីរ​ពេទ្យ​ ជំ​ងឺ​ប្រែធ្ងន់​ត្រូវ​ព្យា​បាល​និង​ថែ​ទាំ​សកម្ម។​

បង​ស្រី​ឡាយ​ធី​ត្វៀក​យុង នៅ​ឃុំ​លិត​ហោយ​ធឿង ឱ្យ​ដឹង៖ “កាល​ពី​សប្តាហ៍​កន្លង​  កូន​ខ្ញុំ​គ្រុន​ក្តៅ​ ខ្ញុំ​យក​ទៅ​ពិនិត្យ​ជំ​ងឺ​នៅ​ក្រៅ​ពេទ្យ​ ប៉ុន្តែ​ជំ​ងឺ​មិន​ធូរ​ស្រាល​ លុះ​នាំ​មក​ចូល​មន្ទីរ​ពេទ្យ​ ហើយ​បាន​វេជ្ជ​បណ្ឌិត​ធ្វើ​រោគ​វិនិច្ឆ័យ​ ទើប​ដឹង​ថា​កើត​ជំ​ងឺ​គ្រុន​ឈាម​ ហើយ​ត្រូវ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ព្យា​បាល​ ថែ​ទាំ​សកម្ម។​ ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ផ្ទះ​សម្បែង​ ស្លៀក​ពាក់​អាវ​ខោ​វែង​ឱ្យ​កូន​ និង​គ្រប​ឧប​ករណ៍​តម្កល់​ទឹក​ឱ្យ​បាន​ល្អ​ជា​ដើម”។​

បង​ស្រី​លី​ថាវ​ត្រាំ នៅ​សង្កាត់​សុក​ត្រាំង​ មាន​ប្រ​សាសន៍៖ “កូន​ខ្ញុំ​មាន​អា​យុ​ជាង​ ១០ ខែ​ កាល​ដំ​បូង​ត្រឹម​តែ​គ្រុន​ក្តៅ​សារ​ទៅ​មក​ បន្ទាប់​មក​ឡើង​កន្ទួល​លើ​បាត​ដៃ​ បាត​ជើង។​ ពេល​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ ទើប​ដឹង​ថា​កើត​ជំ​ងឺ​ពង​ ដៃ​ ជើង​ មាត់។​ តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សម្អាត​ផ្ទះ​សម្បែង​ បន្ទប់​គេង​ និង​របស់​របរ​កុមារ​តាម​ការ​ណែ​នាំ​របស់​វេជ្ជ​បណ្ឌិត”។​

តាម​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង​ ក្នុង​ឆ្នាំ​នេះ​ ជំ​ងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ចំ​ពោះ​កុមារ​អា​យុ​ក្រោម​ ២​ ឆ្នាំ​និង​អា​យុ​លើ​ ១០​ ឆ្នាំ​ ហើយ​មាន​និន្នា​ការ​ប្រែ​ធ្ងន់។​ ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់​ ក៏​មិន​ដូច​ពី​មុន​ផង​ដែរ​ ធ្វើ​ឱ្យ​ឪ​ពុក​ម្តាយ​ កុមារ​ងាយ​ភាន់​ច្រ​ឡំ​ ហើយ​យឺត​យូរ​ក្នុង​ការ​នាំ​កូន​ទៅ​ពិនិត្យ​ជំ​ងឺ។​

វេជ្ជ​បណ្ឌិត​ ឯក​ទេស​កម្រិត​ II ជុង​តឹង​ដឹន នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង​ ផ្តល់​អនុ​សាសន៍៖ “ក្នុង​ដំ​ណាក់​កាល​ប្រ​សព្វ​រដូវ​ ជា​ពិ​សេស​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​ ជំ​ងឺ​គ្រុន​ឈាម​មាន​និន្នា​ការ​កើន​ឡើង​ខ្លាំង​ ហើយ​បាន​កត់​សម្គាល់​មាន​ករណី​ធ្ងន់​ធ្ងរ​ច្រើន​ជាង​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ សំ​ខាន់​គឺ​ចំ​ពោះ​កុមារ​អា​យុ​ក្រោម​មួយ​ឆ្នាំ។​ អា​ស្រ័យ​ហេតុ​នោះ​ ឪ​ពុក​ម្ដាយ​កុមារ​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​រោគ​សញ្ញា​ដូច​ជា៖ គ្រុន​ក្ដៅ​ខ្លាំង​ជា​បន្ត​បន្ទាប់​ មិន​ព្រម​ញុាំ ​ក្អួត​ ខ្សោះ​កម្លាំង​ ចេញ​ឈាម​តាម​រន្ធ​ស្បែក​ ឡើង​កន្ទួល​លើ​បាត​ដៃ​ បាត​ជើង​ឬ​កុមារ​ឧស្សាហ៍​ភ្ញាក់​ពេល​កំ​ពុង​គេង។​ ពេល​ប្រ​ទះ​ឃើញ​រោគ​សញ្ញា​ខុស​ប្រ​ក្រ​តី​ សូម​ប្រ​ញាប់​នាំ​កុមារ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ជិត​បំ​ផុត​ ដើម្បី​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល​ជៀស​វាង​ការ​ប្រែ​ប្រួល​ដ៏​គ្រោះ​ថ្នាក់”៕

                                     យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ