សាលានយោបាយទីក្រុងកឹងធើ បានរៀបចំពិធីជួបជុំខួបអនុស្សាវរីយ៍ ៤៣ ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/ ១១/២០២៥)។ លោក ត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; ព្រមទាំងថ្នាក់ដឹកនាំនៃគណៈ ផ្នែកទីក្រុង និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃសាលានយោបាយទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងពិធីនេះ។

បណ្ឌិត ង្វៀងធីត្វៀកឡង នាយិកាសាលានយោបាយទីក្រុងកឹងធើ អំណរគុណ
ដល់អតីតនាយកសាលានយោបាយគ្រប់ជំនាន់។
នៅក្នុងពិធីជួបជុំ បណ្ឌិត ង្វៀងធីត្វៀកឡង សមាជិកាគណៈកម្មាធិការបក្សទីក្រុង នាយិកាសាលានយោបាយទីក្រុងបានរំលឹកឡើងនូវប្រវេណីរបស់សាលា និងសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំ និងគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុបណ្តុះបណ្តាលកម្មាភិបាល។ នាពេលខាងមុខ សាលានឹងផ្តោតសំខាន់លើការអនុវត្តក្រុមភារកិច្ចចំនួន ៧ ឱ្យបានល្អ ពិសេសគឺបង្ហើយបែបបទលើកជូនគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រកាសឱ្យប្រើគម្រោង “អភិវឌ្ឍន៍សាលានយោបាយទីក្រុងកឹងធើ ដំណាក់កាល ២០២៥ - ២០៣០ ចក្ខុវិស័យ ២០៤៥” ឆ្ពោះទៅកាន់ទិសដៅកសាង សាលានយោបាយទីក្រុងកឹងធើឱ្យក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល បំប៉នកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងរបស់ទីក្រុង។ សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រកាសឱ្យប្រើគម្រោង “បណ្តុះបណ្តាល បំប៉នកម្មាភិបាល បុគ្គលិក អ្នករដ្ឋការថ្នាក់ឃុំ ដំណាក់កាល ២០២៥ - ២០៣០”។ សាលានយោបាយទីក្រុងកឹងធើ ឆ្ពោះទៅកាន់ទិសដៅឱ្យមាន ៥០% គ្រូឧទ្ទេសរបស់សាលាសម្រេកម្រិតបណ្ឌិត។

លោក ត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ជូនផ្កាអបអរសាទរទិវា
គ្រូបង្រៀនវៀតណាមដល់ថ្នាក់ដឹកនាំសាលានយោបាយទីក្រុង។.
លោក ត្រឹងវុាំងហ្វៀង បានអបអរសាទរ និងស្ងើចសរសើរនូវសមិទ្ធិផលរបស់សាលានយោបាយទីក្រុងដែលសម្រេចបាន ព្រមទាំងផ្ញើនូវវាចាជូនពរក្នុងទិវាគ្រូបង្រៀនវៀតណាមដល់ថ្នាក់ដឹកនាំ កម្មាភិបាល និងគ្រូបង្រៀនគ្រប់ជំនាន់របស់សាលា។ ដោយសង្កត់ធ្ងន់លើតួនាទី “គន្លឹះនៃគន្លឹះ” ក្នុងការងារកម្មាភិបាលសម្រាប់ការអភិវឌ្ឍន៍ទីក្រុង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់ទុកថា តួនាទីបណ្តុះបណ្តាល កម្មាភិបាលរបស់សាលានយោបាយទីក្រុងមានសារៈសំខាន់ណាស់។ ដូច្នេះ សាលាគប្បីផ្លាស់ថ្មីជាងទៀតការងារបណ្តុះបណ្តាល លើកកម្ពស់គុណភាពការបង្រៀននិងរៀន។ សមូហភាព កម្មាភិបាល និងគ្រូឧទ្ទេសរបស់សាលាត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាព បង្កើតកម្លាំងសមូហភាព។ សាលានយោបាយទីក្រុងបន្តបង្ហើយបែបបទ និងរៀបចំពិធីទទួលវិញ្ញាបនបត្រទទួលស្គាល់សាលានយោបាយទីក្រុងកឹងធើសម្រេចបទដ្ឋាន កម្រិត ១ នៅចុងឆ្នាំនេះ ខិតខំឈានដល់សម្រេចបទដ្ឋានកម្រិតទី២ នៅឆ្នាំ២០២៧៕
យ្វីខូយ - ថាច់ធី