ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការកែទម្រង់រដ្ឋបាល នៅតាមភូមិភាគតំបន់ជនជាតិភាគតិចរបស់ទីក្រុងកឹងធើ ជួយឱ្យរដ្ឋអំណាចកាន់តែជិតដិតនឹងប្រជាជន បង្កើនប្រសិទ្ធភាពបម្រើការងារនិងបន្ថយពេលវេលាដោះស្រាយនីតិវិធីជូនប្រជាជន។

ប្រជាជនមកមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំទ្រឿងខាញ់ អនុវត្តនីតិវិធីរដ្ឋបាល។
នៅឃុំទ្រឿងខាញ់ សង្កាត់សុកត្រាំង មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈបានចាត់ទុកជាចំណុចលេចធ្លោក្នុងការផ្លាស់ប្តូរឌីជីថលនៅថ្នាក់ឃុំ។ មជ្ឈមណ្ឌលនេះ បានវិនិយោគប្រព័ន្ធចុចលេខស្វ័យប្រវត្តិ និងស្វែងរកលេខកូដ QR ជួយប្រជាជនទទួលលេខរៀងយ៉ាងងាយស្រួល និងតាមដានល្បឿនដំណើរការដោះស្រាយសំណុំឯកសារនៅនឹងកន្លែង។ កម្មាភិបាល អ្នករដ្ឋការធ្វើមានភាពអាជីព អស់ពីចិត្ត ព្រមទាំងណែនាំច្បាស់លាស់ក្នុងការបំពេញបែបបទនីតិវិធី។ ហេតុនេះ នីតិវិធីរដ្ឋបាលជាច្រើន មានដូច៖ ការចុះបញ្ជីអាពាហ៍ពិពាហ៍ ការផ្តល់លិខិតបញ្ជាក់ពីស្ថានភាពអាពាហ៍ពិពាហ៍ ការភ្ជាប់នីតិវិធីរដ្ឋបាលសម្រាប់ការចុះបញ្ជីកំណើត ការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់កុមារអាយុក្រោម ៦ ឆ្នាំ ។ល។ ត្រូវបានប្រជាជនអនុវត្តយ៉ាងងាយស្រួលតាមប្រព័ន្ធអេឡិចត្រូនិក ប្រគល់លទ្ធផលឆាប់រហ័ស ដោយមិនចាំបាច់ទៅមកមជ្ឈមណ្ឌលច្រើនលើកដូចមុនទៀតឡើយ។

យុទ្ធនាការ “ដើរគ្រប់ច្រក គ្រប់ផ្ទះ ដើម្បីណែនាំប្រជាជនពីបំណិនឌីជីថលនិង
ប្រើប្រាស់សេវាឌីជីថល” ។
អ្នកស្រី ង្វៀងធីកឹមទូ នាយិការងនៃមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំទ្រឿងខាញ់ ឱ្យដឹង៖ “បច្ចុប្បន្ន ភូមិទាំង ១៦ របស់ឃុំទ្រឿងខាញ់ បានផ្សព្វផ្សាយនិងណែនាំអំពីការប្រើប្រាស់សេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញកម្រិត ៣ និង កម្រិត ៤ ។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសេវាកម្ម រដ្ឋបាលសាធារណៈនៅទាំងផ្សព្វផ្សាយចាប់លេខរៀងដោយលេខកូដ QR តាមរយៈទូរស័ព្ទឆ្លាតវៃ ឬកុំព្យូទ័រ។ ប្រការនេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលា ថែមទាំងជួយប្រជាជនឱ្យទម្លាប់ជាមួយនឹងបច្ចេកវិទ្យាឌីជីថលជាបណ្តើរ”។
បងស្រី លីធីថាញ នៅភូមិទ្រឿងទ័រ ឃុំទ្រឿងខាញ់ ចែករំលែក៖ “នាងខ្ញុំពិតជាសប្បាយខ្លាំងណាស់ ព្រោះឥឡូវនេះមិនចាំបាច់ចំណាយពេលរង់ចាំឬធ្វើដំណើរទៅមកច្រើនលើកដូចមុនទៀត។ មកកាន់មជ្ឈមណ្ឌល បានកម្មាភិបាលណែនាំដោយអស់ពីចិត្តអំពីការបំពេញបែបបទតាមទូរស័ព្ទពិតជាមានភាពងាយស្រួយនិងងាយប្រើប្រាស់”។
មិនត្រឹមតែនៅឃុំទឿងខាញ់ប៉ុណ្ណោះទេ ឃុំឡុងភូក៏កំពុងខិតខំប្រឹងប្រែងជំរុញការងារផ្សព្វផ្សាយ ណែនាំប្រជាជនបានបង្ខិតជិត និងស្គាល់កម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងការអនុវត្តនីតិវិធីរដ្ឋបាល។ គណៈកម្មាធិការប្រជាជនឃុំ សហការជាមួយសម្ព័ន្ធយុវជនឃុំឡុងភូនិងក្រុមហ៊ុនទូរគមនាគមន៍ រៀបចំយុទ្ធនាការជាច្រើនលើក “ដើរគ្រប់ច្រក គ្រប់ផ្ទះ ដើម្បីណែនាំប្រជាជនអំពីបំណិនឌីជីថលនិងការប្រើប្រាស់ឌីជីថល”។
សកម្មភាពទាំងនេះ ជួយឱ្យមាមីងបង្ខិតជិតសេវាប្រើប្រាស់ឌីជីថល មានដូច៖ សេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញ ការទូទាត់ប្រាក់ដោយមិនប្រើប្រាក់ការកំណត់អត្តសញ្ញាណអេឡិចត្រូនិក (VNeID) និងកម្មវិធីរបស់ក្រុមហ៊ុនបណ្តាញ។ល។ ហេតុនេះ ការយល់ដឹងនិងបំណិនឌីជីថលរបស់ប្រជាជន ពិសេសគឺជនរួមជាតិខ្មែរបានលើកកម្ពស់គួរឱ្យកត់សម្គាល់៕
ហុងទើ-មុនី